រដូវភ្ជុំបិណ្ឌ ឱកាសកូនខ្មែរថែវប្បធម៌ខ្មែរតាមរយៈការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ

ជារៀងរាល់ឆ្នាំ ចាប់ពី​ថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ប្រារព្ធ​នូវ​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​តាម​ទីវត្ត​អារាម ដោយ​ធ្វើជា​ចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធី​បុណ្យដែល​ធ្វើ​តាមទំនៀមពីដូនតាមកនេះ បាន​ដក់ជាប់​ក្នុង​គំនិត​ប្រជាពលរដ្ឋ​ខ្មែរតជំនាន់​មក​ថា ជាពិធី​ដើម្បី​​ឧទ្ទិស​កុសល្យ​ជូន​ទៅ​ដល់ដូនតា និងញាតិកាទាំង៧សន្ដាន​​ដែល​បានចែកឋាន​​ទៅ ។

ទន្ទឹមនឹងអត្ថន័យដ៏ល្អផូរផង់នៃពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ដែលដូនតាខ្មែរ​បានប្រារព្ធធ្វើ​ឡើងក្នុងគោលបំណង​​បង្រៀន​​ទៅ​ដល់​កូនចៅ​ឱ្យ​ដឹងអំពី​កំណើត ចេះ​គោរព ដឹងគុណ និង​មាន​កតញ្ញូធម៌ ការតុបតែងខ្លួនរបស់យុវជនយុវតីក្នុងរដូវកាលនេះក៏ជាការរួមចំណែករក្សាវប្បធម៌របស់ជាតិដូចគ្នា។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា ការស្លៀកសម្លៀកបំពាក់ប្រពៃណីទៅកាន់ទីគោរពសក្ការៈបូជា នឹងជំរុញឱ្យអ្នកដែលស្លៀកសម្លៀកបំពាក់ប្រពៃណីប្រកាន់ភ្ជាប់នូវឥរិយាបថល្អ ទន់ភ្លន់ សុភាពរាបសា ដើម្បីឱ្យស័ក្តិសមជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ឧទាហរណ៍ យុវនារីមួយចំនួន ពីមុនមកធ្លាប់តែរហ័សរហួន រប៉ិលរប៉ូច ប៉ុន្តែនៅពេលបានស្លៀកសម្លៀកបំពាក់ប្រពៃណី ក៏បានបង្ហាញឱ្យឃើញពីភាពទន់ភ្លន់ ភាពស្រស់ស្អាត សុភាពរាបសា ដែលបង្ហាញឱ្យឃើញអំពីវប្បធម៌ខ្មែរ និងអត្តចរិកស្រ្តីខ្មែរ។

“ស្រ្តីខ្មែរកាលណាបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ គឺមានសម្រស់ស្រស់ស្អាត ហើយអត្តចរិតក៏សមរម្យ ថ្លៃថ្នូរទៅតាមនោះដែរ”។ លោកនិយាយ។

មូលហេតុមួយទៀត លោកបានបញ្ជាក់ថា នៅពេលនារីខ្មែរឱ្យ​តម្លៃទៅលើការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ នោះក៏បានចូលរួមចំណែកថែរក្សាម៉ូដសម្លៀកបំពាក់កុំឱ្យបាត់បង់ និងចូលរួមលើកទឹកចិត្តដល់សិប្បករខ្មែរដែលផលិតក្រណាត់សូត្រខិតខំរកវិធីត្បាញរវៃឱ្យបានច្រើន មានទីផ្សារ មានការងារធ្វើ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីខ្មែរផង និងរួមចំណែកកសាងសេដ្ឋកិច្ចជាតិផង។

លោកសាស្រ្ដាចារ្យក៏បានលើកទឹកចិត្តនៅក្នុងនាមជាកូនខ្មែរ ជាពិសេសយុវនារីគួរតែនាំគ្នាស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ មានហូល ផាមួង អាវប៉ាក់ សំពត់បត់ ចូលរួមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ពីព្រោះមិនត្រឹមតែជួយបង្កើនសោភ័ណភាពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជាចំណាប់អារម្មណ៍របស់អ្នកដទៃ ជាពិសេសភ្ញៀវអន្តរជាតិបានទទួលស្គាល់ និងឱ្យតម្លៃវប្បធម៌ខ្មែរ ជាប្រជាជាតិមួយដែលមានសម្លៀកបំពាក់ជាវប្បធម៌របស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាប្រុសជើងចាស់ ទេព រិនដារ៉ូ បើកមុខរបរថ្មី ដែលមិនសូវមានសិល្បករណា​ប្រកប​អាជីព​នេះណាស់

ទើបតែ​ផ្ទុះ​ព័ត៌មាន​ថា​តារា​ប្រុស​ជើង​ចាស់ ទេព រិនដារ៉ូ បាន​បើក​ហាង​ធំ​មួយ​យ៉ាង​ស្ងៀមស្ងាត់ ក្រៅ​ពី​អាជីព​តារា​ជា​អ្នក​សិល្ប។ នោះ​គឺ​សេវាកម្ម​ថែទាំ រថយន្ត ដោយ​ដំណើរការ​តាំងពី​ចុង​ឆ្នាំ ២០២៥ មក​ម្ល៉េះ និង​មាន​តែ​សិល្បករ​គ្នាឯង​ប៉ុណ្ណោះ​ដែល​ស្គាល់

ដោយសារជឿលើប្រផ្នូលញាក់ភ្នែក បុរសចិនម្នាក់ទះភ្នែកខ្លួនឯងរហូតប៉ះពាល់ដល់បាតភ្នែក

បុរសជនជាតិចិនម្នាក់ បានរងគ្រោះកើតជំងឺរបើកបាតភ្នែក (Retinal Detachment) បន្ទាប់ពីបានយកដៃទះត្របកភ្នែកខាងស្តាំដែលញាក់ជាច្រើនដង ព្រោះជឿថាជាប្រផ្នូលដែលអាចនាំឱ្យជួបរឿងអាក្រក់។

ចំណងដៃដ៏មានន័យ! Taylor Swift និងគូដណ្ដឹងបរិច្ចាគ ២៦ លានដុល្លារ ទៅកាន់អង្គការសប្បុរសធម៌ ២០ កន្លែង ខណៈជិតដល់ថ្ងៃរៀបការ

គូស្នេហ៍តារាចម្រៀងអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានបរិច្ចាគថវិកាចំនួន ២៦ លានដុល្លារអាមេរិក ទៅកាន់អង្គការសប្បុរសធម៌នានានៅក្នុងសប្តាហ៍នេះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់

នាយកប្រតិបត្តិធនាគារ J Trust Royal លើកឡើងពីហេតុផលដែលបន្តបរិច្ចាគ បន្តគាំទ្រ ដល់សមាគមសិល្បករខ្មែរ

នៅ​រសៀល​ថ្ងៃ ២ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ​សមាគម​សិល្បករ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ចូលរួម​ក្នុង​វិធី​ប្រគល់-ទទួល​ឧបត្ថម្ភ​ប្រចាំ​ឆ្នាំ ១០ ម៉ឺន​ដុល្លារ​ពី J Trust Royal Bank ហើយ​ក៏​ជា​ឆ្នាំ​ទី ៣

កុយ អេនណា អំពាវនាវសប្បុរសជនជួយសាលាដាច់ស្រយាលមួយនេះ ត្បិតមិនមានថ្នាក់រៀនគ្រប់គ្រាន់

រោង​ដែក​ប្រក់​ស័ង្កសី​បាន​ក្លាយ​ជា​កន្លែង​ក្មេង​តូចៗ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ​កន្លែង​ហៅ​ថា​ជា​សាលារៀន ហើយ​បាន​ក្លាយ​ជា​ថ្នាក់​រៀន​ដែល​ពួក​គេ​អង្គុយ​ក្រប​យក​ចំណេះ​ដឹង​ពី​លោក​គ្រូ-អ្នក​គ្រូ​ស្ទើររៀង​រាល់​ថ្ងៃ។

តួឯកប្រុស​ចិនបែរមកលក់បន្លែនៅស្រុកកំណើត ក្រោយ AI ដណ្តើមទីផ្សាររឿងភាគខ្លីសឹងទាំងស្រុង

តារាសម្ដែង Xu Peng បានប្រែប្រួលជីវិតពីការថតកុន ១៥ ម៉ោងក្នុងមួយថ្ងៃ មកជាគ្មានការងារសម្តែងទាល់តែសោះ ហើយបច្ចុប្បន្នបានត្រឡប់ទៅស្រុកកំណើតរបស់លោកនៅតាមជនបទនៃខេត្តសានទុង ដើម្បីធ្វើការនៅ

អ្នក stream បទ Pop Out ដែល N.John feat ជាមួយតារា K-Pop កំពុងឡើង view បណ្ដើរៗលើ Spotify

មក​ដល់​ពេល​នេះ​បទចម្រៀង «Pop Out» របស់ N.John ដែល​បាន​ផលិត​ឡើង​វិញ ដោយ​មាន Featuring ជាមួយ​តារា K-Pop ស្រី Heyoon Jeong កំពុងល្បី​ទាំង​នៅ​កូរ៉េ និង​នៅ​អាមេរិក​នោះ ​ទទួល​បាន​ការ​ចាប់អារម្មណ៍​​

ត្រឹមមួយខែរកបាន ១២៨ លានដុល្លារ! BTS បំបែកកំណត់ត្រាពិភពលោកម្ដងទៀតក្នុងតារាងចំណូល​ការប្រគំតន្ត្រីទេសចរណ៍ Billboard

ក្រុមចម្រៀងខេប៉ុប BTS បានបំបែកកំណត់ត្រាដែលបានរក្សាយ៉ាងរឹងមាំអស់រយៈពេល ៧ ឆ្នាំមកហើយរបស់ក្រុមចម្រៀងអង់គ្លេស Rolling Stones នៅលើតារាងកំពូលការប្រគំតន្ត្រីទេសចរណ៍ (Top Tours Chart) របស់

ក្រសួង​រៀប​ចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៥ ប្រកាសជ្រើស​បេក្ខភាព​ចូលរួម​ប្រកួត​

នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់

ឥទ្ធិពលរបស់ BTS ប្រមូលផ្ដុំអ្នកប្រាជ្ញពីជុំវិញពិភពលោកចូលរួមសន្និសីទស្តីពីជំពូកថ្មីនៃរលកវប្បធម៌កូរ៉េ

ក្រុមអ្នកប្រាជ្ញ បណ្ឌិតមកពីជុំវិញពិភពលោកនឹងជួបជុំគ្នានៅក្នុងប្រទេសកូរ៉េ នៅថ្ងៃទី២ និងទី៣ ខែកក្កដានេះ ដើម្បីចូលរួមសន្និសីទកម្រិតសកល ដើម្បីសិក្សាអំពីឥទ្ធិពលវប្បធម៌របស់ក្រុម BTS តាមរយៈក្រុមអ្នកគាំទ្រ បច្ចេកវិទ្យា នយោបាយ និង

Leave a Reply

Your email address will not be published.Required fields are marked *