កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST។ នេះបើតាមទំព័រហ្វេសប៊ុកផេករបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវជាជីតាបង្កើតបានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះ។


កម្មវិធីប្រកួតខាងលើនេះ មានការចូលរួមពីបេក្ខជនប្រឡង ២,៣៥៨នាក់ ដែលមកពីបណ្ដាប្រទេសផ្សេងៗជុំវិញពិភពលោក។ ក្នុងកុមារាកម្ពុជា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ ដែលជាកូនប្រុសប្រមុខថ្នាក់ដឹកនាំប្រទេសកម្ពុជា បានក្លាយជាម្ចាស់មេដាយមាសវ័យក្មេង គួរឱ្យកោតស្ញប់ស្ញែងយ៉ាងក្រៃលែង។


សម្ដេចតេជោ ហ៊ុន សែន ជាជីតារបស់ចៅប្រុស ពេជមុនី្នរិទ្ធិសិទ្ធិ បានបង្ហោះសារមួយប្រកបដោយក្ដីរំភើបថា៖ «កំពុងអង្គុយដោយបែកញើសក្រោយធាក់កង់ចៅសិដ្ឋ នាំយកមេដាយមាសដែលបានមកពីការប្រឡងគណិតសាស្ត្រមកបង្ហាញ។ ប៉ុន្មានឆ្នាំមុនស្រីមាស ដែលជាបងចៅសិដ្ឋក៏បាននាំយកបង្ហាញជីដូនជីតាដូចគ្នាដែរ។ក្នុងឋាន:ជាជីតាច្បាស់ជាសប្បាយចិត្តហើយ ចាត់ទុកថានេះជាទ្រព្យសម្បត្តិពិតប្រាកដ ដែលតាចែកឲ្យចៅដែលចាយមិនចេះអស់និង មិនរីងស្ងួត»៕























Account
Security
Favourite Content