ងូតទឹកម្ដងៗលាង​សម្អាត​ផ្នែក​ណា​នៃ​រាងកាយមុន​គេ អាច​បង្ហាញ​ចរិត​របស់​អ្នក​បាន​ច្បាស់ៗ

ជាធម្មតាការសម្គាល់បុគ្គលិករបស់មនុស្សមានច្រើនរបៀបហើយមួយចំនួនធំត្រូវបានគេសង្កេតឃើញតាមរយៈឥរិយាបថនៃការរស់នៅប្រចាំថ្ងៃផ្ទាល់តែម្ដង។ មួយក្នុងចំណោមនោះ ការលាងសម្អាតផ្នែកណាមួយនៃដងខ្លួនក៏បង្ហាញអំពីបុគ្គលិកលក្ខណៈយើងដែរ។ យោងតាមគេហទំព័រ Brightside បានបង្ហាញថា៖

១. បើលាងសម្អាតផ្ទៃមុខមុន

ប្រសិនអ្នកធ្វើការលាងសម្អាតមុខមុនគេ នោះអ្នកគឺជាមនុស្សដែលយកចិត្តទុកដាក់ទៅលើញាណទាំង ៥ មានចក្ខុវិញ្ញាណ សោតវិញ្ញាណ ជីវ្ហាវិញ្ញាណ ឃានវិញ្ញាណ និងកាយវិញ្ញាណ។ វាមានន័យថាអ្នកគឺតែងតែយកចិត្តទុកដាក់ និងបារម្ភអំពីវិធីដែលអ្នកដទៃមើលមក ឬកត់សម្គាល់មកលើខ្លួន។ ពេលខ្លះក៏មានអារម្មណ៍តានតឹង ខកចិត្ត ឬខ្មាសអៀន នៅពេលស្ដាប់ឮរៀងមិនល្អរបស់ខ្លូនឯង។

២. បើលាងដៃ ឬជើងមុន

បើអ្នកផ្ដោតទៅលើការលាងសម្អាតដៃ ឬជើងមុនអាចចាត់ទុកថាជាមនុស្សដែលមានភាពអត់ធ្មត់ និងស្មោះត្រង់ខ្ពស់។ ហើយវាក៏អាចហៅបានថាជានិមិត្តសញ្ញានៃកម្លាំង និងឆន្ទៈផងដែរ។ អ្នកនឹងមិនមានភ័យខ្លាចក្នុងបង្ហាញ​ពីជម្រើស និងការសម្រេចចិត្តរបស់ខ្លួនទៅកាន់អ្នកដទៃឡើយ។ ក្នុងករណីដែលអ្នកមានទំនោរទៅលាងក្លៀកមុន វាអាចត្រូវបានគេកត់សម្គាល់ថាជាប្រភេទមនុស្សដែលមានប្រជាប្រិយភាព គួរឱ្យទុកចិត្ត និងមិនខ្លាចក្នុងការជម្នះឧបសគ្គទេ។

៣. បើលាងកន្លែងសម្ងាត់មុន

នៅពេលដែលអ្នកជ្រើសយកការលាងសម្អាតកន្លែងសម្ងាត់មុនអាចបង្ហាញបានថាជាមនុស្សមានភាពអៀនខ្មាសច្រើន ឬអាចមានន័យថាអ្នកជាមនុស្សស្ងៀមស្ងាត់ (introvert) មិនសូវមានទំនុកចិត្ត ឬឱ្យតម្លៃលើខ្លួនឯងទេ។ ជាមួយគ្នានេះដែរ អ្នកមិនសូវចូលចិត្តបង្ហាញ ឬទាក់ទាញចំណាប់អារម្មណ៍នៅទៅសាធារណៈឡើយ។​ ប៉ុន្តែសម្រាប់អ្នកជិតស្និទ្ធទើបដឹងថាអ្នកជាមនុស្សកក់ក្ដៅ និងពូកែបំផុត បើទោះបីជាពេលខ្លះអ្នកអាចនឹងបោះបង់ចោលច្រើនបន្តិចក៏ដោយ។

៤. បើលាងទ្រូងមុន

ប្រសិនបើអ្នកមានទម្លាប់លាងសម្អាតដើមទ្រូងមុនគេពេលមុជទឹកអាចមានន័យថាអ្នកជាមនុស្សមានទំនុកចិត្ត និងភាពជឿជាក់ទៅលើស្បែកខ្លួនឯង។ អ្នកក៏អាចជាមនុស្សដែលជឿជាក់ទៅលើការអនុវត្តជាក់ស្ដែង មានភាពស្មោះត្រង់ មានការតាំងចិត្តខ្ពស់ និងមិនងាយឱ្យភាពយល់ច្រលំមានឥទ្ធិពលលើខ្លួនឯងឡើយ។ ដោយសារតែឯករាជ្យភាពដែលមានក្នុងខ្លួនអ្នកទើបធ្វើឱ្យអ្នកដទៃកោតសរសើរ។

៥. បើកក់សក់មុន

ផ្នែកកំពូលបំផុតនៃរាងកាយ ជាទូទៅគឺបង្ហាញអំពីភាពរឹងមាំ។ ដូច្នេះបើអ្នកកក់សក់មុនមានន័យថាអ្នកគឺជាមនុស្សដែលមានវិន័យ សណ្ដាប់ធ្នាប់ត្រឹមត្រូវ មានគំនិតរឹងមាំ និងជឿជាក់លើការអនុវត្តជាក់ស្ដែងផងដែរ។ មិនតែប៉ុណ្ណោះ អ្នកក៏ជាមនុស្សដែលគោរព និងគ្រប់គ្រងពេលវេលាក៏ដូចជាឱ្យតម្លៃទៅលើមិត្តភាពថែមទៀតផង។

៦. បើដុសស្មា និងក​មុន

ជាទូទៅស្មា និងកគឺបង្ហាញអំពីបន្ទុក។ ប្រសិនបើអ្នកមានទំនោរលាងសម្អាតកន្លែងនេះអាចត្រូវបានចាត់ទុកជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាមបំផុតក្នុងការសម្រេចគោលដៅរបស់ខ្លួន។ អ្នកក៏ជាមនុស្សមានគំនិតវិជ្ជមាន និងគួរឱ្យទុកចិត្ត។ លើសពីនេះទៀត អ្នកមានភាពប្រកួតប្រជែងខ្ពស់ និងតែងតែចង់ឈានមុខគេជានិច្ច។

៧. បើដុសខ្នងមុន

ខ្នងគឺអាចឆ្លុះបញ្ចាំងអំពីដោយសារវាពាក់ព័ន្ធនឹងសរសៃប្រសាទដែលដើរតួនាទីយ៉ាងសំខាន់នៃខួរក្បាល។ សម្រាប់អ្នកដែលមានទម្លាប់ដុសខ្នងមុនអាចចាត់ទុកជាមនុស្សមានភាពប្រុងប្រយ័ត្នខ្ពស់ និងមិនងាយទុកចិត្តអ្នកដទៃឡើយ។ ហើយអ្នកក៏មានទម្លាប់ធ្វើការអ្វីមួយច្បាស់លាស់ ស៊ីជម្រៅរួចសម្រេចចិត្តដោយប្រុងប្រយ័ត្នបំផុត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក