ទឹកដៃមិនធម្មតា! បង្ហាញមុខកូនខ្មែរម្ចាស់ស្នាដៃ សេះសមុទ្របាញ់ទឹក កំពុងល្បីខ្លាំងនៅកំពត

រូបសំណាកសេះសមុទ្របាញ់ទឹក ដែលទើបនឹងបើកឱ្យភ្ញៀវទេសចរទៅថតរូបកម្សាន្ត នៅខេត្តកំពត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនកម្ពុជា ព្រោះនេះជារូបសំណាកដំបូងបង្អស់ហើយ នៅកម្ពុជាដែលមានលក្ខណៈបែបនេះ មិនចាញ់បណ្ដាប្រទេសផ្សេងៗលើពិភពលោកនោះទេ។ អ្វីដែលគួរឱ្យសរសើរនោះ ទឹកដៃជាងដំឡើងរូបសំណាកនេះពិតជាល្អ មានភាពរស់រវើក ប្រៀបដូចជាសេះសមុទ្រពិតៗដ៏ធំអស្ចារ្យ លេចអណ្ដែតឡើង នៅតាមបណ្ដោយដងព្រែកកំពត ពិតជាស្អាតទាក់ភ្នែកខ្លាំង។

ដំបូងអ្នកអាចនឹងគិតថា រូបសេះសមុទ្របាញ់ទឹកនេះ អាចនឹងបញ្ជារការសាងសង់ពីក្រៅប្រទេសហើយ តែតាមពិតជាងចម្លាក់រូបសំណាកដ៏ធំនេះ គឺជាទឹកដៃកូនខ្មែរពិតៗ។ តាមប្រភពពីគណនី TiK Tok​ មួយដែលមានឈ្មោះថា Phak គឺជាជាងចម្លាក់ មានទីតាំងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ តាមការរៀបរាប់យុវជនម្នាក់នេះ បានបង្ហាញអំពីដំណើការដំឡើងរូបសំណាកសេះសមុទ្រ និងបញ្ជាក់ថា ត្រៀមយកទៅដំឡើងនៅឯខេត្តកំពត។ បើតាមវីដេអូខ្លីមួយរបស់ម្ចាស់គណនីតិកតុកខាងលើ គឺពិតជាបានបញ្ជាក់ច្បាស់ថា រូបគេគឺពិតជាជាងចម្លាក់ពិតប្រាកដមែន ព្រោះក្រៅពីរូបសេះសមុទ្របាញ់ទឹកនេះ នៅមានចម្លាក់ផ្សេងៗទៀត សុទ្ធតែស្អាតៗ ប្រណីតៗ គួរឱ្យសរសើរ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រូបសំណាក សេះសមុទ្របាញ់ទឹក ដែលជាទីកន្លែងថ្មីមួយទើបតែបញ្ចប់ការសាងសង់ និងបើកឱ្យទេសចរទៅថតរូបកម្សាន្ត បានក្លាយជាទីចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រហូតអ្នកខ្លះលាន់មាត់ថាមិនចាញ់សិង្ហបុរីទេ ឥលូវនៅកម្ពុជាក៏មានដែរ។ រូបសំណាកសេះសមុទ្របាញ់ទឹកដ៏ធំនេះ ត្រូវបានសាងសង់ឡើង នៅតាមបណ្ដោយដងព្រែកកំពត ដែលជាទីកន្លែងមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ និយមទៅសម្រាកលម្ហែកាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

Leave a Reply

Your email address will not be published.Required fields are marked *