អាជីពសិល្បៈមិនសមប្រកប តួឯកប្រុសរឿង “ព្រះនាងយេយេ” ងាកទៅធ្វើស្រែចម្ការ ពេលនេះក្លាយជាសេដ្ឋីផ្នែកកសិកម្ម

រយៈពេលជាង ២០ ឆ្នាំបន្ទាប់រឿងភាគចិនរឿង My Fair Princess ឬព្រះនាងយេយេ បានចាក់បញ្ចាំងជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ តារាសម្ដែងស្រីជាច្រើនរូបដូចជា Vicki Zhao, Ruby Lin និង Fan Bingbing នៅតែជាតារាល្បីលេចធ្លោ ប៉ុន្តែសម្រាប់តារាប្រុស Zhou Jie ដែលបានសម្ដែងជាតួព្រះអង្គម្ចាស់ អ៊ើខាង គូស្នេហ៍របស់ ចៀវៃ  គឺមិនសូវមានគេស្គាល់ ឬដឹងដំណឹងច្រើនពីលោកនោះទេ។ បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន បុរស​វ័យ ៤៩ ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន​ជា​កសិករ​ដ៏​ជោគជ័យមួយរូប។

ពីជីវិតស៊ីវិល័យដើរលើកម្រាលព្រំក្រហមមកក្លាយជាកសិករតាមវាលស្រែ ការផ្លាស់ប្តូរអាជីពរបស់ Zhou Jie ស្ដាប់ទៅហាក់ដូចជាមានការធ្លាក់ចុះ ប៉ុន្តែការពិតតួរឿង Young Justice Bao រូបនេះបានធ្វើរឿងល្អបំផុតសម្រាប់ខ្លួនឯង ដោយរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានាបានប៉ាន់ប្រមាណថាឥឡូវនេះលោកមានទ្រព្យសម្បត្តិជាង ១០០ លានយន់ ឬប្រមាណ ១៤ លានដុល្លារអាមេរិក។

តាមសេចក្តីរាយការណ៍ Zhou កំពុងកាន់កាប់ក្រុមហ៊ុនចំនួនប្រាំ រោងចក្រផលិតស្រាមួយកន្លែង និងដីស្រែចម្ការជាង ១៦៥ ហិចតា ដែលលោកបានដាំស្រូវសរីរាង្គ និងបន្លែ។ មិនតែប៉ុណ្ណោះ លោកក៏បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួនឈ្មោះ Zhou Xian Sheng (Mr Zhou) នៅក្នុងឆ្នាំ ២០១៤ ដែលបានចាប់ផ្តើមលក់អង្ករ ហើយឥឡូវនេះមានផលិតផលជាច្រើនរួមមានម្សៅ តែ និងប្រេង camellia ។

គួរបញ្ជាក់ថា ស្នាដៃសម្ដែងចុងក្រោយរបស់លោក Zhou គឺរឿង The Dangerous Affair ដែលចេញផ្សាយតាំងពីឆ្នាំ ២០១៥។ ថ្វីត្បិតតែជោគជ័យក្នុងរឿង My Fair Princess និងភាគបន្តរបស់រឿងនេះក៏ដោយ ក៏ប៉ុន្តែអាជីពសម្ដែងរបស់លោកត្រូវបានញាំញីអស់ជាច្រើនឆ្នាំ ដោយសារបញ្ហាមិនចុះសម្រុងជាមួយតារារួមការងារ និងពាក្យចចាមអារ៉ាមមិនពិតដែលនិយាយថាលោកបានឈ្លោះជាមួយបុគ្គលិកសន្តិសុខម្នាក់កាលពីឆ្នាំ ២០០៨ និងរឿងគេចខ្លួនចេញពីកន្លែងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ ២០០៩។

លោកចាប់ផ្តើមដកខ្លួនពីវិស័យសិល្បៈបន្តិចម្តងៗ ដោយគ្រាន់តែបង្ហាញមុខក្នុងរឿងភាគ និងភាពយន្តមួយៗរយៈពេលជាច្រើនឆ្នាំ។ ខណៈ​ដែល​ការ​ផ្លាស់​ប្តូរ​អាជីព​របស់លោក​ហាក់​ដូច​ជា​មិន​ធម្មតា​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ Zhou Jie បាន​ពន្យល់​ថា លោកចូលចិត្តជីវិត​សាមញ្ញនៅពេល​នេះ។ លោកនិយាយថា៖ “ខ្ញុំបានចូលសម្ដែងព្រោះវាជាអ្វីដែលខ្ញុំចាប់អារម្មណ៍ពីដំបូង។ ការចូលទៅក្នុងឧស្សាហកម្មអាហារសរីរាង្គក៏ដោយសារតែតម្រូវការផ្ទាល់ខ្លួនរបស់ខ្ញុំដែរ។ នៅមានរឿងចុងក្រោយមួយទៀតដែលខ្ញុំមិនទាន់ដឹងថាខ្ញុំអាចធ្វើបានឬអត់ទេ នោះគឺធ្វើឱ្យគ្រួសារខ្ញុំមានជីវិតរស់នៅយ៉ាងស្ងប់សុខ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *