មូលហេតុ ៤ នេះសោះទើបមនុស្សស្រីងាយស្រក់ទឹកភ្នែក

នៅពេលជួបប្រទះរឿងមិនសប្បាយចិត្ត ឬស្ថានភាពអ្វីមួយដែលងាយប៉ះទង្គិចដល់ផ្លូវចិត្ត យើងសង្កេតឃើញថាមនុស្សស្រីងាយសម្រក់ទឹកភ្នែកជាងអ្នកណាទាំងអស់។ ជាក់ស្ដែងពេលខ្លះមានបញ្ហា ឬជម្លោះដល់ថ្នាក់យំខ្លួនឯងក៏មានដែរ។ យោងតាមការស្រាវជ្រាវបានបង្ហាញអំពីមូលហេតុទាំង​ ៣ ដែលមនុស្សស្រីងាយយំដូចខាងក្រោម៖

១. ឥទ្ធិពលផ្លូវចិត្ត

មូលហេតុចម្បងដែលមនុស្សស្រីងាយយំជាងមនុស្សប្រុសនោះគឺពួកគេឆាប់ប៉ះទង្គិចអារម្មណ៍ជាជាងមនុស្សប្រុស។ យោងតាមការស្រាវជ្រាវ និងផ្សព្វផ្សាយរបស់លោក Ad Vingerhoets ចិត្តវិទូនៅសាកលវិទ្យាល័យ  Tilburg នៃប្រទេសហូឡង់បានបង្ហាញថាមនុស្សនឹងយំចន្លោះពី ៣០ ទៅ ៦៤ ដងក្នុងមួយឆ្នាំ ខណៈដែលមនុស្សប្រុសយំត្រឹមតែ ៦ ទៅ ១៧ ដងតែប៉ុណ្ណោះ។ ចំណែកឯងមូលហេតុដែលលោកបានស្រាវជ្រាវឃើញគឺបណ្ដាលមកពីការរងនូវឥទ្ធិពលផ្លូវចិត្ត។

២. មានបំពង់បង្ហូរទឹកភ្នែករាក់ (short tear duct)

កត្តាមួយទៀតដែលធ្វើឱ្យមនុស្សស្រីងាយសម្រក់ទឹកភ្នែកនោះគឺស្ថានភាពជីវសាស្រ្ត។ យោងតាមលោកវេជ្ជបណ្ឌិត Geoffrey បានលើកឡើងថាតាមរយៈការសិក្សាយ៉ាងច្រើនក្នុងរយៈពេលច្រើនឆ្នាំមកនេះបង្ហាញថាមនុស្សប្រុសគឺមានបំពង់បង្ហូរទឹកភ្នែកធំជាងមនុស្សស្រីដែលធ្វើឱ្យទឹកភ្នែកមិនងាយស្រក់ហូរចុះមក។ ជាក់ស្តែងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ វេជ្ជបណ្ឌិតមកពីសាកលវិទ្យាល័យ Michigan នៃសហរដ្ឋអាមេរិកបានរាយការណ៍ពីភាពខុសគ្នានៃលលាដ៍ក្បាលរបស់បុរស និងស្ត្រីដោយវាស់ប្រវែង និងជម្រៅនៃបំពង់បង្ហូរទឹកភ្នែករបស់ពួកគេ។ លទ្ធផលបានរកឃើញថាស្ត្រីពិតជាមានបំពង់បង្ហូរទឹកភ្នែកខ្លី និងរាក់ជាងបុរសមែន។

៣. កត្តាអរម៉ូន

ចំណែកឯកត្តាមួយទៀតដែលអាចធ្វើឱ្យស្រ្តីឆាប់យំជាងបុរសគឺអរម៉ូន។ លោកស្រីបណ្ឌិត Lauren Bylsma ជាសាស្រ្តាចារ្យផ្នែកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Pittsburgh បានលើកឡើងថាដោយសារស្រ្តីមានអរម៉ូនមួយចំនួនដែលខុសពីមនុស្សប្រុស ហើយអរម៉ូនទាំងនោះជាកត្តាជួយជំរុញឱ្យទឹកភ្នែកស្រក់ចុះមកយ៉ាងងាយ។ លោកស្រីក៏បានបន្ថែមទៀតថា ភាពខុសប្លែកគ្នានៃកម្រិត prolactin នៅក្នុងទឹកភ្នែកក៏អាចបង្ហាញអំពីភាពខុសគ្នានៃការបញ្ចេញអារម្មណ៍រវាងមនុស្សស្រី និងមនុស្សប្រុសផងដែរ។

៤. ស្តង់ដារសង្គម

ដកស្រង់ពីកាសែត New York Post ហេតុផលចុងក្រោយដែលធ្វើឱ្យ​មនុស្ស​ស្រីងាយយំ​ជាង​បុរស​នោះ​គឺ​ដោយសារ​ការ​បែងចែកស្តង់ដារនៅក្នុងសង្គម។ តាមធម្មតា មនុស្ស​ស្រីយំអាចត្រូវបានគេមើលឃើញថាជា​ភាពទន់ភ្លន់​របស់​នាង។

លើសពីនេះទៅទៀត វាជាទម្លាប់មួយដែលការយំរបស់បុរសត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទន់ខ្សោយ ខណៈដែលមនុស្ស​ស្រីមិន​ត្រូវ​បាន​គេ​មើល​ថាជាបញ្ហាទេនៅពេលពួកគេយំ។ ដូច្នេះហើយ ការយំនៅទីសាធារណៈអាចបណ្តាលឱ្យបុរសៗមានអារម្មណ៍មិនខ្មាសអៀននៅក្នុងក្រុមមិត្តភក្តិរបស់ពួកគេ។ មូលហេតុនេះធ្វើឱ្យពួកគេយំតិចជាង​មនុស្ស​ស្រី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ