មកស្គាល់កំពូលតារាស្រីកូរ៉េទាំង ១០ ដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram

រាល់សកម្មភាពរបស់ពួកគេតែងតែត្រូវបាន​យកចិត្តទុកដាក់ ខណៈពួកគេ​ក៏បាន​បង្ហាញ​ឱ្យឃើញពី​សមត្ថភាព​របស់ខ្លួនម្ដងហើយម្ដងទៀត​ ដូច្នេះ​វា​មិន​ចម្លែក​ទេ​ដែល​ពួក​គេ​អាចមាន​អ្នក​គាំទ្រ​រាប់​លាន​នាក់​។ ខាង​ក្រោម​នេះ​ជា​តារា​ស្រី​កូរ៉េ​ទាំង ១០ ដែល​មាន​អ្នក​តាម​ដាន​ច្រើន​ជាង​គេ​នៅ​លើ Instagram គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤។ តារាស្រីជួរមុខរបស់កូរ៉េខាងត្បូងដូចជា Jennie និង Jisoo ក្រុម BLACKPINK, IU, Bae Suzy ជាដើមសុទ្ធសឹងតែមានទេពកោសល្យ និងពហុជំនាញចាប់ពីការច្រៀង រ៉េប និងរាំរហូតដល់ការសម្ដែង។

Han So Hee បានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៧ ជាមួយរឿងភាគ “Reunited Worlds” ហើយក្រោយមកក៏ត្រូវបានគេស្គាល់តាមរយៈរឿងភាគដូចជា “100 Days My Prince”, “The World of the Married”, “Nevertheless” និងរឿងជាច្រើនទៀត។ ស្នាដៃចុងក្រោយរបស់នាងគឺរឿង “Gyeongseong Creature”។ តារា​ស្រី​រូប​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង Seven របស់​ Jungkook ក្រុម BTS ផង​ដែរ ហើយនាពេលខាងមុខនាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿង “Dotgabi” និង “Project Y”។ ១០. Han So Hee (17.1 លាន)

YoonA ចាប់ផ្តើមប្រលូកសិល្បៈដំបូងក្នុងនាមជាសមាជិកក្រុម Girl’s Generation ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​បទ​ល្បីៗ​ដូច​ជា “Gee”, “Into the New World” និង “Genie” ជាដើម។ នាងបានចេញបទទោលលើកដំបូងគឺបទ “A Walk to Remember” នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៩ ដើម្បីប្រារព្ធខួបកំណើតអាយុ ២៩ ឆ្នាំរបស់ខ្លួន។ អាល់ប៊ុមនេះបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតក្នុងរយៈពេល ២៤ ម៉ោងដោយតារាទោលស្រីនៅពេលនោះ។ YoonA ក៏ធ្លាប់បានដើរតួឯកក្នុងរឿងភាគល្បីៗជាច្រើនដូចជា “K2”, “Big Mouth”, “Love Rain” និង “Hush” ជាដើម។ ស្នាដៃសម្ដែងចុងក្រោយរបស់នាងគឺរឿងភាគ “King the Land” បានក្លាយជារឿងមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងឆ្នាំ ២០២៣ ។ ៩. YoonA ក្រុម Girl’s Generation (17.4 លាន)

HyunA បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុម Wonder Girls ក្នុងឆ្នាំ ២០០៧ ប៉ុន្តែបានតែមួយរយៈខ្លីក៏ចាកចេញ ហើយបានចូលរួមជាមួយ 4Minute ក្រោមផលិតកម្ម Cube Entertainment វិញ។ ក្រោយមក បន្ទាប់ពីលេចលឺដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយ Dawn នាងបានប្តូរទៅផលិតកម្មថ្មី P Nation ជាមួយអតីតដៃគូរូបនោះ។ ទោះយ៉ាងណា នៅចុងឆ្នាំនេះ នាងនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍ថ្មីគឺអតីតសមាជិក HIGHLIGHT Junhyung ។ ៨. HyunA (17.4 លាន)

Jung Ho Yeon ជា​តារា​ម៉ូដែល​កូរ៉េ​ខាង​ត្បូង​ម្នាក់​ដែល​ចាប់​ផ្ដើម​ចាប់​អាជីព​ក្នុង​ឆ្នាំ ២០១០ ជា​តារា​ឯករាជ្យ។ នាងបានជាប់តំណែងជើងឯករងនៅក្នុងរដូវកាលទី ៤ នៃកម្មវិធី Next Top Model របស់កូរ៉េ។ នៅឆ្នាំ ២០២១ នាងទទួលបានប្រជាប្រិយភាពជាសាកល ក្រោយបានដើរតួសំខាន់ក្នុងរឿងភាគ “Squid Game” ខណៈនៅឆ្នាំ ២០២៤ នាងបានបង្ហាញខ្លួនជាតួឯកក្នុងរឿង “Chicken Nugget” ។ ៧. Jung Ho Yeon (18.5 លាន)

Taeyeon គឺ​ជា​សមាជិកមួយរូបទៀតរបស់​ក្រុម​ Girls’ Generation ដោយបានបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៧ ។ នាងបានចេញអាល់ប៊ុមទោលដំបូងមានចំណងជើង “I” នៅឆ្នាំ២០១៥ ដែលបានក្លាយជាអាល់ប៊ុមដែលពេញនិយមយ៉ាងខ្លាំង។ នៅខែវិច្ឆិកា ឆ្នាំ ២០២៣ នាងបានចេញទោលទីប្រាំមានចំណងជើង “To Mr X” ។ ៦. Taeyeon ក្រុម Girls’ Generation (18.9 លាន)

Jeon Somi បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុម I.O.I ដែលជាក្រុមបង្កើតចេញពីកម្មវិធីប្រលង Produce 101។ ក្នុងនាមជាតារាទោល Jeon Somi បានចុះហត្ថលេខាជាមួយ THE BLACK LABEL ហើយបានចេញបទដំបូង “Birthday” នៅឆ្នាំ ២០១៩។ នាងបានចេញអាល់ប៊ុមដំបូងនៅឆ្នាំ ២០២១ មានចំណងជើង “XOXO” ខណៈបទចម្រៀងនាំមុខគឺបទ “Dumb Dumb” បាន​ក្លាយបទល្បីខ្លាំងលើអ៊ិនធឺណិត និងជាប់ក្នុងតារាងចម្រៀងជាច្រើន។ ៥. Jeon Somi (19.4 M)

Bae Suzy គឺជាអតីតសមាជិកក្រុមចម្រៀងស្រី Miss A និងបានបង្ហាញខ្លួនជាតារាសម្តែងលើកដំបូងក្នុងឆ្នាំ ២០១១ ជាមួយនឹងរឿងភាគ “Dream High” ហើយក្រោយមកក៏បានដើរតួឯកក្នុងរឿងភាគល្បីៗដូចជា “Start Up”, “Doona”, “While You Were Sleeping” និងរឿងជាច្រើនទៀត។ Suzy ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់តាមរយៈ​សម្រស់​និង​ស្នាម​ញញឹម​ដ៏មានមន្តស្នេហ៍របស់​នាង។ នាពេលខាងមុខ ​នាង​នឹង​បង្ហាញ​ខ្លួន​ក្នុង​រឿងភាគស្នេហាបែប​កំប្លែង និង Fantasy មានចំណងជើង “All the Love You Wish For” ជាមួយតារាប្រុស Kim Woo Bin។ ៤. Bae Suzy (20.1 លាន)

IU បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ឆ្នាំ ២០០៨ ជាមួយ​នឹងអាល់ប៊ុម “Lost and Found” និងចាប់ផ្ដើមល្បីល្បាញខ្លាំងក្រោយចេញបទ “Good Day”។ ​ក្រៅពី​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាមួយនឹង​ជំនាញ​ច្រៀង និង​និពន្ធ​បទ​ចម្រៀង​ដ៏​ពិសេស​ IU ​ក៏​ជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប និង​បាន​សម្ដែង​ក្នុង​រឿង​ល្បីៗ​​ដូច​ជា “My Mister”, “Hotel De Luna”, “Moon Lovers” និង “Dream” ។ បច្ចុប្បន្ននាងកំពុងថតរឿងភាគថ្មី “When Life Gives You Tangerines” រួមជាមួយតារាប្រុស Park Bo Gum បន្ទាប់ពីបានចេញអាល់ប៊ុមចម្រៀងកាលពីដើមឆ្នាំនេះក្នុងខែកុម្ភៈ។ ៣. IU (32.8 លាន)

Jisoo មិន​ត្រឹម​តែ​ជា​តារាចម្រៀង​ក៏​មាន​ទេព​កោសល្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​តារា​សម្ដែង​ផង​ដែរ។ នាង​ធ្លាប់បានថត​ផ្សាយ​ពាណិជ្ជកម្ម និង​វីដេអូ​ចម្រៀង​ជា​ច្រើន​មុន​ពេល​នាង​បង្ហាញ​ខ្លួន​ជាមួយ BLACKPINK។ ការ​សម្ដែង​ជា​ផ្លូវការ​ដំបូង​របស់​នាង​គឺ​រឿងភាគ “Snowdrop” ដែល​នាង​បាន​ចូល​រួម​សម្ដែងជាមួយ​នឹងតារាប្រុស Jung Hae In។ នាពេលខាងមុខ នាង​​នឹង​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្តភាគ “Influenza” និង​ភាពយន្តខ្នាតធំ “Omniscient Reader”។ ថ្មីៗនេះនាងក៏បានបង្កើតក្រុមហ៊ុនគ្រប់គ្រងការងារផ្ទាល់ខ្លួនមានឈ្មោះ BLISSOO ផងដែរ។ ២. Jisoo សមាជិក BLACKPINK (79 លាន)

Jennie ជា​តារា​ចម្រៀង និង​ជា​អ្នក​រ៉េប​ក្រុម BLACKPINK។ ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​វត្តមាន​លើ​ឆាក​ដ៏​មាន​មន្ត​ស្នេហ៍ និង​ទេព​កោសល្យផ្សេងៗជា​ច្រើន​មុខ នាងបាន​បន្ត​អាជីព​ទោល​ដ៏​ជោគជ័យ​ ហើយ​បាន​ក្លាយ​ជា​តារាស្រី​លេចធ្លោ​បំផុត​ម្នាក់​ក្នុងវិស័យ K-pop ទូទាំង​ពិភពលោក។ Jennie ក៏បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ OOD ATELIER ដើម្បីគ្រប់គ្រងសកម្មភាពទោលរបស់នាង ៕ ១. Jennie សមាជិក BLACKPINK (85.1 លាន)

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៦ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ លោក ជា សុវណ្ណារិទ្ធិ គឺជាអ្នករចនាក្រាហ្វិក បទពិសោធន៏៥ឆ្នាំ។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ លោក ជា សុវណ្ណារិទ្ធិ លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Ryu Hwa-young អតីតសមាជិក T-ara ប្រកាសរៀបការជាមួយមិត្តប្រុសក្រៅរង្វង់សិល្បៈ

នៅថ្ងៃទី១ ខែមេសា នេះ Ryu Hwa-young បានប្រកាសគម្រោងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តប្រុសអ្នកជំនួញ ដែលនឹងមកដល់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦។

Taeyang ត្រៀមត្រឡប់មកវិញជាមួយស្នាដៃទោល ខណៈជិតឡើងឆាក Coachella

Taeyang សមាជិកនៃក្រុមចម្រៀង BigBang កំពុងត្រៀមខ្លួនបង្ហាញវត្តមានជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយខកខានចេញស្នាដៃថ្មីអស់ ៣ ឆ្នាំមកហើយនោះ។

Comeback បែប All-Kill! BTS​ ជាប់ឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard

ក្រុម BTS បានគ្រប់គ្រងតារាង Billboard ជាមួយបទ SWIM និងអាល់ប៊ុម ARIRANG ដោយទទួលបានជោគជ័យមានឈ្មោះលើគ្រប់តារាងសំខាន់ៗរបស់ Billboard បញ្ជាក់ពីប្រជាប្រិយភាពមិនថមថយ ទោះសម្រាកអស់ជិត ៤ឆ្នាំ។

តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យ ដោយសារជំងឺបែកសរសៃជើងខាងឆ្វេង

តារា​សម្ដែង​ប្រុស ម៉េង ប៊ុនទ្បូ ត្រូវ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យមួយកន្លែង ដោយសារ​ទ្បើង​កម្ដៅ​រហូតដល់ ៤០ អង្សា បណ្ដាល​មក​ពី​ជំងឺ​បែក​សរសៃ​ជើង​ខាង​ឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និង​រលាក​បំពង់​ក​ធ្ងន់ធ្ងរ។ នេះ​បើ​យោង

Taylor Swift ត្រូវគេប្ដឹងពីបទរំលោភលើកម្មសិទ្ធិបញ្ញា ចំពោះអាល់ប៊ុម “The Life of a Showgirl”

នៅថ្ងៃទី៣០ ខែមីនា នេះ សិល្បការិនីម្នាក់ឈ្មោះ Maren Wade បានប្ដឹង Taylor Swift ដោយចោទប្រកាន់ថា អាល់ប៊ុមចុងក្រោយដែលមានចំណងជើង "The Life of a Showgirl" បានរំលោភលើសិទ្ធិម៉ាកពាណិជ្ជកម្ម

ម្ចាស់ប្រ៊េន HK7 លោកស្រី អ៊ឹម សុគន្ធា ព្រមលើកលែង និងផ្ដល់ឱកាសឱ្យ VJ សុភា កែខ្លួន

ឱកាស​មិន​មែន​មាន​ច្រើន​ដង! ម្ចាស់​ប្រ៊េន HK7 លោក​ស្រី អ៊ឹម សុគន្ធា បាន​សម្រេច​ចិត្ត​ដក​ពាក្យ​បណ្ដឹង​ពី VJ សុភា ព្រម​ទាំង​បាន​លើក​លែង​ទោស និង​ផ្ដល់​ឱកាស​ដើម្បី​កែ​ខ្លួន​ជា​ថ្មី ដ្បិត​បុគ្គល​រូប​នេះ​បាន​លួច​យក​សម្ភារៈកាមេរ៉ាមួយ​កាបូប​ដែល​មាន​តម្លៃ​ជិត ២

សាន្ត កុសុមៈ រវល់កិច្ចការបង្រៀនយ៉ាងណា ក៏មិនភ្លេចវេទិកា «យុវជនក្នុងកិច្ចការពារវប្បធម៌»

បើ​ទោះ​ក្លាយ​ជា​គ្រូ​បង្រៀនបឋមសិក្សា ក៏​កញ្ញា​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ និង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ដែរ ដូច​ថ្មី​ៗ​នេះ​កញ្ញា​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន​បាន​មក​ចូលរួម​កម្មវិធី​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងឈុតទេវតាឆ្នាំថ្មី បង្ហាញអត្តសញ្ញាណ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ

ផ្អើល​អស់​មនុស្ស​ម្នា​មក​ចោម​រោម​មើល​ក្បួន​ដង្ហែ​ទេវតា​ឆ្នាំ​ថ្មី នៅ​ម្ដុំ​ទី​តាំង​នៃ​សាលា​តិច​ណូ ដែល​មាន​ទាំងតួអង្គ​ទេវតា​ នាម៉ឺន​មន្ត្រី អ្នក​ហែហម ប្រដាប់​ដោយ​សម្លៀកបំពាក់​បុរាណ​ខ្មែរ យ៉ាង​ល្អ​ឥត​ខ្ចោះ ប្រៀប​បី​ដូច​ទេវតា​ប្រតិស្ឋាន​

ត្រឹមវ័យ ១២ឆ្នាំ តែតួអង្គថ្មីក្នុងរឿង Harry Potter មានតម្លៃខ្លួនខ្ពស់មិនធម្មតា

Dominic McLaughlin, Alastair Stout និង Arabella Stanton តួអង្គថ្មីដែលសម្ដែងក្នុងរឿងភាគ Harry Potter មានតម្លៃខ្លួនខ្ពស់រហូតដល់ ៦៦ ម៉ឺនដុល្លារអាមេរិក ខណៈម្នាក់ៗស្ថិតក្នុងវ័យត្រឹម ១១ និង ១២ឆ្នាំ។ នេះបើផ្អែក

ខែមេសា​ តារាខេប៉ុបល្បីៗច្រើនក្រុមសម្រុក Comeback តកន្ទុយគ្នា

ចាប់ផ្ដើមឆ្នាំ ២០២៦ ឧស្សាហកម្មខេប៉ុបបន្តលេចធ្លោជាបន្តបន្ទាប់​ រាប់ចាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ និងការវិលត្រឡប់មកវិញរបស់ក្រុម BLACKPINK ក្នុងខែ កុម្ភៈ ក៏ដូចជាការវិលត្រឡប់របស់ក្រុម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *