មិនមែន​កែច្នៃ​ទេ ឬ​កាត់ត! បឹង​ពណ៌ផ្កាឈូក​ពិត​ជា​មាន​មែន និង​មាន​ការ​ពិត​គួរ​ឲ្យ​ចាប់​អារម្មណ៍

ត្រឹម​តែ​ធ្វើ​ឲ្យ​ទឹក​មួយ​អាង​ប្រែ​ទៅ​ជា​ពណ៌​អ្វី​ពិបាក​ណាស់​ទៅ​ហើយ​ តើ​អាច​ទេ​ដែល​មនុស្ស​ធ្វើ​ឲ្យ​បឹង​ល្វឹងល្វើយ​ដូច​សមុទ្រ​ប្រែ​ទៅ​ជា​ពណ៌​ផ្កាឈូក។ បើ​យើង​មើល​ទៅ​ទំនង​ដូច​មិន​ពិត តែ​មែន​ទេន​ទៅ​ បឹង​ផ្កាឈូក​ជា​ការ​ពិត​មែន​ ដែល​វា​ជា​បាតុភូត​ធម្មជាតិ​​កើត​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ត្រឹមត្រូវ។ បឹងផ្កាឈូក​ខ្លះ​អាច​ប្រែ​ពណ៌​នៅ​ពេល​ភ្លៀង​ធ្លាក់ និង​អាកាសធាតុ​ប្រែប្រួល លើក​លែង​តែ​បឹង​ Hillier ក្នុង​ប្រទេស​អូស្ត្រាលី​ដែល​មាន​ពណ៌​ផ្កាឈូក​មិន​ប្រែ​អស់​ ១សតវត្ស​មក​ហើយ។

អូស្ត្រាលី​ជា​ប្រទេស​មួយ​ដែល​មាន​បឹង​ផ្កាឈូក​ច្រើន​ជាង​គេ​ក្នុង​លោក ដែល​មាន​បឹង​ដ៏​កម្រ​នេះ​ជាង​ ១០ ក្នុង​ចំណោម​បឹង​ផ្កាឈូក​ទាំង ២៩ ក្នុង​លោក។ ក្រៅ​ពី​អូស្ត្រាលី​ប្រទេស​ផ្សេង​ដែល​មាន​បឹង​ផ្កាឈូក​ មាន​ដូចជា​ ប្រទេស​អេស្ប៉ាញ, សេណេហ្គាល់, អាស៊ែបៃហ្សង់, បូលីវី និង​នូវែលសេឡង់​ជា​ដើម។

បើ​យោង​ទៅ​តាម​អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា បឹងពណ៌ផ្កាឈូកកើតឡើងពីកត្តារួមផ្សំ ដែលរួមមានអាកាសធាតុ និងជលសាស្ត្រនៃទ្វីប ជាពិសេសកម្រិតជាតិប្រៃ។ យ៉ាង​ណា​សម្រាប់​លទ្ធភាព​នៅ​ក្នុង​ការ​ហែល​ទឹក​នៅ​ក្នុង​បឹងផ្កាឈូកវិញ អ្នក​ជំនាញ​បាន​បញ្ជាក់​ថា​ មនុស្ស​អាច​ហែល​បាន​ ប៉ុន្តែ​គេ​មិន​ណែនាំ​ឲ្យ​ហែល​នោះ​ទេ​ដោយ​សារ​តែ​កំហាប់​អំបិល​ខ្ពស់ ហើយ​វា​ប្រៃ​ជាង​សមុទ្រ​ធម្មតា​ដល់​ទៅ​ ១០​ដង​ឯណោះ។

ដោយសារជាតិប្រៃខ្ពស់ និងកត្តាផ្សេងៗទៀត ភាវៈអាច​រស់បាន​គឺ​មាន​តែមួយគត់នៅក្នុងបឹងផ្កាឈូក គឺជាអតិសុខុមប្រាណរួមមាន Dunaliella salina សារាយក្រហម ដែលវា​បណ្តាល​ឱ្យ​មាន​ជាតិប្រៃ​នៅក្នុងបឹង និងបង្កើតពណ៌ក្រហមដែលផ្តល់ពណ៌ដល់បឹងដូចទៅនឹង​ Halobacteria ក្រហមដែលមាននៅក្នុងអំបិលនៃ​បឹង​ទាំង​នោះ។

បច្ចុប្បន្ន​នេះ​បឹង​ផ្កាឈូក​ដែល​ផ្តល់​ចំណាត់​ថ្នាក់​ថា​ជា​បឹង​ស្រស់បំផុត​រួម​មាន

១ Lake Hillier នៅ​ក្នុង​ប្រទេស​អូស្ត្រាលី
២ Lake Rose នៅ​ក្នុង​ប្រទេស​សេណេហ្គាល់
៣ Lake Coloradas នៅ​ក្នុង​ប្រទេស​មិចស៊ិចកូ
៤ Las Salinas de Torrevieja នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ
៥ Lake Masazir នៅ​ក្នុង​ប្រទេសអាស៊ែបៃហ្សង់
៦ Lake Natron នៅ​ក្នុង​ប្រទេសតង់ហ្សានី
៧ Hutt Lagoon នៅ​ក្នុង​ប្រទេស​អូស្ត្រាលី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ