ប្អូនៗមើលឱ្យហើយទៅ! ទាំងនេះហើយជាសាកលវិទ្យាល័យ និងជំនាញឯកទេសល្បីៗបំផុតនៅភ្នំពេញ

ក្រោយទទួលបានជោគជ័យលើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អ្វីដែលសិស្សានុសិស្សត្រូវគិតគូរឱ្យបានល្អិតល្អិនបំផុតនោះ គឺការជ្រើសរើសសាកលវិទ្យាល័យ និងជំនាញដែលត្រូវសិក្សាបន្តថ្នាក់បរិញ្ញាបត្រ ដែលជាស្ពានចម្លងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ។ ថ្ងៃនេះ AMS-Infotainment សូមបង្ហាញសាកលវិទ្យាល័យរដ្ឋ​ និងឯកជនល្បីៗបំផុតនៅភ្នំពេញ ដើម្បីប្អូនៗងាយស្រួលក្នុងការសម្រេចចិត្ត។ ក្នុងនោះរួមមាន៖

១សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឫហៅកាត់ជាភាសាបារាំងថា (URPP) និងភាសាអង់គ្លេស (RUPP)

គឺជាគ្រឹះស្ថានឧត្ដមសិក្សាចំណាស់ជាងគេ និងធំជាងគេនៅកម្ពុជា។ សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ។ ចំពោះជំនាញសិក្សាល្បីៗបំផុតមានដូចជា៖ អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា ចិត្តវិទ្យា ទេសចរណ៍ អក្សរសាស្ត្រអង់គ្លេស និងជំនាញជាច្រើនទៀត។

២វិទ្យាស្ថានភាសាបរទេសហៅកាត់ IFL

វិទ្យាស្ថានភាសាបរទេស (Institute of Foreign Languages ឬ Institut des Langues Etrangères) ហៅកាត់ថា IFL ជាគ្រឹះស្ថានឧត្តមសិក្សាចំនុះឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជំនាញក្នុងការបណ្ដុះបណ្ដាលភាសាបរទេសដល់និស្សិតកម្ពុជា។ ជំនាញល្បីៗរួមមាន៖ ភាសាអង់គ្លេស ភាសាបារាំង ភាសាចិន ភាសាជប៉ុន និងភាសាកូរ៉េ។

៣ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ដែលហៅកាត់ថា DMC

ចំនុះឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ DMC ជាគ្រឹះស្ថានឧត្តមសិក្សាដំបូង និងឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និង វិជ្ជាជីវៈសារព័ត៌មាន តាំងពីឆ្នាំ២០០១។ និស្សិតមានឱកាសក្លាយជាអ្នកសារព័ត៌មានអាជីព ជាផលិតករភាពយន្ត ជាអ្នកសរសេរអត្ថបទ មានឱកាសធ្វើការក្នុងស្ថានីយ៍ទូរទស្សន៍ វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយនានា។

៤សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស) ហៅក្រៅថាសាលាក្រហម ជាគ្រឹះស្ថានឧត្ដមសិក្សាផ្នែកសុខាភិបាលដ៏ចំណាស់មួយ និងល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៤៦មកម្ល៉េះ។

៥សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច

សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ជា សាកលវិទ្យាល័យ ដែលចំណាស់ជាងគេ នៅក្នុងចំណោមគ្រឹះស្ថានឧត្ដមសិក្សានៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យ ផ្ដល់កម្មវិធីសិក្សាជាមួយនឹងការផ្ដោតជាចម្បង ទៅលើផ្នែកនីតិសាស្ត្រ សេដ្ឋកិច្ច និងការអប់រំពាណិជ្ជកម្ម។

៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង

សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ល្បីល្បាញមួយក្នុងប្រទេសកម្ពុជា បង្កើតឡើងតាំងពីឆ្នាំ ១៩៨៣មកម្ល៉េះក្នុងនាមជាវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច។ សាកលវិទ្យាល័យនេះផ្ដល់នូវជំនាញសិក្សាជាច្រើនដល់និស្សិតដូចជា៖ គ្រប់គ្រង, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ព័ត៌មានវិទ្យា, ច្បាប់ពាណិជ្ជកម្ម, ទេសចរណ៍ ជាដើម។

៧ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដំបូងមានឈ្មោះជាសាលាភូមិន្ទសិល្បៈ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩១៨ ហើយបានក្លាយទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅឆ្នាំ ១៩៦៥។ ចំពោះជំនាញសិក្សារួមមាន៖ បុរាណវិទ្យា ស្ថាបត្យកម្ម និងនគរោបនីយវិទ្យា តុបតែងលម្អរ វិចិត្រកម្ម និងចម្លាក់ជាដើម។

៨ សាកលវិទ្យាល័យភូមិន្ទកសិកម្ម

សាកលវិទ្យាល័យភូមិន្ទកសិកម្មជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈផ្នែកកសិកម្ម មានទីតាំងនៅប៉ែកខាងលិចឈៀងខាងត្បូងនៃរាជធានីភ្នំពេញ បង្កើតឡើងនៅឆ្នាំ១៩៦៤ ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។

៩ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

វិទ្យាស្ថាននេះគឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈដ៏ល្បីល្បាញបំផុតនៅកម្ពុជា តាំងពីឆ្នាំ ១៩៦៤ រហូតមកដល់បច្ចុប្បន្ននេះ។ វិទ្យាស្ថាននេះផ្ដោតការអប់រំសំខាន់លើការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេស ដែលជាតម្រូវការចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យ វិទ្យាសាស្ត្រ និងវិស្វករ។

១០ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាគឺជាគ្រឹះស្ថានឧត្ដមសិក្សារបស់រដ្ឋធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានសមត្ថភាពផ្ទេរនូវបច្ចេកទេសដល់និស្សិត រៀបចំឡើងដោយរដ្ឋាភិបាលកម្ពុជានិងសាធារណៈរដ្ឋកូរ៉េ ដែលមានសហប្រតិបត្តិការជាមួយនិងសាកលវិទ្យាល័យ Jeon Ju នៃប្រទេសកូរ៉េខាងត្បូង ។ NPIC ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី ហ៊ុនសែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០០៥ ។

១១ សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញអន្តរជាតិ (AUPP)

AUPP ជាសាកលវិទ្យាល័យលំដាប់កំពូលមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យសិស្សបញ្ចប់ការសិក្សាទទួលបានការអប់រំបែបអាមេរិក និងសញ្ញាប័ត្រមកពីសាកលវិទ្យាល័យអាមេរិក បន្ថែមលើសញ្ញាប័ត្រដែលចេញពី AUPP។ មានន័យថា និស្សិតពុំចាំបាច់ត្រូវទៅសិក្សានៅសហរដ្ឋអាមេរិក និងចំណាយថ្លៃសិក្សាដ៏ច្រើនសន្ធឹកសន្ធាប់ឡើយ។

១២សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា

បញ្ញាសាស្ត្រកម្ពុជា ជាសាកលវិទ្យាល័យឯកជនមួយ ដែលមានប្រព័ន្ធសិក្សាល្អបំផុត។ គឺជាសាកលវិទ្យាល័យឯកជនមួយមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ ហើយបានបើកនៅឆ្នាំ២០០០ ដោយផ្ដល់ការសិក្សាផ្អែកលើភាសាអង់គ្លេសនៅគ្រប់មុខវិជ្ជាទាំងអស់។

១៣ សាកលវិទ្យាល័យន័រតុន

សាកលវិទ្យាល័យន័រតុនគឺជាសាកលវិទ្យាល័យឯកជនលើកដំបូងនៅក្នុងប្រទេសកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៦។ សកលវិទ្យាល័យមានផ្ដល់នូវមុខជំនាញចម្រុះ។

១៤ សាកលវិទ្យាល័យ Paragon

សាកលវិទ្យាល័យ Paragon International University ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ជាសាកលវិទ្យាល័យឯកជនមួយដ៏ល្បីល្បាញនៅភ្នំពេញ ។ សាកលវិទ្យាល័យ Paragon International បានមកពីការអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់សាលាអន្តរជាតិ Paragon ដែលផ្តល់កម្រិតអប់រំខុសៗគ្នាចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យចាប់តាំងពីឆ្នាំ ១៩៨៧ ។

១៥ សាកលវិទ្យាល័យ LimKokwing

ជាសាកលវិទ្យាល័យលំដាប់ជួរមុខមួយនៅក្នុងប្រទេសកម្ពុជា ដែលនិស្សិតបញ្ចប់ការសិក្សានៅទីនោះ នឹងក្លាយជាធនធានដ៏ឆ្នើម មានជំនាញច្បាស់លាស់។ ហើយជំនាញដែលផ្ដោតសំខាន់ៗរួមមាន៖ Media, ស្ថាបត្យកម្ម ជាដើម។

១៦ សាកលវិទ្យាល័យកម្ពុជា

សាកលវិទ្យាល័យកម្ពុជា ត្រូវបានស្ថាបនាឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០០៣។ សាកលវិទ្យាល័យកម្ពុជា (UC) គឺជាសាកលវិទ្យាល័យឯកជនឈានមុខគេមួយ ស្ថិតនៅលើផ្លូវណតប្រ៊ីដ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជំនាញល្បីៗរួមមាន៖ ទំនាក់ទំនងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយជាដើម។

ក្រៅពីរួមមាន៖

– សកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

– សកលវិទ្យាល័យបៀលប្រាយ

– សកលវិទ្យាល័យ មេគង្គកម្ពុជា

– សកលវិទ្យាល័យធនធានមនុស្សជាដើម

ប្រភពពីទំព័រហ្វេសប៊ុកផេក៖​ The Youth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *