ស្រីៗអ្នកណាអ៊ីចឹងខ្លះ? ចូលចិត្តធ្វើរឿងប្លែកៗទាំងនេះ

មានមនុស្សជាច្រើននិយាយថាមនុស្សស្រីយើងចូលចិត្តធ្វើអ្វីប្លែកៗ ជាពិសេសសម្រាប់មនុស្សប្រុសផ្ទាល់តែម្ដង។ ពួកគេចូលចិត្តនិយាយថាចិត្តមនុស្សស្រីប្រៀបដូចជាសៀវភៅដែលអាន និងរៀនមិនចេះចប់ចឹង។ តើប្រិយមិត្តយល់យ៉ាងណាដែរ? ថ្ងៃនេះ AMS នឹងមកចែករំលែកពីទម្លាប់ចម្លែកៗរបស់បងប្អូនស្រីៗ។

១. ចូលចិត្តញេចមុន

វាពិតជាអារម្មណ៍មួយដែលមានក្ដីសុខខ្លាំងមែនទែនពេលបានញេចមុនម្ដងៗទាំងដែលដឹងហើយថាញិចទៅវាស្នាម ញេចទៅវារឹតតែឡើង។ នៅពេលឡើងមុនម្ដងៗវាចេះតែទើស ឬដោយសារមុនដែលកើតលើមុខនោះវាទាក់ទាញគួរឱ្យចង់ញេចពេកក៏មិនដឹង។ បើមិនបានញេចទេ ក៏ត្រឹមបានប៉ះ ឬអង្អែលតិចៗក៏អស់ចិត្តដែរ។ នេះជាធម្មជាតិរបស់មនុស្សស្រីជាច្រើនដែលមិនអាចប្រកែកបាន។

២. អារម្មណ៍ផ្លាស់ប្ដូរលឿនដូចយន្តហោះ

ពេលខ្លះអារម្មណ៍មនុស្សស្រីខ្លួនឯងក៏មិនសូវយល់ដែរថាហេតុអីបានជាឡើងចុះមិនទៀតទាត់បែបនេះ។ ប៉ុន្តែមិនមែនចេះតែប្រែប្រួលអត់ហេតុផលនោះទេវាតែងតែមានអ្វីមួយធ្វើឱ្យគាត់ស្រាប់តែប្រែប្រួលអារម្មណ៍បែបហ្នឹង ជាពិសេសនៅពេលមករដូវ។ ឧទាហរណ៍ពេលគាត់កំពុងសើចសុខៗស្រាប់តែមានមនុស្សថាឱ្យគាត់អាក្រក់ មើលមិនកើត អ្នកទាំងអស់គ្នាសាកស្រមៃទៅមើលថាគាត់អាចនៅសើចចេញទៀតអត់?

៣. ចង់ស្គមតែមាត់ទំពារអត់ឈប់

រឿងញ៉ាំគឺជាចំណង់ចំណូលចិត្តធំបំផុតរបស់មនុស្សស្រីហើយ។ ពេលបានញ៉ាំម្ដងៗមិនដែលចេះតិចដូចគេម៉េចទេ តែក្រោយញ៉ាំហើយតាំងដេក ដើរ ឈរ​ អង្គុយរអ៊ូហើយថាធាត់ណាស់ ឡើងគីឡូទៀតហើយ។ បន្ទាប់មកទៀតក៏សន្យានឹងខ្លួនឯងថាតាំងចិត្តបន្ថយហើយ តាំងចិត្តសម្រកហើយ តាំងចិត្តហាត់ប្រាណ ប៉ុន្តែរឿងដែលសន្យាទាំងនោះធ្វើបានយ៉ាងច្រើនតែ ១ អាទិត្យទេ។

៤. ចង់ស្អាតតែ skin care ទុកឡើងហួសដឺឡេ

កុំឃើញផលិតផលអីថ្មីមិនបាន ស្វះស្វែងទិញណាស់ទោះបីជាថ្លៃប៉ុណ្ណាក៏ដោយ តែសួរថាប្រើបានយូរប៉ុណ្ណា? វាជាសំនួរដែលអត់ចម្លើយសម្រាប់បងប្អូននារីៗយើងមួយចំនួន សូម្បីអេដមីនផ្ទាល់។ មានអ្នកខ្លះទៀតចូលចិត្តនិយាយថាទុកសិនទៅ ចាំស្អែកចាំលាបវាមិនខូចទៅណាទេ។ ពិតមែនហើយ ពួកគាត់ពិតជាទុកមែន ទុកទាល់តែហួសដឺឡេប្រើលែងកើតក៏មាន។

៥. ចូលចិត្តអង្គុយឆែកអីវ៉ាន់អនឡាញ

មិនមែនឱ្យតែអង្គុយឆែកដឹងតែទិញទាំងអស់នោះទេ។ ទោះថាមិនបានទិញក៏បានឆែកមើលឱ្យអស់ចិត្តដែរ។ វាជាអារម្មណ៍ដែលមានក្ដីសុខម្យ៉ាងរបស់មនុស្សស្រីនៅពេលបានមើលអ្វីដែលខ្លួនចូលចិត្ត ហើយអ្នកទាំងអស់គ្នាជឿអត់ថាអង្គុយមើលអីវ៉ាន់អនឡាញទាំងនោះអាចធ្វើឱ្យពួកគេសប្បាយចិត្តបាន។

៦. ពេលចេញគ្មានខោអាវស្លៀកពាក់

ពេលខ្លះខោអាវសឹងតែថាគរដូចភ្នំទៅហើយក៏ពួកគាត់តែងតែរអ៊ូថាអត់មានខោអាវស្លៀកពាក់នោះទេ។ តែអ្នកទាំងអស់គ្នាដឹងអត់ថាពេលពួកគាត់បានស្លៀកពាក់ខោអាវថ្មីៗ វាពិតជាសុភមង្គលមួយផ្នែកដែលធ្វើឱ្យជីវិតគាត់កាន់តែមានន័យ កាន់តែស្រស់ស្អាតថែមទៀត។ អញ្ចឹងពេលខ្លះយើងគួររកអ្វីដែលឱ្យខ្លួនសប្បាយច្រើនៗ។

៧. ចូលចិត្តរអ៊ូ

មនុស្សស្រីដែលប៉ិនខាងរអ៊ូត្រូវបានប្រៀបទឹកនឹងសត្វឃ្មុំ។ មួយវិញទៀតអាចនិយាយបានថាមនុស្សស្រីអាចគិតបានវែងឆ្ងាយ និងគិតបានច្រើនជាងមនុស្សប្រុស។ ដូចនេះពួកគាត់នឹងទ្រាំមិនបានទេពេលឃើញអ្វីដែលនៅចំពោះមុខទើសខ្លាំងពេក។ ជាឧទាហរណ៍ជាក់ស្ដែង ពេលអ្នកទាំងអស់គ្នាធ្វើសុខអ្វីមួយម៉ាក់តែងតែរអ៊ូ ប្រៀនប្រដៅនៅជាប់ត្រចៀកជាមិនខាន ចំពោះប្រពន្ធនិងសង្សារក៏មិនខុសគ្នាដែរ។

៨.​ ខ្លាចខ្មោចចូលចិត្តមើលរឿងខ្មោច

​ចរិតចង់ដឹងចង់ឮជាចរិតធម្មជាតិរបស់មនុស្សស្រី ដូចគ្នានឹងការមើលរឿងខ្មោចដែរ។ ទោះបីជាដឹងហើយថាពេលមើលរឿងខ្មោចម្ដងៗភ័យណាស់ ហើយក៏តែងតែស្រមៃឃើញមានខ្មោចដែរ តែនៅចង់មើល។ ហើយមានពេលខ្លះក្លាហានដល់ថ្នាក់មើលម្នាក់ទៀត ចុងក្រោយក៏មកអង្គុយខ្លាច ជាពិសេសតែងតែគិតថាមាននរណាម្នាក់នៅក្រោមគ្រែហ្នឹងម៉ង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក