ឆ្នាំ២០២៥ បានបញ្ចប់ហើយ មានរឿងជាច្រើនបានកើតឡើង គោលដៅជាច្រើនដែលបានគ្រោងទុកកាលពីដើមឆ្នាំ ខ្លះក៏អាចសម្រេចបាន ខ្លះទៀតក៏មិនអាចសម្រេចបាន។ រយៈពេលមួយឆ្នាំកន្លងមកនេះ មិនថាវាជាពេលវេលាដ៏ល្អ ឬពិបាក គឺសុទ្ធតែជាបទពិសោធន៍ និងមេរៀនសម្រាប់ជីវិត។ ប្រសិនបើអ្នកកំពុងពិចារណាថា គួរធ្វើអ្វីខ្លះដើម្បីឱ្យជីវិតប្រសើរឡើងក្នុងឆ្នាំសម្រាប់ឆ្នាំ២០២៦ ដែលចូលមកដល់ខាងមុខនេះ AMS សូមណែនាំសកម្មភាពតូចៗប៉ុន្មានចំណុចខាងក្រោមនេះ៖

១. ផ្នែកសុខភាព
ធ្វើចលនាឱ្យបានច្រើន៖ ខិតខំដើរឱ្យបានយ៉ាងតិច ៧ ពាន់ជំហានជារៀងរាល់ថ្ងៃ សាកល្បងថ្នាក់ហាត់ប្រាណថ្មី ឬហាត់នៅផ្ទះរៀងរាល់ព្រឹក។
ញ៉ាំអាហារល្អៗ៖ រៀបចំអាហារថ្ងៃត្រង់ខ្លួនឯង ប្តូរអាហារមួយពេលៗទៅជាអាហារសុខភាព កាត់បន្ថយជាតិស្ករ ឬរៀនរូបមន្តធ្វើអាហារដែលមានជីវជាតិ។
គេងលក់ស្កប់ស្កល់៖ បង្កើតកាលវិភាគគេងឱ្យទៀងទាត់យ៉ាងហោច ៦ ទៅ ម៉ោងក្នុងមួយថ្ងៃ។
ការសម្រាកផ្លូវចិត្ត៖ អនុវត្តការសមាធិ ៥-១០ នាទី ឬការដកដង្ហើមវែងៗជារៀងរាល់ថ្ងៃ។
២. ផ្នែករៀនសូត្រ និងអភិវឌ្ឍខ្លួន
អាន៖ សៀវភៅមួយក្បាលក្នុងមួយខែ ឬស្ដាប់ផតខាសបំផុសគំនិតមួយជារៀងរាល់សប្តាហ៍។
រៀន៖ ភាសា ឧបករណ៍ភ្លេង ឬជំនាញថ្មី (សរសេរកូដ ស្មូន)។
បង្កើត៖ សរសេរកថាខណ្ឌប្រចាំថ្ងៃ គូររូបប្រចាំសប្តាហ៍ ឬថតរូបបំផុសគំនិត។
កាត់បន្ថយបណ្ដាញសង្គម៖ សម្រាកមួយសប្តាហ៍ម្តងពីបណ្តាញសង្គម ឬរៀបចំទូរស័ព្ទរបស់អ្នកជារៀងរាល់ខែ។
៣. ផ្នែកហិរញ្ញវត្ថុ
រៀបចំថវិកា៖ សាកល្បង Challenge ខ្លួនឯងមិនចាយលុយក្នុងរយៈពេលកំណត់ណាមួយ ឬតាមដានការចំណាយឱ្យបានដិតដល់។
សន្សំ៖ បង្កើនវិភាគទានចូលនិវត្តន៍ ឬបង្កើតប្រាក់សន្សំសម្រាប់ប្រើពេលបន្ទាន់។
ផែនការ៖ សន្សំ និងរៀបចំផែនការវិស្សមកាលសម្រាប់ចុងឆ្នាំ។
៤. ផ្នែក Lifestyle និងទំនាក់ទំនង
ស្វែងយល់៖ សាកល្បងកន្លែងដើរលេង ឬកន្លែងញ៉ាំអីថ្មីរៀងរាល់ខែ។
ភ្ជាប់ទំនាក់ទំនង៖ ចូលរួមការជួបជុំមិត្តភក្តិ ឬទូរស័ព្ទទៅក្រុមគ្រួសារជារៀងរាល់សប្តាហ៍។
ការដឹងគុណ៖ សរសេររឿងមួយដែលអ្នកមានអំណរគុណជារៀងរាល់ថ្ងៃ។
មានចិត្តល្អ៖ ផ្តល់ការសរសើរ ឬធ្វើសកម្មភាពសប្បុរសដល់អ្នកជុំវិញខ្លួនឱ្យបានច្រើន ៕


























Account
Security
Favourite Content