បើ​មាន​សញ្ញា ៥យ៉ាង​នេះ មាន​ន័យ​ថា​​គេ​ពិត​ជា​មនុស្ស​ល្អ​សម្រាប់​អ្នក​មែន​ហើយ

​ពេល​ដែល​យើង​និយាយ​ទៅ​ដល់​ទំនាក់​ទំនង​ ទាំង​មិត្តភាព​ ឬ​ស្នេហា។​ យើង​ប្រាកដ​ជា​ធ្លាប់​បាន​ជួយ​មនុស្ស​ជា​ច្រើន​ប្រភេទ​​ទាំង​ល្អ​និង​អាក្រក់។ ខណៈ​មនុស្ស​ល្អ​ជួយ​ជ្រោមជ្រែង​ និង​ជំរុញ​ឲ្យ​យើង​មាន​ភាព​រីក​ចម្រើន​ក្នុង​ជីវិត ខណៈ​មនុស្ស​មិន​ល្អ​នាំ​យក​តែ​ភាព​អវិជ្ជមាន​មក​ក្នុង​ជីវិត​របស់​យើង។ យ៉ាង​ណា​យើង​ពិត​ជា​មិន​អាច​វិនិច្ឆ័យ​ថា​មនុស្ស​ម្នាក់​ជា​មនុស្ស​អាក្រក់​បាន​ឡើយ ប៉ុន្តែ​យើង​អាច​កំណត់​មនុស្ស​ដែល​ពិត​ជា​មាន​បំណង​ល្អ​មក​លើ​យើង​បាន​តាម​រយៈ​សញ្ញាទាំង​ ៥​ខាង​ក្រោម​នេះ៖

១. ​គោរព​ដែន​ការ​សម្រេច​ចិត្ត​របស់​អ្នក

មនុស្ស​ដែល​ពិត​ជា​ល្អ​ចំពោះ​អ្នក​នឹង​ជា​មនុស្ស​ដែល​គាំទ្រ​អ្នក​ និង​គោរព​ឯកជន​ភាព​របស់​អ្នក​។ ពួកគេ​នឹង​គោរព​ដែន​កំណត់​របស់​អ្នក​មិន​ចេះ​តែ​ជំរុញ​អ្នក​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​ចិត្ត​របស់​ពួក​គេ​ និង​គាំទ្រ​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​អ្នក​គិត​ថា​ខ្លួន​មាន​សក្ដានុពល។ លើស​ពី​នេះ​ពួក​គេ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​អ្នក​ជា​អ្នក​ និង​គោរព​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ផង​ដែរ។

. គេ​បើក​ចំហ​ជាមួយ​អ្នក

ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា​ពួក​គេ​ពិត​ជា​មាន​បំណង​ល្អ​ចំពោះ​អ្នក​ពិត​ឬ​អត់​នោះ​ ពួក​គេ​បើក​ចំហ​និយាយ​ចែក​រំលែក​ពី​រឿងរ៉ាវ​របស់​គេ​ដូចជា៖ រឿង​ដែល​ធ្វើ​ឲ្យ​គេ​មាន​ភាព​ខ្មាសអៀន ឬ​អនុស្សាវរីយ​ពី​កុមារ​របស់​គេ​ជា​ដើម។ ប្រសិន​បើ​មនុស្ស​ម្នាក់​ពិត​ជា​រាប់​អាន​ និង​ចង់​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ពិត​មែន​នោះ​ ពួក​គេ​នឹង​បើក​ចំហ​និយាយ​ពី​ខ្លួន​គេ​ប្រាប់​អ្នក​ ដែល​នេះ​គឺ​ជា​សញ្ញាណ​មួយ​ដែល​អ្នក​អាច​សង្កេត​មើល​បាន​។

. គេ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង

ដៃគូ​ដែល​ល្អ​តែង​តែ​ជួយ​ជំរុញ​ឲ្យ​អ្នក​មាន​ក្លាយ​ជា​មនុស្ស​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ ពួកគេ​ថែម​ទាំង​ជឿជាក់​លើ​អ្នក​ មាន​ការ​សរសើរ និង​ធ្វើ​ឲ្យ​អ្នក​យល់​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឯង​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ James Preeceដែល​ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង។ មនុស្ស​ល្អ​តែង​តែ​ចង់​ឲ្យ​អ្នក​មាន​ភាព​រីករាយ​ និង​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​សង្ស័យ​ចំពោះ​ខ្លួន​ឯង​ឡើយ។

៤. គេ​មិន​ព្យាយាម​ផ្លាស់ប្ដូរ​អ្នក ដោយ​យល់​ពី​ភាព​ខុស​គ្នា​របស់​អ្នក

បើ​ទោះបី​ជា​ដៃគូ​ទាំង​ពីរ​ព្យាយាម​ចែក​រំលែក​អ្វី​គ្រប់​យ៉ាង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ ក៏​អ្នក​មិន​អាច​មាន​អារម្មណ៍​ថា​ដូចគ្នា​គ្រប់យ៉ាង​ដែរ​ ព្រោះ​ថា​មនុស្ស​ម្នាក់ៗ​ផ្សេង​គ្នា។ មនុស្ស​ល្អ​ចំពោះ​អ្នក​ពិត​នឹង​ទទួល​យក​ការ​យល់​ឃើញ​របស់​អ្នក ទទួល​យក​ចំណុច​ដែល​ខុស​ប្លែក​របស់​អ្នក។ ពួក​គេ​នឹង​មិន​ប្រកាន់​ឬ​រិះគន់​អ្នក​រហូត​ទាល់​តែ​អ្នក​យល់​ឃើញ​ដូច​ពួក​គេ​នោះ​ទេ។

. អ្នក​មិន​ខ្លាច​នឹង​និយាយ​ប្រាប់​គេ​នូវ​អ្វី​ដែល​អ្នក​កំពុង​គិត

នៅ​ពេល​ដែល​អ្នក​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រឹម​ត្រូវ​អ្នក​នឹង​ហ៊ាន​និយាយ​រឿង​ក្នុង​ចិត្ត​របស់​អ្នក​ដោយ​សារ​តែ​គ្មាន​ការ​វិនិច្ឆ័យ​ចំពោះ​គ្នា។ លោក​ James Preece ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​អ្នក​នឹង​មាន​អារម្មណ៍​ថា​មាន​សេរីភាព​ក្នុង​ការ​បង្ហាញ​ពី​ធាតុ​ពិត​របស់​ខ្លួន​ឯង​ពេល​ដែល​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រឹម​ត្រូវ។ យ៉ាង​ណា​មនុស្ស​ល្អ​នឹង​ស្ដាប់​អ្នក ព្រម​ទាំង​ជួយ​អ្នក​ពេល​ដែល​អ្នក​មាន​បញ្ហា​ថែម​ទៀត​ផង។

ជា​ចុង​ក្រោយ​ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ធ្វើ​ល្អ​មក​កាន់​អ្នក​មិន​ប្រាកដ​ថា​គេ​ពិត​ជា​មាន​បំណង​ល្អ​លើ​អ្នក​មែន​នោះ​ទេ​ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​អ្នក​។ ហើយ​យើង​ក៏​មិន​អាច​កំណត់​គ្រប់​សញ្ញាណ​ដែល​បង្ហាញ​ថា​មនុស្ស​ម្នាក់​ជា​មនុស្ស​ល្អ​បាន​ដែរ។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ពិចារណា​ខ្លួន​ឯង​ដូច​គ្នា​ ថា​តើ​ពេល​ដែល​អ្នក​នៅ​ក្បែរ​ពួក​គេ​អ្នក​ រីករាយ​ទេ មាន​អារម្មណ៍​សុវត្ថិភាព​ និង​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​តម្លៃ​ដែរ​ទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន