តំណម ១០ យ៉ាងក្នុងថ្ងៃចូលឆ្នាំកូនចៅជាប់សែស្រឡាយចិនគួរបានដឹង

ទំនៀមទម្លាប់​ជន​ជាតិ​ចិន​តែង​ត្រូវ​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​តឹង​រឹង​ពួក​គេ​តែង​មាន​ជំនឿ​ថា​ប្រសិន​បើ​ប្រើប្រាស់​កាយ​វិការ​ ឬ​ពាក្យ​សម្ដី​ណា​មួយ​ដែល​មិន​សមរម្យ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នឹង​នាំ​រឿង​រ៉ាវ​មិន​ល្អ​ចូល​គ្រួសារ​ពេញ​១​ឆ្នាំ​តែ​ម្ដង​។​ ខាង​ក្រោម​នេះ​ជា​តំណម​ ១០ ​យ៉ាង​ដែល​កូន​ចៅ​ជាប់​សែស្រឡាយ​គួរ​ចៀសវាង​ក្នុងថ្ងៃ​ចូល​ឆ្នាំ​​៖

ទី​១៖​ ហាម​និយាយ​ពាក្យ​អពមង្គល​

ហាម​ដាច់​ខាត​ពោល​ពាក្យ​មួយ​ចំនួន​ដូច​ជា​ ​ស្លាប់​ឬ​សម្លាប់​ ឈឺ​ថ្កាត់​​ ខ្មោច​ ​ព្រាយ​បិសាច ​ឈឺ​ចាប់ ​បែក​បាក់។ ព្រោះ​នឹង​នាំ​រឿង​មិន​ល្អ​ដល់​អ្នក​ និង​មនុស្ស​ជា​ទី​ស្រលាញ់​។

ទី២៖ ​ហាម​ធ្វើ​ឱ្យ​របស់​បែក

ការ​ធ្វើ​ឱ្យ​កែវ​ ឬ​ចាន​បែក​ប្រៀប​បី​ដូច​ជា​ការ​កាត់​រឿង​ល្អ​ដោយជំនួស​មក​វិញ​រឿង​មិន​ល្អ​យ៉ាង​ដូច្នេះ​ដែរ​។​ តែប្រសិន​បើ​​ធ្លាក់​បែក​ដោយ​អចេតនា​ត្រូវ​ប្រញាប់​យក​ក្រដាស​ពណ៌​ក្រហម​វិច​ខ្ចប់​ហើយ​និយាយ​ពាក្យ​ល្អ​ៗ​ជំនួស​។

ទី៣៖​ ហាម​បោស ​ឬជូត​ផ្ទះ

ការ​បោស​ជូត​សម្អាត​ផ្ទះ​តែង​ត្រូវ​បាន​ធ្វើ​មុន​ចូល​ឆ្នាំ​មក​ដល់​ ខណៈ​ថ្ងៃ​ចូល​ឆ្នាំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បោស​សម្អាត​ផ្ទះ​នោះ​ទេ​ព្រោះថាសកម្មភាព​ទាំង​នេះ​ប្រៀប​ដូច​ការ​បំបោស​រឿង​ល្អ​ និង​ភាព​មាន​បាន​ចេញ​ទៅ​​។

ទី៤៖ ហាម​ប្រើ​កន្ត្រៃ​ កាំបិត ​ឬ​របស់​មុត​ស្រួច​

ការ​ប្រើ​កាំបិត ​កន្ត្រៃ​ ឬ​សម្ភារៈ​មុត​ស្រួច​ត្រូវ​ហាម​ជា​ដាច់​ខាត​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ព្រោះ​​វា​នឹង​កាត់​យក​ភាព​មាន​បាន​និង​សំណាង​របស់​អ្នក​។​ ហេតុ​នេះ​ហើយ​ទើប​ហាង​កាត់​សក់​ភាគ​ច្រើន​ត្រូវ​បាន​បិទ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ព្រោះ​ថា​កាត់​សក់​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ជា​ការ​ហាម​យ៉ាង​ដាច់​ខាត​រហូត​ដល់​បញ្ចប់​ពិធី​បុណ្យ​។​

ទី​៥៖ ​ហាម​ដាច់​ខាត​ទៅ​ផ្ទះ​ខាង​ប្រពន្ធ​

ទំនៀម​ទម្លាប់​ជន​ជាតិ​ចិន​ក្រោយ​រៀប​ការ​ប្រពន្ធ​ត្រូវ​ផ្លាស់​ទៅ​នៅ​ជាមួយ​ស្វាមី​។ ​ក្នុង​នាម​ជា​ស្វាមី​ហាម​ដាច់​ខាត​នាំ​ប្រពន្ធ​ទៅ​ផ្ទះ​ឪពុកម្ដាយ​របស់​នាង​ក្នុង​ថ្ងៃ​ទី​១​ព្រោះ​នឹង​នាំ​បញ្ហា​មិន​ល្អ​មក​ដល់​ប្ដី​ប្រពន្ធ​ និង​គ្រួសារ​ទាំង​មូល​។​ ជំនួស​មក​វិញ​អ្នក​អាច​ទៅ​បាន​នៅ​ថ្ងៃ​ទី​២​ដោយ​នាំ​ទាំង​កូន​ៗ​ និង​កាដូ​ជាប់​ដៃ​ជូន​ពួក​គាត់​ផង។

ទី​៦​៖ ហាម​ខ្ចី​លុយ​ ឬ​ទារ​លុយ​​

ថ្ងៃ​ចូល​ឆ្នាំ​ជា​ពេល​វេលា​នៃ​ការ​ជួប​ជុំ​ដោយ​ភាព​រីករាយ​គ្មាន​ទុក្ខ​កង្វល់​។​ ដូច្នេះ​ការ​ទារ​​ប្រាក់​ក្នុង​អំឡុង​ពេល​វេលា​មួយ​នេះ​ជា​ការ​នាំ​យក​នូវ​សំណាង​អាក្រក់​ទាំង​ម្ចាស់​លុយ ​និង​កូន​បំណុល។ ​ប្រសិន​បើ​អ្នក​ខ្ចី​លុយ​ក្នុង​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​គឺ​មិន​ល្អ​នោះ​ទេ​ព្រោះ​វា​នឹង​នាំ​អ្នក​ឱ្យ​ជំពាក់​បំណុល​ពេញ​១​ឆ្នាំ​តែ​ម្ដង​។

ទី៧៖ ហាម​វៃតប់​គ្នា​ឬ​យំ​

ដាច់​ខាត​កុំ​ឱ្យ​មាន​សំឡេង​ស្រែក​យំ​ដោយ​ការ​ឈឺ​ចាប់​​ប៉ុន្តែ​ប្រសិន​បើ​គ្រួសារ​មាន​កូន​តូច​ត្រូវ​លួង​ដោយ​ប្រើ​សម្ដី​ផ្អែម​ល្ហែម​ជាមួយ​ពួក​គេ​។​ អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ក្រុម​គ្រួសារ​សាច់​ញាតិ​ត្រូវ​បំភ្លេច​ឬ​ដាក់​ចោល​នូវ​បញ្ហា​ក៏​ដូច​ជា​ហិង្សា​នា​នា​ ដើម្បី​ទទួល​បាន​ភាព​សុខសាន្ត​ក្នុង​គ្រួសារ។

ទី​៨៖​ ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ​

ចៀសវាង​ការ​ប្រើប្រាស់​ថ្នាំ, ទៅ​ជួប​ពេទ្យ, ​វះ​កាត់​ និង​ចាក់​ថ្នាំ​ដើម្បី​ទទួល​បាន​សុខ​ភាព​ល្អ​ពេញ​មួយ​ឆ្នាំ​។​ ប៉ុន្តែ​ក្នុង​ករណី​មាន​បញ្ហា​ភ្លាមៗ ដាច់​គិត​ត្រូវ​គិត​ពី​សុវត្ថិភាព​ជា​ចម្បង។

ទី៩៖ ហាម​ជូន​ពរ​មនុស្ស​កំពុង​គេង​​នៅ​លើ​គ្រែ

ការ​ជូន​ពរ​មនុស្ស​កំពុង​តែ​គេង​នៅ​លើ​គ្រែ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ត្រូវ​បាន​ហាម​ជា​ដាច់​ខាត​ព្រោះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​នឹង​គេង​តែ​នៅ​លើ​គ្រែ​បែប​ហ្នឹង​ពេញ​មួយ​ឆ្នាំ​។​ ចូរ​ឱ្យ​គេ​គេង​ឱ្យ​ឆ្អែត​ដោយ​មិន​ត្រូវ​ដាស់​ឬ​បង្ខំ​ឱ្យ​ពួកគេ​ភ្ញាក់​នោះ​ទេ​។​

ទី​១០៖ ហាម​ជូន​កាដូ​ដែល​នាំ​សំណាង​មិន​ល្អ

ការ​ជូន​កាដូ​ទៅ​កាន់​សមាជិក​គ្រួសារ​ឬ​មនុស្ស​ជា​ទី​​ស្រលាញ់​គឺ​ជា​ការ​ដឹង​គុណ​ដ៏​ល្អ​ប៉ុន្តែ​កាដូ​ខ្លះ​ត្រូវ​ហាម​ដាច់​ខាត​មិន​ត្រូវ​ជូន​នោះ​ទេ​។ កាដូ​ជា ​នា​ឡិកា ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ជូន​ដំណើរ​លើក​ចុង​ក្រោយ។ ការ​កាត់​ផ្លែ​ប៉េស​ជូន​ទៅ​នរណា​ម្នាក់​ប្រៀប​បី​ដូចជា​កាត់​ផ្ដាច់​ឬ​បំបែក​​បំបាក់ ​​​រី​ឯ​ការ​ជូន​ផ្លែ​ប៉ោម​មាន​ន័យ​ថា​សុខភាព​ល្អ​ចាក​ឆ្ងាយ​ពី​ជំងឺ​ឈឺ​ថ្កាត់​។​ យ៉ាង​ណា​មិញ​ការ​ជូន​កាដូ​ឬ​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​ត្រូវបាន​កូន​ចៅ​តែង​រើស​យក​ជម្រើស​នៃ​ការ​ជូន​លុយ​ទៅ​កាន់​ឪពុក​ម្ដាយ​ឬ​សាច់ញាតិទៅវិញ៕

ប្រភព៖ https://chinesenewyear.net/taboos



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ



Leave a Reply

Your email address will not be published.Required fields are marked *