ទុកផ្លូវក្រោយខ្លួនឯង! ធ្វើ ៤ រឿងនេះបានទោះគ្មាន​ប្ដី ឬ​ប្ដីក្បត់ចិត្តក៏មិនភ័យព្រួយ

ពេលស្រឡាញ់គ្នាដំបូងៗសុទ្ធតែសន្យាថាចាំបងជាអ្នកមើលថែរក្សាដូច្នេះហើយសូមកុំភ័យព្រួយ។ តើអ្នកប្រាកដចិត្តទេថាគេនៅតែស្រឡាញ់អ្នកមិនប្រែប្រួលផ្អែមល្ហែមដូចថ្ងៃដំបូង? អ្នកគួរតែចេះទុកផ្លូវក្រោយសម្រាប់ខ្លួនឯងនោះទើបមានបញ្ហាអ្នកមិនហេលហាលនិងនៅតែអាចរស់នៅបន្ដទៅមុខបានទៀត។ ហើយប្រសិនបើអ្នកចេះរឿងទាំងអស់នេះបើទោះស្វាមីក្បត់ចិត្តក៏មិនភ័យព្រួយ៖

១. មានចំណេះដឹងជាប់ខ្លួន

ការរៀនសូត្រជារឿងសំខាន់មួយ បើអ្នកមានលទ្ធភាពគួរតែកុំបោះបង់ចោលការសិក្សាព្រោះមានតែចំណេះប៉ុណ្ណោះអាចជួយឲ្យជីវិតអ្នកកាន់តែល្អប្រសើរ។ មិនថាអាយុប៉ុណ្ណាក៏អ្នកនៅតែអាចរៀនសូត្របានអ៊ីចឹងកុំមានអារម្មណ៍ថាមានប្ដីហើយទៅរៀនធ្វើស្អីទៀត។ នៅពេលដែលអ្នកមានចំណេះច្រើនក្នុងខ្លួនពោលគឺអ្នកមិនសូវចាញ់ច្រាបប្ដីឬអ្នកជុំវិញឡើយ។ និយាយរួមអ្នកអាចមានលទ្ធភាពក្នុងការគិតបានវែងឆ្ងាយជាងមុននិងមិនងាប់ក្រឡា។

២​ ម្ចាស់ការលើខ្លួនឯង

កុំរឿងបន្ដិចក៏ប្ដី បន្ដិចក៏ប្ដី ចុះបើថ្ងៃណាអស់ពីប្ដីទៅសាកស្រមៃមើលថាជីវិតរបស់អ្នកនឹងទៅជាយ៉ាងណា? តាមពិតទៅមិត្តនារីៗពិតជារឹងមាំនិងអាចធ្វើរឿងជាច្រើនលើសពីអ្វីដែលរំពឹងទុកដូច្នេះអ្នកគួរតែរៀនមានភាពឯករាជ្យនិងរៀនធ្វើអ្វីដោយខ្លួនឯងកុំរំពឹងតែប្ដីជួយពេក។ នោះនៅពេលដែលមានរឿងផ្សេងៗអ្នកអាចដោះស្រាយបាននិងមិនសូវឈឺក្បាលវិលមុខបណ្ដាលឲ្យទៅជាស្រ្ដេសឬបញ្ហាផ្លូវចិត្តនានា។  

៣. កុំរស់រំពឹងដង្ហើមប្ដី

ការមើលកូនឬរៀបចំផ្ទះសម្បែងត្រូវបានមនុស្សភាគច្រើនចាត់ទុកវាជាការងាររបស់មនុស្សស្រីតែម្នាក់ ខណៈតួនាទីប្ដីគឺជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារប៉ុន្ដែតាមពិតគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងទាំង ២ នេះ។ មនុស្សស្រីខ្លះរៀបការរួចក៏ពឹងផ្អែកទាំងស្រុងទីលើស្វាមី បើបានស្វាមីល្អមិនជាអ្វីនោះទេប៉ុន្ដែបើជ្រើសខុសច្បាស់ជាទឹកភ្នែកមិនខាន។ បើទោះជាអ្នកនៅតែផ្ទះក៏ដោយមិនគួរបណ្ដោយខ្លួនពេកដែរ អ្នកគួរតែបង្កើតប្រភពចំណូលមួយសម្រាប់ខ្លួនឯងមិនត្រឹមតែមានប្រាក់សម្រាប់ចាយវាយខ្លួនឯងថែមទាំងអាចជួយសម្រាលបន្ទុកគ្រួសារផង។

៤. ស្រឡាញ់ខ្លួនឯង

មិនមែនឲ្យអ្នកអត្មានិយមគិតតែពីខ្លួនឯងទេប៉ុន្ដែកុំភ្លេចយកចិត្តទុកដាក់ជាមួយខ្លួនឯងផង នៅពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯងជីវិតអ្នកនឹងស្រស់ស្រាយជាមុន។ ត្រូវចាំថានរណាៗ ក៏មានបញ្ហានិងជួបការលំបាកដែរគ្រាន់តែស្ថិតក្នុងស្ថានភាពខុសគ្នាប៉ុណ្ណោះបែបនេះកុំបណ្ដោយឲ្យផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកដុនដាប។ ។ អ្នកត្រូវចេះរៀបចំខ្លួន ធ្វើចិត្តឲ្យរឹងមាំ ចេះត្រៀមខ្លួនទុកជាមុខប្រឈមមុខនឹងរឿងរ៉ាវនៅជុំវិញនោះពេលដែលជួបរឿងអាសន្នធំអ្នកនឹងមិនដួលទេ​ បើទោះជាដួលក៏មិនសូវឈឺខ្លាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ