ជាប់ក្នុងប្រវត្តិសាស្ត្រ! បាក់ឌុប ៣ជំនាន់នេះ ចងចាំមិនភ្លេច មានទាំងអ្នកទឹកភ្នែក ទាំងអ្នកសប្បាយ

សម័យប្រឡងបាក់ឌុប ៣ជំនាន់ មានព្រឹត្តិការណ៍ចម្លែកៗបានកើតឡើង ហើយធ្វើឱ្យមានការប្រែប្រួលទៅលើលទ្ធផលប្រឡង ដោយរឿងហេតុខ្លះពិតជាស្មានមិនដល់។ អ្នកឆ្លងកាត់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៣ជំនាន់នេះ ប្រាកដជាចាំច្បាស់ថាមានព្រឹត្តិការណ៍អ្វីកើតឡើង។ ថ្ងៃនេះ AMS សូមរំលឹកព្រឹត្តិការណ៍សំខាន់ៗ កើតឡើងក្នុងសម័យប្រឡងបាក់ឌុប ៣ជំនាន់ដូចខាងក្រោម៖

១.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៤

រំលឹកទៅកាលជិត ១០ឆ្នាំមុន ឆ្នាំ ២០១៤ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់លើការប្រឡងមធ្យមសិក្សាទុតិយភូមិដោយធ្វើការរឹតបន្តឹងលើការប្រឡង។ កំណែទម្រង់ភ្លាមៗនៅពេលនោះ បានធ្វើឱ្យសិស្សត្រៀមខ្លួនមិនទាន់ ដោយក្នុងនោះលទ្ធផលប្រកាសលើកទី១ មានអ្នកជាប់តែជាង ២០% ប៉ុណ្ណោះ។

លទ្ធផល ​​ឆ្នាំ ២០១៤ សិស្ស​ជាប់​បាក់​ឌុប​ទូទាំង​ប្រទេស​មាន​ចំនួន​ ២៣ ១២៦ នាក់​​ ស្នើ​នឹង​ ២៥.៧២​% ដោយ​​​សិស្ស​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់ ។ ការតវ៉ាត្រូវបានផ្ទុះឡើងទូទាំងប្រទេស ដោយសារចំនួនអ្នកធ្លាក់ច្រើនហួសប្រមាណ ​ រហូត​​ស្នើ​ទៅ​​សម្ដេច ហ៊ុន សែន​ ឱ្យ​​​ក្រសួង​អប់រំ​រៀប​ចំការ​ប្រឡង​ជា​លើក​ទី២ ​នៅថ្ងៃ​ទី​ ១៣-១៤ ខែ​តុលា ឆ្នាំ​២០១៤ ​។ លទ្ធផល​ចុង​ក្រោយ​ ចំនួន​អ្នក​ជាប់​មាន​ ១២ ១៩៩ នាក់ ស្មើ ១៧,៩៤% ក្នុង​ចំណោម​បេក្ខជន​សរុប ៦៨ ០០០ នាក់ ប៉ុន្តែ​គ្មាន​អ្នក​ជាប់​និទ្ទេស A នោះ​ឡើយ។

២.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨

​ឆ្នាំ២០១៨ ការប្រកាសលទ្ធផល ត្រូវបានធ្វើចំនួន ២លើក ដោយលើកទី១ លទ្ធផលមិនប្រក្រតី មានសិស្សជាច្រើនធ្លាក់មុខវិជ្ជាគណិត ក្នុងនោះសូម្បីសិស្សពូកែគណិតកៅនៅតែធ្លាក់ ហើយចំនួនអ្នកជាប់និទ្ទេស A មានការថយចុះយ៉ាងគំហុគ។ រហូតមកដល់ ​​ថ្ងៃ​ទី​ ១៤ ​កញ្ញា ឆ្នាំ ២០១៨ ក្រសួងបាន​ប្រកាស​លទ្ធផល​លើក​ទី២ ក្រោយ​រក​ឃើញ​មាន​បញ្ហា​ខុស​បច្ចេក​ទេស​លើ​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ ២០ សីហា ២០១៨។  

ក្នុងឆ្នាំនោះ ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ ​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​របស់​សិស្ស​ ក្រោយ​មាន​ការ​តវ៉ា​ពី​សិស្ស​ព្រោង​ព្រាត​។ ​​​​​​ជា​លទ្ធផល​ផ្លូវការ​ ក្រសួង​បាន​​រក​ឃើញ​មូល​ហេតុ​បច្ចេកទេស​កុំ​ព្យូទ័រ មិន​បាន​ស្រង់​ពិន្ទុ​គណិត​វិទ្យា ធ្វើ​ឱ្យ​លទ្ធផល​បាក់​ឌុប​មាន​ការ​ប្រែប្រួល​ទូទាំង​ប្រទេស។ លទ្ធផល​ថ្មី បេក្ខជន​ជាប់​សរុប ៧៦ ០៣៤ នាក់​ឯណោះ រីឯ​លទ្ធផល​ចាស់ ៧៥ ០៥៩នាក់។ ដូច្នេះ​មាន​ន័យ​ថា អ្នក​ធ្លាក់​ចំនួន​៩៧៥​នាក់ ត្រូវ​ជាប់​ឡើងវិញ​។

៣.សម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២០

ឆ្នាំ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជា​ផ្លូវការ​ថា បេក្ខជន​ចុះឈ្មោះ​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ និងមធ្យមសិក្សាបឋមភូមិទាំងអស់ គឺ​ជាប់​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​ការកំណត់​និទ្ទេស​ឡើយ​។ ការកំណត់បែបនេះ ក្រោយប្រទេសកម្ពុជា និងពិភពលោកកំពុងជួបវិបត្តិរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ ដោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យក្រសួងអប់រំកំណត់ឱ្យសិស្សដែលបានដាក់ពាក្យទាំងអស់ជាប់ដោយស្វ័យប្រវត្តិ។

គួរឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២០ មានចំនួន ១២១,១០៨នាក់ កើន៤,០៦៥ (ស្រី៦៣,៩០៨នាក់)។ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)៕


ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយអវត្តមាន Zhao Lusi ម្ចាស់ភាគហ៊ុនបន្តចាកចេញពី Galaxy Cool Entertainment

នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ក្រុមហ៊ុនដែលជាម្ចាស់ភាគហ៊ុនចំនួន ៥ បានដកហ៊ុនពីទីភ្នាក់ងារ Galaxy Cool Entertainment បន្ទាប់ពី Zhao Lusi បានសម្រេចចិត្តផ្លាស់ប្ដូរទ្រនំថ្មី ព្រោះបញ្ហាចម្រូងចម្រាស់ផ្ទៃក្នុង។

PSV Family បកស្រាយបញ្ហា ៤ ចំណុច សង្ឃឹមមហាជនឈប់ចោទ N.John ឆ្លៀតស្រុកទេសមានសភាពការណ៍មិនល្អ យក view

តារា​ចម្រៀង N.John ដែល​ខ្មែរ​ស្គាល់​ច្បាស់​ថា​ជា​កូន​ប្រុស​ទី ២ របស់​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ បាន​ធ្វើឲ្យ​មហាជន​មិន​សប្បាយ​ចិត្ត គ្រា​បង្ហោះ Teaser បទ​ចម្រៀង​ចំ​ថ្ងៃ​ប្រទេស​កម្ពុជា ជួប​បញ្ហា​ឈ្លានពាន ពី​ទាហាន​

ប្រធានសមាគមសិល្បករខ្មែរ កៀរគរតារាប្រុសស្រីចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ដឹក​នាំ​សិល្បករ-សិល្ប​ការិនី​ជា​ច្រើន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត ក្រោម​ប្រធាន​បទ «តំណក់​ឈាម​សិល្បករ បន្ត​ជីវិត និង​ស្នាម​ញញឹម» កាល​ពី​រសៀល​ថ្ងៃ​ទី

អគ្គិភ័យលេបត្របាក់ប្រាសាទបុរាណ អាយុជាង ១៥០០ឆ្នាំ ក្នុងប្រទេសចិន

នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកានេះ អគ្គីភ័យយ៉ាងសន្ធោសន្ធៅមួយបានឆាបឆេះអគារ Wenchang Pavilion ដែលជាផ្នែកមួយនៃប្រាសាទបុរាណ Yongqing មានទីតាំងស្ថិតនៅក្នុងទីក្រុង Zhangjiagang ខេត្ត Jiangsu

ហ្វីយ៉ាតា បង្ហាញសម្រស់ឆើតឆាយ​ជាមួយ​រ៉ូបសូត្រ និងគ្រឿងខ្មែរក្នុងកម្មវិធីប្រកួត Miss Universe 2025

Miss Universe Cambodia 2025 ថៃ នារីសុជាតា ត្រូវ​បាន​អ្នក​គាំទ្រ​កោតសរសើរ​ថា​ជា​បវរកញ្ញា​ដែល​មាន​ភាព​ឈ្លាសវៃ​លើស​ពី​ការ​ស្មាន​ទុក។ អំឡុង​ពេល​ប្រកួត​នៅ​កម្មវិធី Miss Universe លើក​ទី​៧៤ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ

សមាជិក KATSEYE ទម្លាយថា ខ្លួនធ្លាប់ទទួលបានសារគំរាមសម្លាប់ រាប់ពាន់ដង

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមចម្រៀងខេប៉ុបចម្រុះជាតិសាសន៍ KATSEYE បានចែករំលែកថា ពួកនាងទទួលបានការគំរាមសម្លាប់ និងការយីយានៅលើអ៊ឺនធឺណិតជាង

ប្រជុំជើងខ្លាំង! Disney+ ប្រកាសរឿងភាគខ្នាតធំកូរ៉េ ៥ ចំណងជើងត្រៀមចេញផ្សាយឆ្នាំ ២០២៦

នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បណ្ដាញ Streaming Disney+ បាន​ប្រកាសពីគម្រោងចេញផ្សាយរឿងភាគកូរ៉េធំៗជាច្រើនសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ ដែលសុទ្ធសឹងតែមានការចូលរួមសម្ដែងពីតារាជួរមុខ។

Min Hee Jin បញ្ចេញអារម្មណ៍ពិត ក្រោយ NewJeans ត្រឡប់ទៅរក ADOR វិញ

មួយថ្ងៃក្រោយសមាជិក NewJeans បានប្រកាសពីគោលបំណងត្រឡប់ទៅធ្វើការជាមួយ ADOR វិញ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ Min Hee Jin បានចែករំលែកសារលិខិតមួយច្បាប់ បង្ហាញការគោរពចំពោះការសម្រេចចិត្តរបស់

Aespa ត្រៀមទម្លាក់ចម្រៀងទោលរបស់សមាជិកទាំង ៤ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ

ថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ ក្រុមចម្រៀងខេប៉ុបនារី Aespa នឹងបញ្ចេញចម្រៀងទោល ៤បទ ៤រសជាតិ បង្ហាញពីរសនិយមរបស់សមាជិកម្នាក់ៗ​​ ដែលជាផ្នែកមួយនៃអាល់ប៊ុម 2025 Special Digital Single

វណ្ណដា ប្រើប្រាស់ឥទ្ធិពលខ្លួន បង្ហោះពីភាពឈឺចាប់ពលរដ្ឋខ្មែរ ឲ្យសកលលោកដឹងឮ

តារា​រ៉េប​ខ្មែរ វណ្ណដា បាន​ចេញ​មក​បង្ហោះ​ពី​ភាព​ឈឺចាប់​ដែល​ពលរដ្ឋ​ខ្មែរ​ទទួល​រង​ភាព​ឈឺចាប់​ដែល​ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​លើ​ជន​ស្លូតត្រង់​គ្មាន​អាវុធ។ ក្នុង​នាម​ជា​ជនជាតិ​ខ្មែរ និង​បុគ្គល​សាធារណៈ​តារា​ចម្រៀង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *