​អ្នក Single ទទួលបានអត្ថប្រយោជន៍​ ៥ យ៉ាង​ ​ដោយ​មិន​ដឹង​ខ្លួន

​អ្នកណា​ខ្លះ​យល់​ថា​ខ្លួន​ឯង​ឯកា​ មិន​មាន​ស្នេហា​ដូច​គេ? កុំ​ទាន់​អស់​សង្ឃឹម​ អ្នក​ត្រូវ​ចាំ​ថា​គ្រប់​ដៃគូ​ស្នេហា​ទាំងអស់​មិនមែន​សុទ្ធ​តែ​ទទួល​បាន​ភាព​ផ្អែម​គ្រប់​ពេល​វេលា​នោះ​ទេ ដោយ​ឡែក​ទំនាក់ទំនង​មួយ​នេះ ​អាច​នឹង​មាន​ភាព​រកាំរកូស និង​ស្មុគស្មាញ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​បាន​គិត​ទៅ​ទៀត​ ដូច្នេះ​ហើយ​បើ​អ្នក​នៅ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​សម្រប​ជាមួយ​រឿងរ៉ាវ​ទាំង​អស់​នោះ​ទេ អ្នក​គួរ​តែ​រក្សា​ភាព Single (នៅ​លីវ) របស់​អ្នក​ឲ្យ​បាន​យូរ​បន្តិច​សិន។

នរណា​និយាយ​ថា Single មិនល្អ? តោះ! មក​មើល​អត្ថ​ប្រយោជន៍​ ៥ យ៉ាង​ដែល​អ្នក Single អាច​ទទួល​បាន​ដោយ​មិន​ដឹង​ខ្លួន៖

១. មិន​មាន​ស្ត្រេស (Stress)

អ្នក​នៅ​លីវ​ភាគច្រើន​មាន​ភាព​តាន​តឹង​​ក្នុង​ជីវិត​តិច​ជាង​អ្នក​មានដៃ​គូ ជា​ទូទៅ​អ្នក​មាន​ដៃគូ​តែង​តែ​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​ស្មុគស្មាញ​ច្រើន ​រួម​មាន​ទាំង​ទំនាក់ទំនង​ស្នេហា ​និង​រឿង​ហិរញ្ញ​វត្ថុ​ជា​ដើម។ ចំណែក​​អ្នក​នៅ​លីវ​ភាគច្រើន​គ្រាន់តែ​គិតគូរ​រឿង​ធ្វើ​ការ​រក​លុយ និង​អភិវឌ្ឍន៍​ខ្លួនឯង​តែ​ប៉ុណ្ណោះ ដូច្នេះ​វា​ក៏​បាន​កាត់​បន្ថយ​ការ​ទទួល​ខុស​ត្រូវ​ និង​ភាព​ស្ត្រេស​មួយ​ចំនួន​ដែរ។

២. អត្ថ​ប្រយោជន៍​ពី​ការ​ហាត់ប្រាណ

ជា​ទូទៅ​​បុគ្គល​នៅ​លីវ​ តែងតែ​មាន​ទំនោរ​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ការ​ធ្វើ​ការ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ។ ទាំងនេះ​គឺ​ដោយសារ​តែ​ពួកគេ​ចង់ ​challenge ខ្លួនឯង​ឲ្យ​មាន​សមត្ថភាព​​អាច​ទទួល​បាន​នូវ​សុខភាព​ល្អ ការងារ​ខ្ពស់ និង​ភាព​លេចធ្លោ​នៅ​ក្នុង​សង្គម។ សកម្មភាព​ទាំង​អស់​នេះ​អាច​ជួយ​ឲ្យ​សុខភាព​ពួកគេ​រឹងមាំ កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​បេះដូង ភាព​ធាត់ និង​ជំងឺ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​របស់ ​National Institute of Health (វិទ្យាស្ថាន​សុខភាព​ជាតិ) ប្រទេស​ឥណ្ឌា បាន​ឱ្យ​ដឹង​ថា អ្នក​នៅ​លីវ​មាន​អត្រា​ខ្ពស់​នៃ​ការ​ចូលរួម​ហាត់ប្រាណ​ជាង​អ្នក​ដែល​មាន​ដៃ​គូ ជាពិសេស​បុរស​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខភាព​របស់​ខ្លួន​ខណៈ​ពេល​នៅ​លីវ។

៣. គេង​លក់​ស្រួល

ជា​ការ​ពិត​ណាស់ នៅ​ពេល​ដែល​អ្នក​មាន​ទំនាក់ទំនង​ស្នេហា ​អ្នក​នឹង​ដឹង​ពី​ភាព​ខុសគ្នា​នៅ​ពេល​ដែល​អ្នក​គេង​ពេល​យប់។ ការ​គេង​លក់​ស្រួល​ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​របស់​អ្នក ព្រោះ​វា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ដំណើរការ​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​សុខភាព។ នៅ​ពេល​អ្នក​គេង​លក់​ស្រួល អ្នក​អាច​ផ្ដោត​អារម្មណ៍​បាន​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ និង​ជីវិត​ប្រចាំ​ថ្ងៃ។

៤. អាច​បង្កើត​កាល​វិភាគ​ខ្លួន​ឯង

ពេល​អ្នក​មាន​ទំនាក់​ទំនង​ស្នេហា អ្នក​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​ជាមួយ​ដៃគូ​របស់​អ្នក​ឲ្យ​ច្រើន​ ដើម្បី​បំពេញ​ភាព​ផ្អែមល្ហែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​បង្កើត​កាលវិភាគ​ផ្ទាល់​ខ្លួន​ គឺ​ជា​រឿង​ល្អ​បំផុត​ដែល​អាច​​កំណត់​គោលដៅ​ជីវិត​របស់​ខ្លួន​ឯង​បាន​កាន់​តែ​ស្រួច និង​ផ្ដោត​ទៅ​លើ​វា​កាន់​តែ​ខ្លាំង។

៥. រីករាយ​ជាមួយ​ជីវិត​ខ្លួនឯង

ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​អ្នក​នៅ​លីវ​ ជា​ពិសេស​ស្ត្រី​មាន​សុភមង្គល​ច្រើន​ជាង​ក្រោយ​ពេល​រៀប​ការ​ហើយ ​វា​ក៏​មិន​សូវ​ខុស​ពី​បុរស​ប៉ុន្មាន​ដែរ។ បុរស​នៅ​ពេល​ដែល​ពួកគេ​នៅ​លីវ​ពួកគេ​តែងតែ​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួន​ឯង ដោយឡែក​នៅ​ពេល​ដែល​ពួកគេ​រៀបការ រឿងរ៉ាវ​ស្មុគស្មាញ​ និង​ទំនួល​ខុស​ត្រូវ​ និង​ត្រូវ​កាត់​ផ្ដាច់​សកម្មភាព​សប្បាយ​រីករាយ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​បញ្ហា​ស្ត្រេស​មាន​ការ​កើន​ឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ