រឿង​ពិសេស​ ៤យ៉ាង ទាល់តែ​អ្នក Single ដល់​អាយុ ៣០ឆ្នាំទើបអាច​​ទទួល​បាន

មានមនុស្សជាច្រើនចូលចិត្តសើចចម្អកអ្នកនៅលីវថា single យូរពេកបន្តិចទៀតចូលសារមន្ទីរហើយ។ ធម្មតាមនុស្សណាក៏កើតមកចង់មានគូរដូចគេដែរ មិនមែនចង់នៅឯកោឱ្យគេបង្អាប់បែបនេះទេ។ ប៉ុន្តែប្រសិនបើគេជ្រើសរើសថានៅលីវដល់ប៉ុណ្ណាហើយ នោះវាតែងតែមានហេតុផលនៅពីក្រោយហ្នឹងជាក់ជាមិនខាន។ តើហេតុផលទាំងនោះមានអ្វីខ្លះទៅ?

១. ជីវិតពោរពេញដោយសន្តិភាព

មិនមែនឱ្យមានគូដឹងតែឈ្លោះគ្នាមិនឈប់ទេ ប៉ុន្តែក៏នៅតែមានបញ្ហារញ៉េរញ៉ៃច្រើននឹងកើតមានដោយឯកឯងទោះខំគេចយ៉ាងណាក៏ដោយ។ រឿងរញ៉េរញ៉ៃទាំងនោះមានដូចជាបញ្ហាលុយកាក់ បញ្ហាគ្រួសារទាំងសងខាង ឬបញ្ហាទំនាក់ទំនងជាមួយអ្នកដទៃក៏ដោយ។ នៅពេលដែលរឿងទាំងនេះកើតឡើងជីវិតច្បាស់មិនដែលនៅបានសុខទេ។ ដូចនេះប្រសិនបើអ្នកនៅលីវ ឬរៀបការក្រោយអាយុ ៣០ ឆ្នាំ ការដោះស្រាយបញ្ហាទាំងនោះក៏វាកាន់ស្រួលតាមហ្នឹងដែរ។

២. ជីវិតមានឯករាជ្យគ្រប់គ្រាន់

ជាធម្មតាពេលស្រឡាញ់គ្នាជៀសមិនផុតពីការប្រាប់គ្នាថានៅឯណា ទៅជាមួយអ្នកណា​ បានអីញ៉ាំ ឬដើរលេងដល់ម៉ោងប៉ុន្មានទេ។ ពេលខ្លះរាយការណ៍គ្រប់រឿងពេកនឹងកាន់តែធ្វើឱ្យមានអារម្មណ៍ថាតានតឹង និងបាត់បង់សេរីភាពជាមិនខាន។ ប៉ុន្តែបើមិនប្រាប់ទេ នោះច្បាស់ណាស់នឹងមានបញ្ហាល្អក់កករជាមួយគ្នាជាមិនខាន។ ដូច្នេះនៅលីវដល់ ៣០ ឆ្នាំមិនមែនមិនចង់មានគូទេ តែមកពីចង់រីករាយជាមួយសេរីខ្លួនឯងនៅវ័យ ២០ ឆ្នាំសិនតែប៉ុណ្ណោះ។

៣. មិនចាំបាច់មានទំនួលខុសត្រូវច្រើន

បើនៅត្រឹមជាសង្សារអាចនឹងមិនមានទំនួលខុសត្រូវអីច្រើននោះទេ តែប្រសិនរៀបការហើយប្រាកដណាស់ទំនួលខុសត្រូវនឹងនៅគគ្នាដូចភ្នំអ៊ីចឹង។ ដូចនេះមុនរៀបការនៅវ័យ ២០ ឆ្នាំត្រូវសួរខ្លួនឯងឱ្យច្បាស់ជាមុនសិនថាត្រៀមខ្លួនហើយឬនៅដើម្បីទទួលបន្ទុកទាំងនោះដូចជាសេដ្ឋកិច្ចគ្រួសារ ការថែទាំគ្រួសារ ការថែទាំផ្ទះសម្បែង និងបន្ទុកផ្សេងៗច្រើនទៀត។ ដូច្នេះការដែលនៅលីវដល់អាយុ ៣០​ ឆ្នាំវាហាក់ដូចជាផកដល់ពេលវេលាឱ្យខ្លួនឯងរៀនសូត្រនិងស្វែងយល់ពីទំនួលខុសត្រូវដែរ។

៤. មាន personal space កាន់តែច្រើន

មនុស្សនៅពេល single នឹងអាចមានអារម្មណ៍ថាឯកោបន្តិច។ ប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថានៅពេលនៅលីវ កន្លែងផ្ទាល់ខ្លួនក៏កាន់តែមានច្រើនដែរហើយវាក៏ជាតម្រូវការរបស់មនុស្សបច្ចុប្បន្នដែរ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តចែករំលែកកន្លែងនិងរបស់ដែលធ្លាប់ជាកម្មសិទ្ធិរបស់ខ្លួនឱ្យគេងាយៗនោះទេ។ ដូចនេះយើងនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយតាមតែចិត្តខ្លួនឯងបាន។

៥. ស្គាល់ខ្លួនឯងកាន់តែច្បាស់

តើអ្នកទាំងអស់គ្នាធ្លាប់ឮគេនិយាយអត់ថាបើមិនចេះស្រឡាញ់ នោះនឹងមិនអាចផ្ដល់ក្ដីស្រឡាញ់ឱ្យអ្នកណាម្នាក់បានដូចគ្នា? នៅអាយុចន្លោះពី ២០ ឆ្នាំទៅ ៣០ ឆ្នាំជាពេលវេលាដ៏ល្អបំផុតដែលសិក្សាពីខ្លួនឯងឱ្យច្បាស់ថាខ្លួនស្រឡាញ់អ្វីឱ្យប្រាកដ ចង់បានអ្វី គោលដៅក្នុងជីវិតជាអ្វី វិធីធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំនិងឯងរាជ្យ។ នៅពេលដែលយើងយល់ពីខ្លួនឯងច្បាស់លាស់ហើយ ចំពោះការរៀបចំអនាគតគ្រួសារក៏មិនមែនជាឧបសគ្គទៀតដែរ។

ដូច្នេះហើយទោះគេនិយាយថាយ៉ាងម៉េចនោះវាជាសិទ្ធិសេរីភាពរបស់គេ យើងមិនមានសិទ្ធិទៅបិទមាត់គេមិនឱ្យនិយាយបានទេ សំខាន់ខ្លួនយើងច្បាស់លាស់និងមានហេតុផលត្រឹមត្រូវបានហើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន