ចិត្តវិទ្យា៖ បើ​អ្នក​កំពុង​បាក់​ទឹកចិត្ត រក​កិច្ចការ​ផ្ទះ​ណា​មួយ​សម្អាត​នឹង​ជួយ​ឲ្យ​អ្នក​ប្រសើរ​ឡើង​វិញ

ការ​ធ្លាក់​ទឹក​ចិត្ត​នឹង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ធុញ​ទ្រាន់ និង​អស់​កម្លាំង ដែល​អ្នក​ចង់​តែ​ទុក​អ្វីៗ​គ្រប់​យ៉ាង​ចោល។ ប៉ុន្តែផ្ទះ​រញ៉េរញ៉ៃ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ទាំង​នោះ បង្កើត​ជា​វដ្ដ​នៃ​ការ​បំផ្លិចបំផ្លាញ​​ដល់​ខ្លួន​ឯង​កាន់​តែ​ខ្លាំង។ នៅ​ពេល​ដែល​ភាព​រញ៉េរញ៉ៃ​កើន​ឡើង​ខ្លាំង និង​ច្របូកច្របល់ អ្នក​ដែល​កំពុង​ធ្លាក់ទឹក​ចិត្ត​មិន​អាច​យល់​ពី​របៀប​ចាប់ផ្តើម​ដោះស្រាយ​កិច្ចការ​ផ្ទះ​បាន​ទេ។ ពួកគេ​មាន​អារម្មណ៍​អស់​សង្ឃឹម ​ប្រឆាំង​នឹង​ការ​ពង្រាយ​និង​ភាព​កខ្វក់​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០១០ ដោយ​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ បាន​ប្រើ​កម្មវិធី​ដើម្បី​វិភាគ​ពី​របៀប​ដែល​គូ​ស្វាមីភរិយា​រួម​រស់​ជា​មួយ​គ្នា​ចំនួន ៣០គូ ពិពណ៌នា​អំពី​ផ្ទះ​របស់​ពួកគេ។ អ្នក​ដែល​ពិពណ៌នា​កន្លែង​រស់នៅ​របស់​ពួកគេ​ថា “រញ៉េរញ៉ៃ” ឬ​ត្អូញត្អែរ​ពី “គម្រោង​មិនទាន់​បញ្ចប់” ទំនង​ជា​ទទួល​រង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​អស់​កម្លាំង​ជាង​អ្នក​ដែល​ពិពណ៌នា​ផ្ទះ​របស់​ពួកគេ​ថា “គួរ​ឲ្យ​ចង់​រស់​នៅ” និង “កែ​លម្អ​ឡើង​វិញ” ។

ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​គេ​រក​ឃើញ​ផង​ដែរ​ថា អ្នក​ដែល​រស់​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ភាព​ច្របូកច្របល់​មាន​កម្រិត​ខ្ពស់​នៃ​អ័រម៉ូន cortisol ដែល​ជា​អ័រម៉ូន​ដែល​ត្រូវ​​បញ្ចេញ​ទៅ​ក្នុង​ឈាម​របស់​មនុស្ស​ពី​ក្រពេញ Adrenal របស់​ពួកគេ ជា​ញឹកញាប់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ភាព​តានតឹង។

តាម​រយៈ​ការ​សិក្សា​មួយ​ទៀត​ក្នុង​ឆ្នាំ ២០១១ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ព្រីនស្តុន បាន​សន្និដ្ឋាន​ថា បរិយាកាស​ដែល​មាន​ភាព​ច្របូកច្របល់ ធ្វើ​ឱ្យ​មនុស្ស​ពិបាក​ក្នុង​ការ​ផ្ដោត​លើ​កិច្ចការ​ជាក់លាក់​មួយ ដោយសារ​តែ Cortex ដែល​មើល​ឃើញ​របស់​មនុស្ស​ម្នាក់​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​វត្ថុ​ដែល​មិន​ទាក់ទង​នឹង​កិច្ចការ​ទាំងអស់​នៅ​ក្នុង​បន្ទប់។

ប្រសិន​បើ​ការ​សម្អាត ឬ​បោស​ផ្ទះ​អាច​ជួយ​បន្ធូរ​ភាព​តានតឹង​ កាត់បន្ថយ​ការ​ថប់​បារម្ភ​ និង​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​ធូរស្រាល ចូរ​ចាប់​អំបោស ហើយ​សម្អាត​ទៅ។ យ៉ាងណាមិញ មាន​ពេលខ្លះ​ដែល​អ្វីៗ​មិន​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក ហើយ​អ្នក​នឹង​មិន​អាច​សម្អាត​បាន​ទេ។ ដូច្នេះ ត្រូវ​ប្រាកដ​ថា​អ្នក​មាន​វិធី​ផ្សេង​ដែល​​អាច​ជួយ​បន្ថយ​​ភាព​តានតឹង និង​បន្ធូរ​អារម្មណ៍​បាន​ក្នុង​រយៈ​ពេល​ណា​មួយ។

ផ្ទុយទៅវិញ ប្រសិន​បើ​អ្នក​កំពុង​ជួប​បញ្ហា​បាក់​ទឹកចិត្ត ឬ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផ្សេង​ទៀត ហើយ​ចង់​បាន​ផ្ទះ​ស្អាត និង​មាន​របៀប​រាប​រយ ប៉ុន្តែ​មិន​មាន​កម្លាំង​ដើម្បី​ធ្វើ​វា អ្នក​អាច​សាកល្បង​ចាប់​ផ្ដើម​ពី​ជំហាន​តូច​បំផុត។ ទោះបីជា​គ្រាន់​តែ​យក​សម្លៀកបំពាក់​ប្រឡាក់​ដាក់​ក្នុង​កន្ត្រក ឬ​រៀបចំ​កន្លែង​គេង​ជា​ដើម​ដែល​ជួយ​ឲ្យ​អារម្មណ៍​អ្នក​មិន​យល់​ថា​វា​ច្រើន​លើស​លប់​ពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ