Catch-up Friendship: ជួបគ្នាតិចជាងមុន​ តែមិត្តភាពនៅតែមានន័យដូចដើម ​

កាន់តែមានអាយុច្រើន អ្នកអាចនឹងមានអារម្មណ៍ថា បានជួបមិត្តភក្តិកាន់តែតិចទៅៗ។​​ ពីធ្លាប់ចំណាយពេលជាមួយគ្នាស្ទើររាល់ថ្ងៃកាលពីសម័យរៀន យល់ចិត្តគ្នាគ្រប់យ៉ាង ប៉ុន្តែនៅពេលដែលអ្នកត្រូវបែកផ្លូវទៅកសាងជីវិតរៀងៗខ្លួន អ្នកស្ទើរតែមិនដឹងទាល់តែសោះថា មិត្តជិតស្និទ្ធរបស់អ្នកបានផ្លាស់ប្តូរទៅដល់កម្រិតណាហើយ។

ដ្បិតបច្ចុប្បន្ននេះ​ មនុស្សម្នាក់ៗសុទ្ធសឹងតែមានបណ្ដាញសង្គមរៀងៗខ្លួនក្ដី ក៏ប៉ុន្តែអ្វីដែលអ្នកបានឃើញនៅលើបណ្ដាញសង្គមនោះ គ្រាន់តែជាជ្រុងមួយដែលមិត្តភក្ដិរបស់អ្នកជ្រើសរើសបង្ហាញឱ្យអ្នកឃើញប៉ុណ្ណោះ។

ទន្ទឹមគ្នានេះ​ ការស្ទង់មតិពី The Survey Center on American Life ក្នុងឆ្នាំ ២០២៤ បានបង្ហាញថា មនុស្សជាច្រើនស្ទើរតែមិនបានប្រើបណ្តាញសង្គមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលពួកគេស្គាល់នោះទេ។ ក្នុងចំណោមនោះ មានត្រឹមតែ ៤៦ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេទាក់ទងមិត្តភក្តិជិតស្និទ្ធជាប្រចាំតាមរយៈវិធីសាស្រ្តនេះ។  

ទោះបីជាការរក្សាមិត្តភាពមិនមែនជារឿងងាយស្រួល ប៉ុន្តែការជួបមិត្តភក្តិក្នុងវ័យធ្វើការ អាចជួយឱ្យសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកប្រសើរជាងមុន។ តួយ៉ាង ទិន្នន័យពី American Psychological Association បានឱ្យដឹងថា នៅពេលដែលអ្នកមានមិត្តភាពដែលចេះជួយគាំទ្រគ្នាទៅវិញទៅមក នឹងធ្វើឱ្យអ្នកមានក្ដីសុខក្នុងជីវិតជាងមុន ក៏ដូចអាចការពារអ្នកពីបញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺបាក់ទឹកចិត្ត និងការថប់បារម្ភជាដើម។

យ៉ាងណាក៏ដោយ ទំនាក់ទំនងដែលរឹងមាំ មិនមែនស្ថិតនៅលើភាពញឹកញាប់នៃការជួបគ្នានោះទេ ប៉ុន្តែស្ថិតលើ “គុណភាពនៃពេលវេលា”។ ដូច្នេះហើយ ទើបការណាត់ជួបគ្នាដើម្បីអាប់ដែតរឿងរ៉ាវជីវិត ឬ “Catch-up friendship” គឺជារឿងសំខាន់ ព្រោះវាគឺជាវិធីសាស្ត្រមួយសម្រាប់រក្សាមិត្តភាពក្នុងវ័យធ្វើការ។ ជំនួសដោយការជួបគ្នារាល់ថ្ងៃ​ អ្នកប្រហែលជាត្រូវណាត់ជួបគ្នាយូរៗម្ដង អាចមួយខែម្ដង​ ឬក្នុងឱកាសពិសេសណាមួយ ដើម្បីសង្ខេបរឿងរ៉ាវជីវិត គ្រាដែលមិនបានជួបគ្នាឱ្យមិត្តរបស់អ្នកដឹង។

នៅពេលដែលអ្នកជួបគ្នាជាមួយនឹងមិត្តភក្ដិ អ្នកអាចសាកល្បងចែករំលែករឿងរ៉ាវដែលអ្នកមិនបង្ហោះលើបណ្តាញសង្គម ឬជជែកគ្នាឱ្យកាន់តែស៊ីជម្រៅជាងមុន ដើម្បីឱ្យអ្នកអាចយល់ចិត្តគ្នាកាន់តែច្បាស់ ជាជាងនិយាយរឿងទូទៅដែលមិនទាក់ទងនឹងជីវិតផ្ទាល់ខ្លួន។  

Naomi Magnus អ្នកជំនាញពី North London Therapy បានណែនាំពីវិធីសាស្រ្តជជែកគ្នាថា ក្រោយពីមិត្តភក្ដិរបស់អ្នកចែករំលែកចប់ អ្នកអាចសួរពីអារម្មណ៍ ឬការយល់ឃើញរបស់គេចំពោះហេតុការណ៍ទាំងនោះ ក៏ដូចជាតភ្ជាប់រឿងនោះ ទៅកាន់រឿងរ៉ាងចាស់ៗ ដើម្បីបង្ហាញថា អ្នកនៅតែចងចាំ និងចាត់ទុកថាជាមនុស្សសំខាន់។ ដូចគ្នាដែរ អ្នកកុំភ្លេចស្ដាប់មិត្តរបស់អ្នកដោយយកចិត្តទុកដាក់ផង។

ក្រៅពីនេះ បើសិនជាគ្រាកន្លងមក អ្នកធ្លាប់ដឹងពីចំណុចខ្សោយ និងរឿងរ៉ាវដែលមិត្តរបស់អ្នកធ្លាប់ឆ្លងកាត់ អ្នកប្រហែលជាដឹងច្បាស់ថា មុននឹងមិត្តម្នាក់ជោគជ័យ គេត្រូវប្រើការតស៊ូកម្រិត។ ដូច្នេះហើយ សូមអ្នកកុំភ្លេចលើកទឹកចិត្ត និងសរសើរមិត្ត ដើម្បីឱ្យមិត្តភាពនេះកាន់តែប្រសើរជាងមុន។  

បើទោះបីជាពេលវេលាបានកន្លងទៅហើយ ឯការជួបគ្នាក៏ជារឿងពិបាកទៀត តែមិត្តភក្តិនៅតែជាកន្លែងដែលអាចធ្វើឱ្យអ្នកមានក្ដីសុខ និងសុវត្ថិភាពផ្លូវចិត្ត ព្រោះគេជាមនុស្សដែលស្គាល់អ្នកក្នុងនាមជាអ្នកតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន។ ការមានមិត្តភក្តិនៅក្បែរ និងអាចជួបជុំគ្នា ទោះមិនញយដឹងដូចមុន តែនៅតែមិនន័យដូចដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *