ម្ចាស់ពានរង្វាន់មាស ២រូប ការប្រកួតប្រជែងស្នាដៃសិល្បៈ White Canvas Cambodia រដូវកាលទី៥

កម្មវិធី​នោះ​មាន​ការ​អញ្ជើញ​ចូលរួម​របស់​ឯកឧត្ដម Ueono Atushi ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា, ឯកឧត្ដម ឯក ប៊ុនថា អនុ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ, លោក Nakano Yoshihisa នាយក​តំណាង​មូលនិធិ​គាំទ្រ​វប្បធម៌​បូព៌ា, លោក.Isogaya Hiroyuki នាយក​មូលនិធិ​ជប៉ុន​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ , លោក Kimura Esuke ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ផ្សារ​ទំនើប អ៊ីអនម៉ល​មានជ័យ រួមទាំងវត្តមានរបស់សិល្បករ-សិល្បការិនី និង​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ។

ពិធីប្រកាសលទ្ធផលប្រគល់ពានរង្វាន់ជូនដល់ម្ចាស់ជយលាភី​នៃ​កម្មវិធី​គំនូរវ៉ាយខេនវ៉ាស កម្ពុជា ប្រចាំ​ឆ្នាំ ២០២៤ រដូវ​កាល​ទី​៥ បាន​ប្រព្រឹត្ត​យ៉ាង​រលូន កាលពី​ល្ងាច​ថ្ងៃ១៨ ខែ​មករា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ។ ឆ្លងកាត់​ការ​វាយតម្លៃ និង​ការ​ដាក់​ពិន្ទុ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សិល្បករ​ជំនាញ ទី​បំផុត កម្មវិធី​បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ពាន​រង្វាន់​មាស ពាន​រង្វាន់​ប្រាក់ និង​ពាន​រង្វាន់​សំរឹទ្ធ រួម​ទាំង​ពាន​រង្វាន់​តាម​ផ្នែក​ជាច្រើន​ទៀត ពី​ការ​ប្រកួត​ប្រជែង​ស្នាដៃ​សិល្បៈ White Canvas Cambodia រដូវកាលទី៥។ ក្នុង​នោះ ជយ​លាភី​ពាន​រង្វាន់មាស​ផ្នែក​មនុស្ស​ពេញ​វ័យ​បាន​ទៅ​លើ លោក ភី ផន ចំណង​ជើង​ស្នាដៃ «ព្រះ​ចន្ទ​ក្រហម រះ​លើ​មាតុភូមិ​ខ្ញុំ» ខណៈ​ដែល​ជយលាភី​ពាន​រង្វាន់​មាស​ផ្នែក​កុមារ បាន​ទៅ​លើ កុមារី ឈួត អ៊ីឈិ ចំណង​ជើង​ស្នាដៃ «ក្ដី​ស្រមៃ»។

លោក ភី ផន ម្ចាស់​ជយលាភី​ពាន​រង្វាន់​មាស ផ្នែក​មនុស្ស​ពេញ​វ័យ បាន​ប្រាប់​ថា ស្នាដៃ «ព្រះចន្ទ​ក្រហម រះ​លើ​មាតុភូមិ​ខ្ញុំ» ឆ្លុះ​បញ្ចាំង​ពី​មនុស្ស និង​សង្គ្រាម ដែល​ជះ​ផល​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ និង​សិទ្ធិ​តស៊ូ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។ ជាក់ស្ដែង កម្ពុជា​យើង​ក៏​ធ្លាប់​ជួប​ប្រទះ​បញ្ហា​សង្គ្រាម ដូច្នេះ​ទើប​លោក​ចំណាយ​ពេល​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​យ៉ាង​លម្អិត ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ «ព្រះចន្ទ​ក្រហម​រះ​លើ​មាតុភូមិ​ខ្ញុំ» នេះ​ឡើង​មក ជា​គំនិត​បំផុស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ខិតខំ​ប្រឹងប្រែង​ក្រេប​ជញ្ជក់​ចំណេះដឹង និង​ស្វែង​យល់​ពី​នយោបាយ ដើម្បី​ក្លាយ​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​រឹងមាំ សម្រាប់​ការពារ​ប្រទេស​ជាតិ​បាន​គង់វង្ស។

ក្រឡេក​ទៅ​កុមារី ឈួត អ៊ីឈិ ចំណង​ជើង​ស្នាដៃ «ក្ដី​ស្រមៃ» ដែល​ពាន​រង្វាន់​មាស​ផ្នែក​កុមារ ក្នុង​ការ​ប្រកួតប្រជែង​ស្នាដៃ​សិល្បៈ White Canvas Cambodia រដូវកាលទី៥ បាន​ប្រាប់​ឲ្យដឹង​ថា នាង​ចំណាយ​ពេលជាង១ខែ ដើម្បី​គូស​ស្នាដៃ​គំនូរ «ក្តីស្រមៃ» នេះ​ឡើង​មក។ អ៊ីឈិ បន្តថា នាង​ជា​ក្មេង​ស្រី​កើត និង​ធំធាត់​ឡើង​ក្នុង​គ្រួសារ​មិន​សូវ​ធូរធារ ជាហេតុ​ត្រូវ​ផ្លាស់​ទីលំនៅ​ទៅ​កាន់​កន្លែង​ផ្សេងៗ ហើយ​ ​ឆ្នាំ ២០១៨ គ្រួសារ​នាង​ផ្លាស់ទី​ទៅ​រស់​នៅ​តំបន់​ភ្នំ​ដងរែក។ ដោយសារ​ជីវភាព​គ្រួសារ​លំបាក នាង​ពុំ​សូវ​បាន​រៀន​សូត្រ​ដូច​ក្មេង​ដទៃ ដោយ​ត្រូវ​ការ​លក់​នំ​យក​លុយ​ឲ្យ​ម្ដាយ តែ​យ៉ាងណា​នាង​នៅតែ​មាន​ក្ដី​ស្រមៃ​ចង់​មាន​ឱកាស​សិក្សា​​បាន​ខ្ពង់ខ្ពស់ ដើម្បី​សេរីភាព ទើប​នាង​បញ្ចេញ​ក្ដី​ស្រមៃ​ខ្លួន​តាមរយៈ ស្នាដៃ «ក្តី​ស្រមៃ» ដោយ​រំពឹង​ថា ស្នាដៃ​គំនូរ​នេះ​នឹង​អាច​ឈ្នះ​ជយលាភី​ណា​មួយ ហើយ​ក្ដី​ស្រមៃ​ក៏​បាន​ក្លាយ​ជា​ការ​ពិត ស្នាដៃ​គំនូរ​របស់​នាង ឈ្នះ​ពាន​រង្វាន់​មាស​ផ្នែក​កុមារ។

គួរ​រំឭក​ផង​ដែរថា ក្រៅពី​ម្ចាស់​ជយ​លាភី​ពាន​រង្វាន់​មាស​ទាំង ២ រូបខាងលើ នៅ​មាន​ជយលាភី​ជាច្រើន​ទៀត​រួម​មាន ជយលាភី​ពាន​រង្វាន់​ប្រាក់​ផ្នែក​មនុស្ស​ពេញ​វ័យ បាន​ទៅ​​លើ​ស្នាដៃ «ផ្កា នៃ​ក្ដី​សង្ឃឹម» របស់​សិល្បករ ដួង សុភ័ក្រ្ត , ជយលាភី​ពាន​រង្វាន់​សំរឹទ្ធ ផ្នែក​មនុស្ស​ពេញវ័យ បាន​ទៅ​លើ​ស្នាដៃ «ផ្នត់គំនិត» របស់​សិល្បករ វ៉ាត វ៉ាន់, ជយលាភី​ពាន​រង្វាន់​ប្រាក់​ផ្នែក​កុមារ បាន​ទៅ​លើ ស្នាដៃ «AI» របស់​កុមារា ហួត ធីរ៉ា , ជយលាភី​ពាន​រង្វាន់​សំរឹទ្ធ​ផ្នែក​កុមារ បាន​ទៅ​លើ​ស្នាដៃ «ដំរី និង​ព្រះអាទិត្យ» របស់​កុមារា គង់ សម្បត្តិទិត្យា។

ទៀតសោត ពានរង្វាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្នែកកុមារបានទៅលើស្នាដៃ «ភាពស្រស់​ស្អាត​នៅ​ពី​ក្រោយ​ភាព​ងងឹត» របស់ ស្វ័រទ្បូ ផាត់ម៉ា និង​ជយលាភី​ផ្នែក​មនុស្ស​ពេញវ័យ​បាន​ទៅ​លើ​ស្នាដៃ «ពន្លឺនៃសៀវភៅ» របស់ វីន ពិសិដ្ឋ, ពាន​រង្វាន់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ជយលាភី​ផ្នែក​កុមារ​បាន​ទៅ​លើ​ស្នាដៃ «គំនូរ​នៃ​គ្រួសារ​របស់ខ្ញុំ» របស់ ទិត្យ បញ្ញាខេម៉ា និង​ជយលាភី​ផ្នែក​មនុស្ស​ពេញវ័យ បាន​ទៅលើ​ស្នាដៃ «កុមារ​នៃ​សន្តិភាពកម្ពុជា» របស់ លោក លឹម គន្ធា, ពាន​រង្វាន់​មូលនិធិ​គាំទ្រ​វប្បធម៌​បូព៌ា ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «គ្រួសារខ្ញុំ របស់​កុមារា ឆវន្ត័ វង្សរិទ្ធី និង​ជយលាភី​ផ្នែក​មនុស្ស​ពេញ​វ័យ​បានទៅលើស្នាដៃ «លោកខែ» របស់​អ្នកនាង ស៊ូ សុភី, ពាន​រង្វាន់​ស្ថានីយ​ទូរទស្សន៍ TBS ជយលាភី​ផ្នែក​កុមារ​បាន​ទៅ​លើ​ស្នាដៃ «ភូមិខ្ញុំ» របស់​កុមារា ផាត បញ្ញាសក្តិ និង​ជយលាភី​ផ្នែក​មនុស្ស​ពេញវ័យ​បាន​ទៅ​លើ​ស្នាដៃ «ភាព​សប្បាយរីករាយ» របស់​លោក ឯម បណ្ឌិត, ពាន​រង្វាន់​មូលនិធិ​ជប៉ុន​ការិយាល័យ​ប្រចាំ​រាជធានី​ភ្នំពេញ ជយលាភី​ផ្នែក​កុមារ​បាន​ទៅ​លើ​ស្នាដៃ «សហគមន៍​សត្វ​រីករាយ» កុមារី ជា ផានីន និង​ជយលាភី​ផ្នែក​មនុស្ស​ពេញវ័យ​បាន​ទៅ​លើ​ស្នាដៃ «លោកតាបររទេះក្របីទៅដឹកចំបើង» របស់លោក ម៉ាន់ រៀម , ពានរង្វាន់ផ្សារទំនើបអ៊ីអនម៉ល ជយលាភីផ្នែកកុមារបានទៅលើស្នាដៃ «មិត្តភក្តិរបស់ខ្ញុំ» របស់ កុមារី ហ៊ុន វត្តនាលីនរីវើ និងជយលាភីផ្នែកមនុស្សពេញវ័យបានទៅលើស្នាដៃ «ថ្ងៃមួយក្នុងផ្សារអូរឬស្សី» របស់​កញ្ញា ទា ម៉ាលីនណា និង ពាន​រង្វាន់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ជយលាភី​ផ្នែក​កុមារ​បាន​ទៅ​លើ​​ស្នាដៃ «បងប្អូនពីរនាក់» របស់កុមារា ឈុំ ចិត្រា និង​ជយលាភី​ផ្នែក​មនុស្ស​ពេញវ័យ​បាន​ទៅលើស្នាដៃ «សុបិន្តញញឹម» របស់កញ្ញា ឡុង គឹមហ៊ាង៕

រូបភាព៖ ផ្ដល់ឲ្យ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *