កុំឲ្យខកខាន! សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះ រៀបចំកម្មវិធីគ្រីស្មាស់ និងឆ្លងឆ្នាំល្អឥតខ្ចោះ

ខកខាន ១ ឆ្នាំពេញ នៃការប្រារព្ធកម្មវិធីពេញនិយមនាពេលចុងឆ្នាំ Raffles បានត្រឡប់មកវិញជាមួយព្រឹត្តិការណ៍សប្បាយៗ ការទទួលយកអារម្មណ៍ពិតៗ ពីការរៀបចំដ៏ល្អ ឯករបស់សណ្ឋាគារចាស់វស្សាមួយនេះ។ មកមើលទាំងអស់គ្នាថា សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះមានអ្វីដែលប្លែក​ និងទាក់ទាញ?

ចុងឆ្នាំ ២០២៣ នេះ សណ្ឋារគារ Raffles បានរៀបចំកាន់តែប្លែកភ្នែកជាមួយការតាំងដើមឈើគ្រីស្មាស់ ជាមួយគ្រឿងតុបតែងសុទ្ធតែនាំចូលពីក្រៅប្រទេស និងមានកម្មវិធីសប្បាយៗ រួមទាំងការផ្តល់ជូនពិសេសៗជាច្រើនថែមទៀតផង។

ជារៀងរាល់ឆ្នាំ សណ្ឋាគារ Raffles តែងធ្វើកម្មវិធីសប្បុរសធម៌ទៅកាន់កុមារនៅអង្កការ Sunrise។ មិនខុសប្លែកគ្នាខ្លាំង គ្រាន់តែឆ្នាំនេះ សណ្ឋាគារ Raffles មានបន្ថែម​កម្មវិធីបរិច្ចាគដោយផ្ទាល់ពីសំណាក់ភ្ញៀវដែលបានទិញនំ cookies នៅក្នុងសណ្ឋាគារដោយផ្ទាល់ ហើយទឹកប្រាក់ដែលបានពីការលក់នំ cookies នឹងត្រូវយកទៅបរិច្ចាគជូនដល់កុមារៗ ហើយពួកគេក៏បានភ្លក់រសជាតិដ៏ឆ្ងាញ់របស់នំ cookies នោះផងដែរ។

មិនអស់ទេ នៅមានទៀត សម្រាប់ឆ្នាំនេះដែរ ក៏មានការលក់ជូននូវគ្រាប់បាល់ពណ៌ប្រាក់ ដែលភ្ញៀវទាំងអស់អាចទិញ ហើយសរសេរ​ឈ្មោះ ក៏ដូចជាការផ្សង ឬជូនពរ ហើយដាក់តាំងនៅលើដើមឈើគ្រីស្មាស់កណ្តាលសណ្ឋាគារតែម្តង។ បញ្ជាក់ដែរ ថវិការដែលបានពីការលក់គ្រាប់បាល់ពណ៌ប្រាក់នឹងបរិច្ចាគទៅកាន់កុមារក្នុងអង្កការ Sunrise Cambodia។

ការរៀបចំកម្មវិធីនេះដែរ ធ្វើឡើងនៅទាំងពីរទីតាំងរបស់សណ្ឋាគារ Raffles ទាំងនៅភ្នំពេញ និងខេត្តសៀមរាប នៅថ្ងៃទី ២៤ និង ២៥ ខែ ធ្នូ ២០២៣ (សម្រាប់កម្មវិធីគ្រីស្មាស់) និង សម្រាប់កម្មវិធីឆ្លងឆ្នាំ គឺនៅថ្ងៃទី ៣១ និងថ្ងៃទី ០១ ។ ក្រៅពីកម្មវិធីធំៗទាំងពីរសណ្ឋាគារ Raffles ក៏មាននូវកម្មវិធីជាច្រើន និងបន្តបន្ទាប់ ដែលភ្ញៀវនៅតែអាចបង្កើតបរិយាកាសរីករាយសម្រាប់ខ្លួនឯង មនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

សណ្ឋាគារ Raffles Hotel Le Royal ៖ +855 23 981 888

dining.leroyal@raffles.com (សម្រាប់ការកក់អាហារពេលល្ងាច)

bookus.phnompenh@raffles.com (សម្រាប់ការកក់ទូទៅ)

សណ្ឋាគារ Raffles Grand Hotel សៀមរាប ៖ +855 23 982 598

dining.grandhotel@raffles.com (សម្រាប់ការកក់អាហារពេលល្ងាច)

bookus.siemreap@raffles.com (សម្រាប់ការកក់ទូទៅ)

បន្ថែមពីលើការកក់ទូទៅ សណ្ឋាគារលំដាប់ផ្កាយ ៥ មួយនេះ ក៏មានការផ្តល់ជូនពិសេសបន្ថែមទៅលើអាហារពេលល្ងាច ជម្រើសស្រាក្រហម ស្រាក្រឡុក និង សាមប៉ាញ ច្រើនប្រភេទ។ ក៏ដូចជាអាហារសមុទ្រដែលសម្រិតសម្រាំងយ៉ាងពិសេសដើម្បីផ្តល់ជូនទៅកាន់ភ្ញៀវដែលបានចូលរួម រូមជាមួយការផ្តល់ជូនឥតដែនកំណត់ប្រភេទស្រាប្រចាំនៅក្នុងសណ្ឋាគារ។

កុំភ្លេចណា! ចូលរួមដើម្បីទទួលយកភាពសប្បាយរីករាយ ក៏ដូចជាចូលរួមចំណែកក្នុងការជួយកុមារកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ