ហេតុតែជាហ្វេន! អតីតពិធីការិនីម្នាក់ក្តៅស្លឹកត្រចៀកដាក់ SastraFilm ព្រោះតែរឿង ព្រីន និង រ៉ាវ៉ាឌី

យោង​តាមរយៈ​វីដេអូ​ប្រមាណ​ជាង ៥ នាទី​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​តារា​សម្ដែង​លោក ព្រីន គេ​បាន​ឃើញ​អតីត​ពិធី​ការិនី​ពោរពេញ​ដោយ​វោហារ​សព្ទ ហើយ​បច្ចុប្បន្ន​អ្នកនាង​ជា​អ្នក​ជំនួញ​គឺ​អ្នកនាង មាស សុវណ្ណរតនា បាន​រៀបរាប់​ដោយ​ក្ដី​ខឹង​សម្បារ​ទៅ​កាន់​ផលិតកម្ម SastraFilm ដែល​យូរ​ណាស់​ហើយ​ផលិតកម្ម​​នៅ​តែ​មិន​ព្រម​ផលិត​រឿង​ថ្មី​ឱ្យ ព្រីន និង រចនា រ៉ាវ៉ាឌី សម្តែង​ជា​តួឯក​ប្រុស​ស្រី​រួម​គ្នា​ទៀត។

ការ​ខឹង​ច្រឡោត​នេះ ក៏​ព្រោះ​តែ​អ្នកនាង​ជា​អ្នក​គាំ​ទ្រ​តារា​សម្ដែង​ទាំងពីរ​នេះ ហើយ​ក៏​ជា​ហ្វេន​ម្នាក់​របស់ SastraFilm ផង​ដែរ ដោយ​អ្នកនាង​បាន​បង់​ប្រាក់​ពេញ​ថ្លៃ​រយៈពេល​ពេញ ១ ឆ្នាំ​សម្រាប់ App នេះ ទុក​មើល​ភាព​យន្ត។ តាម​ការ​រៀបរាប់​ក្នុង​វីដេអូ​ខាងលើ អតីត​ពិធី​ការិនី​រូប​នេះ​ដាក់​ចំ​ៗ​ថា ដ្បិត​នាង​បង់​ប្រាក់​ពេញ​មួយ​ឆ្នាំ តែ​រឿង​ដែល​នាង​មើល​ច្រើន​ជាង​គេ​គឺ​រឿង​ដែល ព្រីន សម្ដែង​ជាមួយ រ៉ាវ៉ាឌី ព្រោះ​ការ​សម្ដែង​របស់​អ្នក​ទាំងពីរ​មើល​ទៅ​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់ ពិសេស​ឈុត​ស្វីត​ៗ​មើល​ទៅ​គឺ​ក្នាញ់​តែ​ម្ដង។

បើ​អាច​អ្នកនាង​ក៏​ចង់​ឱ្យ​អ្នក​ទាំងពីរ​ក្លាយ​ជា​គូស្នេហ៍​ពិត ដូច​ការ​ផ្គូផ្គង​របស់​អ្នក​គាំទ្រ​លើក​ឡើង​កន្លង​មក​ដែរ។ សម្រាប់​អ្នកនាង​ដែល​ជា​អ្នក​គាំទ្រ គឺ​ចង់​មើល​រឿង​ស្នេហា​បែប​ខ្ជូតៗ ដែល​អាច​រំសាយ​អារម្មណ៍ និង​ភាព​ហត់នឿយ។ អ្នកនាង មាស សុវណ្ណរតនា បន្ត​ថា «មែន​ទែន​ទៅពួក​ខ្ញុំ​បែប​លក្ខណៈ​ហត់​នឿយ​ចឹងពួក​ខ្ញុំ​ចូល​ចិត្ត​រឿង​បែប​លក្ខណៈ​ខ្ជូត​ៗលក្ខណៈ​ស្អាតលក្ខណៈ​តួ​ប្រុស​តួ​ស្រី​ក្រមិចក្រមើម។ អ្វី​ដែល​សំខាន់ខ្ញុំ​ជឿជាក់​ថា​មនុស្ស​យើង​ឡូវ​ស្ត្រេស​ច្រើន​ណាស់ចឹង​ដាក់​អា​ចឹង​មកឱ្យ​មនុស្ស​យើង​វិល​ត្រឡប់​ទៅ​រក​ភាព​ក្មេង​ៗ​យើង​វិញ»។

អ្នក​ជំនួយ​ស្រី​រូប​នេះ ក៏​បាន​បង្ហាញ​អារម្មណ៍​រំភើប​ពេល​បាន​ជួប ព្រីន ដោយ​ផ្ទាល់​ក្នុង​កម្មវិធី​សម្ពោធ​អាគារ​ពាណិជ្ជកម្ម លោកស្រី ទ្រី ដាណា ព្រោះ​កន្លង​មក​អ្នកនាង​តែងតែ Comment និង​តាម Like រូប​របស់ ព្រីន និង រ៉ាវ៉ាឌី លើ Instagram ហើយ​មិន​ដឹង​ស្មាន​ថា នឹង​បាន​ជួប​ផ្ទាល់​ដោយ​ចៃដន្យ​បែប​នេះ​សោះ។

ដើម្បី​តបស្នង​ដល់​ទឹក​ចិត្ត​ហ្វេន​ដែល​ជា​អ្នកគាំទ្រ ព្រីន បង្ហើប​ថា លោក​មាន​គម្រោង​ទៅ Surprise អ្នកនាង មាស សុវណ្ណរតនា ដល់​ហាង​តែ​ម្ដង ដើម្បី​ឱ្យ​ភ្ញាក់ផ្អើល តែ​លោក​មិន​បញ្ជាក់​ឱ្យ​ដឹង​ពី​ពេល​វេលា​ដែល​ទៅ​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក