ប៉ែន ភក្រ្ត័សុធារិទ្ធ សរសើរតារាស្រីប៉ុន្មានរូបនេះមិនដាច់ពីមាត់ ព្រោះសម្តែងជាមួយគ្នាមិនសូវប្រកាន់ខ្លួន

និយាយពីតារាសម្តែងកម្លោះសង្ហា ប៉ែន ភក្រ្ត័សុធារិទ្ធ លោកកំពុងត្រូវអ្នកគាំទ្រតាមដានពីដំណើរការចូលប្រកួតកម្មវិធី Mister Supranational Cambodia 2023 យ៉ាងស្វិតស្វាញ ព្រោះសមត្ថភាព និងទេពកោសល្យ បូករួមទាំងបទពិសោធន៍ការប្រកួតកាលពេលកន្លងមក។ 

លើកឡើងពីវិស័យភាពយន្តវិញ លោកជាតារាសម្តែងដ៏មានប្រជាប្រិយម្នាក់ក្នុងរង្វង់សិល្បៈ​។ ភក្រ្ត័សុធារិទ្ធ សាងបានស្នាដៃភាពយន្តជាច្រើនរឿងចាប់តាំងពីប្រឡូកសិល្បៈ ជាហេតុដែលលោកស្គាល់បុគ្គលសិល្បៈច្រើន ព្រោះធ្លាប់រួមការងារជាមួយគ្នា ក្នុងនោះ​តារា​សាច់​ដុំ​កង់​ៗ​រូប​នោះ ធ្លាប់ថតប៉ះតួស្រីជាច្រើននាក់ ប៉ុន្តែមានតួស្រីប៉ុន្មាននាក់ប៉ុណ្ណោះដែលលោកពោលសរសើរមិនដាច់ពីមាត់ថា ងាយស្រួលសម្តែងជាមួយ សម្តែងទៅសង់តង់ លទ្ធផលរឿងចេញមកល្អ ដោយសារតែពួកគេមិនសូវប្រកាន់ខ្លួន។ តារាស្រីទាំងនោះរួមមាន កញ្ញា ហ្វាហ្វា, រឿន ណាត,យ៉ា សុផាន់ម៉ៃ,រចនា រ៉ាវ៉ាឌី និងតួស្រីមួយចំនួនទៀត។ 

លោកលើកឡើងថា ចំពោះតារាសម្តែងទ្រេមុខតួឆ្នាស់ ហ្វាហ្វា គឺជាមនុស្សស្រីងាយស្រួលធ្វើការជាមួយ មិនប្រកាន់ខ្លួន លេងឆាប់ចូលគ្នា និងមិនចំណាយពេលច្រើន ជាពិសេស ហ្វាហ្វា ជាមនុស្សចេះឱនលំទោន គោរពចាស់ទុំ និងមនុស្សជុំវិញខ្លួនគ្រប់ពេល។ ចំណែក រឿន ណាត បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៨ វិញ ដំបូងៗមិនទាន់ស្គាល់ក៏រៀងពិបាក តែពេលបានថតជាមួយគ្នាហើយ បវរកញ្ញារូបស្រស់នេះជាមនុស្សឆាប់យល់ពីគ្នា និងមិនសូវប្រកាន់ខ្លួនដូចពាក្យគេថាធ្វើការជាមួយបវរកញ្ញាពិបាកៗ​ណាស់។

ចំណែក​ពេលសម្តែងជាមួយ​ស្រីស្អាត យ៉ា សុផាន់ម៉ៃ ជាមនុស្សក្រមិចក្រមើម គួរឱ្យស្រលាញ់ ស្រួលធ្វើការជាមួយគ្នា។ រីឯ ដៃគូជំនួញគឺ រចនា រ៉ាវ៉ាឌី វិញនោះ ក៏ជាមនុស្សស្រួលធ្វើការជាមួយដែរ សម្តែងទៅសង់តង់ខ្លាំងមែន សូម្បីតែឈុតឆាកវាយតប់ក៏នាងជំរុញឱ្យវាយមែនទែន ដើម្បីឱ្យសាច់រឿងចេញមកដូចពិតៗ។ ក្រៅពីនេះ តួស្រីផ្សេងៗទៀតក៏សុទ្ធតែស្រួលធ្វើការជាមួយ គ្រាន់តែអ្នកខ្លះស្និទ្ធស្នាលខ្លះទៀតមិនសូវស្និទ្ធស្នាលតែប៉ុណ្ណឹងឯង។

ពេលនេះដៃគូភាគហ៊ុនរបស់ រ៉ាវ៉ាឌី កំពុងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធី Mister Supranational Cambodia 2023 ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ។ ប៉ែន ភក្រ្ត័សុធារិទ្ធ ជាអតីតជយលាភីលេខ ៣ ផ្នែកដើរបង្ហាញម៉ូដក្នុងកម្មវិធី ពេជ្រកំពុងច្នៃ កាលពី​ឆ្នាំ ២០១០។ លោកចាប់ផ្តើមប្រឡូកសិល្បៈតាំងពីពេលនោះមកម្ល៉េះ ក្នុងនាមជាតារាជាប់កុងត្រា ដោយលោកមិនអាចទទួលការងារផ្សេងក្រៅពីអ្វីដែលក្រុមហ៊ុនផ្តល់ឱ្យនោះទេ សូម្បីតែថតរឿងក៏ថតទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុនដែរ។ រហូតដល់ដាច់កុងត្រាទើបលោកមានសេរីភាពអាចទទួលថតតាមតម្រូវការបាន។ គិតមកទល់ពេលនេះ លោកប្រឡូកសិល្បៈជាង១០ ឆ្នាំហើយ បន្សល់បានស្នាដៃរឿងដុំ-ភាគ និងរឿងអប់រំខ្លីៗប្រមាណជាង ៣០ រឿង និងបទពិសោធន៍ដើរម៉ូដក្នុងព្រឹត្តិការណ៍ធំៗជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន