ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាកុះករ ថ្ងៃបើកសម្ពោធពិព័រណ៍សិល្បៈបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ កម្មវិធីសម្ពោធពិព័រណ៍សិល្បៈដ៏មានអត្ថន័យក្រោមប្រធានបទ “Artists for Humanity – Everyday People” ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅសណ្ឋាគារ Raffles Hotel Le Royal ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៨:០០ យប់។ព្រឹត្តិការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមទស្សនាយ៉ាងកុះករពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ នៅក្នុងឱកាសនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវស្នាដៃសិល្បៈយ៉ាងសម្បូរបែប រួមមាន៖ ផ្ទាំងគំនូរដ៏វិសេសវិសាលរូបថតសិល្បៈប្រកបដោយអត្ថន័យ ដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជកម្ពុជា។

ស្នាដៃទាំងអស់នេះសុទ្ធសឹងតែជាការសម្រិតសម្រាំងចេញពីស្នាដៃសិល្បករល្បីៗជាង ១០រូប មានទាំងសិល្បករខ្មែរ និងបរទេស ដើម្បីអបអរសាទរដល់សិល្បៈ សហគមន៍ និងការបង្កើតផលវិជ្ជមានដល់សង្គម។ អ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសប្បុរសធម៌ ដើម្បីគាំទ្រដល់អង្គការ Heartprint ផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងនៅតាមបណ្តាសណ្ឋាគារល្បីៗរួមមាន៖ សណ្ឋាគារ Raffles Hotel Le Royal, Courtyard by Marriott Phnom Penh និង Rosewood Phnom Penh។

ពេញមួយកំឡុងពេលនៃពិព័រណ៍នេះ អ្នកចូលរួមនឹងបានបទពិសោធន៍នូវដំណើរនៃពិភពសិល្បៈដែលឆ្លុះបញ្ចាំងពីជីវិតប្រចាំថ្ងៃ រឿងរ៉ាវ និងស្មារតីរបស់កម្ពុជា។ សណ្ឋាគារនីមួយៗនឹងដាក់បង្ហាញស្នាដៃសិល្បៈដែលស្វែងយល់ពីទំនាក់ទំនងរវាងសហគមន៍ និងសិល្បៈ ដោយក្នុងនោះ ៥០% នៃចំណូលបានមកពីការលក់ និងការដេញថ្លៃស្នាដៃសិល្បៈ នឹងត្រូវបរិច្ចាគជូនអង្គការ Heartprint ដើម្បីជួយបង្កើតស្ថិរភាពរយៈពេលវែងតាមរយៈការអប់រំ ការផ្តល់លំនៅដ្ឋានប្រកបដោយសុវត្ថិភាព ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសហគមន៍។

អង្គការ Heartprint បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តសៀមរាបអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយផ្តោតលើការផ្លាស់ប្តូររយៈពេលវែងលើផ្នែកលំនៅដ្ឋាន ការអប់រំ សុខភាព និងការអភិវឌ្ឍជំនាញ។ បេសកកម្មរបស់ពួកគេត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃទំនុកចិត្ត និងទំនាក់ទំនង ដោយសង្កត់ធ្ងន់លើគោលការណ៍ “ការជួយឱ្យចេះតស៊ូដោយខ្លួនឯង មិនមែនគ្រាន់តែជាការផ្តល់អំណោយតែមួយពេលនោះទេ”។

កម្មវិធីនៃព្រឹត្តិការណ៍៖

  • សណ្ឋាគារ Raffles Hotel Le Royal
    • ព្រឹត្តិការណ៍៖ ពិធីបើកសម្ពោធជាផ្លូវការនៃ “Artis for Humanity”
  • សណ្ឋាគារ Courtyard by Marriott Phnom Penh
    • ព្រឹត្តិការណ៍៖ កិច្ចសន្ទនាលើផ្ទាំងគំនូរ (Canvas & Conversations)៖ រឿងរ៉ាវនៅពីក្រោយស្នាដៃសិល្បៈ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៨:០០ យប់។
  • សណ្ឋាគារ Rosewood Phnom Penh
    • ព្រឹត្តិការណ៍៖ សកម្មភាពសិល្បៈ (Art in Action)៖ វគ្គផ្តាច់ព្រ័ត្រនៃការបញ្ចេញមតិសិល្បៈ – កម្មវិធីពិសាអាហារពេលល្ងាច និងការដេញថ្លៃ
    • កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៩:០០ យប់។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *