បរាជ័យ ១០០៩ដងក៏មិនចុះចាញ់! ទាំង​នេះ​គឺ​រឿង​ពិត​ ៩​ យ៉ាង​របស់​ស្ថាបនិក KFC អ្នក​ដែល​កំពុង​បាក់ទឹកចិត្ត​គួរ​តែ​អាន​

ប្រសិនបើ​អ្នក​ស្គាល់​ KFC​ អ្នក​ត្រូវតែ​ស្គាល់​លោក​ Harland D. Sanders​ ជាពិសេស​រឿងពិតដ៏មានន័យ​ទាំង​ ៩​ យ៉ាង​នេះ ៖

១.​ កុមារភាព​របស់​លោក​ Harland D. Sanders​

លោក​ Harland D. Sanders​ គឺ​ជា​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដែល​បាន​ឆ្លងកាត់​ព្យុះភ្លៀង​ជាច្រើន​ក្នុង​ជីវិត។​ ចាប់តាំង​ពី​បាត់បង់​ឪពុក​ដែល​ជា​បង្គោល​គ្រួសារ​នៅ​អាយុ​ ៦​ ឆ្នាំ​ លោក​មាន​បន្ទុក​ត្រូវ​មើលថែ​ប្អូនប្រុស​ទាំងពីរ​ និង​ធ្វើ​ការងារផ្ទះ​ទាំងអស់​ ព្រោះ​ម្តាយ​ត្រូវ​ចេញ​ទៅ​រកប្រាក់​ចិញ្ចឹម​គ្រួសារ។​ លុះដល់​អាយុ​ ១២​ ឆ្នាំ​ ម្តាយ​របស់​លោករៀបការ​ម្តង​ទៀត​។ ជាអកុសល​ឪពុក​ចុង​តែងតែ​ធ្វើបាប​រាងកាយ​លោក​ រហូត​ដល់លោក​សម្រេចចិត្ត​ឈប់​រៀន​ហើយ​ទៅ​រស់នៅ​ជាមួយ​អ៊ំ​ប្រុស​នៅ​រដ្ឋ Albany។​

២.​ ជីវិត​ដែល​លំបាក​វេទនា​

នៅ​អាយុ ១៥ឆ្នាំ លោក​ Harland D. Sanders​ បាន​ក្លែងបន្លំ​ឯកសារ​ដើម្បី​ចូលបម្រើ​កងទ័ព។​ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​ក៏​ត្រូវ​បាន​រំសាយ​ចេញ​ពី​ជួរ​កងទ័ព។​ លោកក៏​ងាក​ទៅ​សាលា​ច្បាប់​ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​មិន​ស្រណោះ​អាល័យ។​ ក្រោយមក​ គាត់​បាន​ដាក់ពាក្យ​ការងារ​ជាច្រើន​មិនថា​ជា​អ្នក​បើក​ទូក​ អ្នកលក់​ធានា​រ៉ាប់រង, អ្នកពន្លត់​អគ្គីភ័យ​ ឬ​សូម្បីតែ​ជា​កសិករ​ប៉ុន្តែ​គាត់​ធ្វើ​មិនបាន​ល្អ​នោះ​ទេ។​ នៅ​អាយុ​ ១៨​ ឆ្នាំ​គាត់​បាន​រៀបការ​ មាន​កូនស្រី​ម្នាក់​ និង​កូនប្រុស​ម្នាក់។​ ប៉ុន្តែ​សំណាង​អាក្រក់​ កូនប្រុស​ក៏​ស្លាប់​ ហើយ​ពីរ​ឆ្នាំ​ក្រោយមក​ប្រពន្ធ​ក៏​ចាកចេញ​ពី​គាត់​ទៀត​ដោយ​ប្រើ​ហេតុផល​ថា​នាង​មិនគួរ​រស់នៅ​ជាមួយ​មនុស្ស​គ្មាន​អនាគត​ទេ។​

៣.​ ​ស្ទើរតែ​ក្លាយ​ជា​ឧក្រិដ្ឋជន​

ទោះបី​ជា​លោក​ Harland D. Sander​ ធ្វើអ្វី​ក៏​មានតែ​បរាជ័យ​ ប៉ុន្តែ​គាត់​មាន​ទេពកោសល្យ​ពិសេស​មួយ​គឺ​ ការចម្អិន​អាហារ។​ គាត់​ក៏​ទៅ​ដាក់ពាក្យ​ធ្វើជា​ចុងភៅ​ និង​អ្នកលាងចាន​នៅ​ហាងកាហ្វេ​មួយ​កន្លែង។​ ពេលនោះ​គាត់​មាន​គម្រោង​ទៅ​ចាប់​កូនស្រី​មក​នៅ​ជាមួយ​ដោយ​ចាំ​ស្ទាក់​នៅ​គុម្ពោត​ក្បែរផ្ទះ​នាង។​ ប៉ុន្តែ​គួរឱ្យ​ស្តាយ​ ថ្ងៃនោះ​កូនស្រី​របស់​គាត់​មិនបាន​ចេញ​មក​លេង​ក្រៅផ្ទះ​ដូច​ធម្មតា​ទេ​ ធ្វើឱ្យ​គាត់​រួច​ពី​ឈ្មោះ​ថា​ចោរ។​ ក្រោយមក​ គាត់​បាន​ផ្សះផ្សា​ជាមួយ​ប្រពន្ធ​គាត់​បាន​សម្រេច​ ហើយ​ត្រឡប់​មក​រស់នៅ​ជួបជុំ​គ្នា​ម្តងទៀត។​

៤.​ ការបើកហាង​ជា​លើក​ដំបូង​

នៅ​ឆ្នាំ​ ១៩២៤​ លោក​ Harland D. Sander​ មាន​អាយុ​ ៣៤​ ឆ្នាំ​ មាន​ឱកាស​បាន​ធ្វើការ​ជាអ្នក​មើលថែ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​នៅ​ទីក្រុង​ Corbin​ រដ្ឋ Kentucky។​ រហូត​ដល់​ឆ្នាំ​ ១៩៣៩​ វិបត្តិ​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​បាន​កើតឡើង​ បណ្តាល​ឱ្យ​ស្ថានីយ​ប្រេងឥន្ធនៈ​នេះ​ត្រូវ​បិទទ្វារ។​ ប៉ុន្តែ​សំណាង​ល្អ​ មាន​អ្នក​ជំនួញ​ម្នាក់​មក​ស្នើ​​បើក​ស្ថានីយ​ថ្មី​មួយ​ឱ្យ​គាត់​មើល​ថែ​ ​ជា​ថ្នូរ​នឹង​ចំណែក​ប្រាក់កម្រៃ​ដែល​គាត់​អាច​រក​បាន។​ នៅ​ស្ថានីយ​ថ្មី​នេះ​ គាត់​ក៏​បាន​បើក​ហាង​អាហារ​មួយ​ ដោយ​មាន​មាន់​បំពង​ជា​មុខម្ហូប​ពិសេស។​ បន្ទាប់​ពី​នោះ​ មុខរបរ​ថ្មី​នេះ​ក៏​ចាប់​ផ្តើម​ល្បី​ខ្ទរខ្ទារ​រហូត​អាច​ពង្រីក​អាជីវកម្ម​ទៅ​សណ្ឋាគារ​មួយ​នៅ​ត្រើយ​ម្ខាង​នៃ​ផ្លូវ​ដែល​មាន​ ១៤២​ តុ​សម្រាប់​ទទួល​ភ្ញៀវ។​ ក្រោយ​មក​អាជីវកម្ម​របស់​គាត់​កាន់តែ​ល្បីល្បាញ​ រហូត​ដល់​គាត់​ត្រូវ​បាន​អភិបាល​រដ្ឋ Kentucky​ ដំឡើងសក្ដិ​ជា​វរសេនីយ៍ឯក​ Sander​ ដោយសារ​ហាង​របស់​គាត់​បាន​លើក​មុខ​លើក​មាត់​រដ្ឋ​នេះ​ណាស់។​

៥.​ ចំណុច​ចាប់​ផ្តើម​របស់​ហាង​ Kentucky Fried Chicken (KFC)​

នៅឆ្នាំ​ ១៩៥២​ វរសេនីយ៍ឯក​ Sander​ បានលក់​សិទ្ធិ​អាជីវកម្ម​ (Franchise)​ ដំបូង​បង្អស់​ឱ្យ​ទៅ​មិត្ត​របស់​គាត់​ឈ្មោះ​ Pete Harman​ ដែល​បើក​ភោជនីយដ្ឋាន​នៅ​រដ្ឋ​ Utah​ រូបគាត់​នេះ​ហើយ​ជា​អ្នក​ដាក់​ឈ្មោះ​ថា​ Kentucky Fried Chicken (KFC)។​ គាត់​ស្រឡាញ់​ និង​មាន​មោទនភាព​ចំពោះ​ហាង​នេះ​ខ្លាំងណាស់​ ទោះបីជា​មាន​អ្នក​មក​ទិញ​ Franchise​ តែ​ប៉ុន្មាន​នាក់​ក៏​ដោយ។​

៦.​ ព្រហ្ម​លិខិត​លេងសើច​ណាស់​

ឆ្នាំ​ ១៩៥៥​ មាន​ការសាងសង់​ផ្លូវក្រវ៉ាត់​ក្រុង​ថ្មី​ ធ្វើឱ្យ​លោក​បាត់​អតិថិជន​ដែល​ធ្លាប់​មក​អស់​ជាច្រើន។​ អាជីវកម្ម​ក៏​កាន់តែ​យ៉ាប់យ៉ឺន​ រហូត​ដល់​ លោក​ Sander​ ត្រូវ​សម្រេចចិត្ត​លក់​អាជីវកម្ម​នេះ។​ ពេល​កាត់​បំណុល​ និង​ការចំណាយ​ទាំងអស់​ លោក​នៅ​សល់លុយ​តែ​ ១០៥​ ដុល្លារ​ជាប់​ខ្លួន​ប៉ុណ្ណោះ​ជា​លុយ​ដែល​ទទួល​បាន​ពី​បេឡាជាតិ​សន្តិសុខ​សង្គម។​

៧.​ ដួល​ហើយ​ត្រូវតែ​ក្រោក​

បន្ទាប់​ពី​បរាជ័យ​លើកនេះ​ គាត់​បាន​តែ​អង្គុយ​បាក់ទឹកចិត្ត​ និង​អស់សង្ឃឹម​រហូត​ដល់​ចង់​ធ្វើ​អត្តឃាត។​ នៅ​ក្រោម​ដើមឈើ​ក្រោយ​ផ្ទះ​ គាត់យក​ក្រដាស​មួយ​សន្លឹក​ និង​ខ្មៅដៃ​បម្រុង​នឹង​សរសេរ​ពាក្យ​បណ្តាំ​ហើយ​ ស្រាប់តែ​គាត់​គិត​បាន​ថា​ កន្លងមក​ជីវិត​គាត់​តែងតែ​បរាជ័យ​ លើកនេះ​គាត់​ត្រូវរក​ភាពជោគជ័យ​ឱ្យ​ខ្លួនឯង​ឱ្យ​បាន។​ ការគិត​នេះ​ធ្វើឱ្យ​គាត់​មាន​ស្មារតី​ និង​មាន​កម្លាំង​ក្រោកឡើង​តស៊ូ​នឹង​វាសនា​ម្តងទៀត។​ បន្ទាប់ពី​អង្គុយ​គិត​យ៉ាងយូរ​ គាត់​បាន​រកឃើញ​និង​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ គាត់​មាន​រូបមន្ត​មាន់​បំពង​ដែល​ពិសេស​មិន​ចាញ់​នរណា​ឡើយ។​ គាត់​ក៏​សម្រេចចិត្ត​ចំណាយ​លុយ​ ៨៧​ ដុល្លារ​ទិញ​សាច់មាន់​ និង​ប្រអប់​វេចខ្ចប់​ដើម្បី​ចាប់ផ្តើម​ម្តងទៀត។​

៨.​ ភាពបរាជ័យ​ចំនួន​ ១០០៩​ ដង​ និង​ការត្រឡប់​មកវិញ​ដ៏​អស្ចារ្យ​

បន្ទាប់ពី​សម្រេចចិត្ត​ក្រោកតស៊ូ​ លោក Sander ​បាន​ចេញ​ទៅ​គោះទ្វារ​តាម​ផ្ទះ​ និង​តាម​ភោជនីយដ្ឋាន​នានា​ទូទាំង​សហរដ្ឋអាមេរិក​ ដើម្បី​លក់​ Franchise​ មាន់បំពង។​ ជាលទ្ធផល​ គាត់​ត្រូវ​បាន​បដិសេធ​ចំនួន​ ១០០៩​ ដង​ទើប​មាន​អ្នក​សម្រេចចិត្ត​ទិញ​ Franchise​ របស់​គាត់។​ មិនយូរ​ប៉ុន្មាន​ក៏​មាន​អ្នកទិញ​ Franchise​ ជាង​ ៦០០​ នាក់​ទូទាំង​សហរដ្ឋ​អាមេរិក​ និង​កាណាដា។​ ធ្វើឱ្យ​អាជីវកម្ម​របស់​គាត់​មាន​ទំហំ​ធំ​ពេក​ ក្នុង​ការគ្រប់គ្រង។​ លោក​បាន​សម្រេចចិត្ត​លក់​អាជីវកម្ម​នេះ​ទៅ​ឱ្យ​ក្រុម​វិនិយោគិន​ដែល​ដឹកនាំ​ដោយ​អតីត​អភិបាល​រដ្ឋ​ Kentucky​ លោក​ John Y. Brown junior​ និង​លោក​ Jack Massy​ មក​ពី​រដ្ឋ​ Tennessee​ ដោយ​វរសេនីយ៍ឯក​ Sander​ នៅ​តែ​ទទួល​បន្ទុក​ក្នុងការ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ទិញ​សិទ្ធិ​អាជីវកម្ម​ ដើម្បី​រក្សា​រសជាតិ​ និង​គុណភាព​ដើម។​

៩.​ ការលា​ចាក​លោក​របស់​លោក​ Sander​

នៅ​ថ្ងៃទី​ ១៦​ ខែធ្នូ​ ឆ្នាំ​ ១៩៨០​ វរសេនីយ៍ឯក​ Sander​ បាន​ទទួល​មរណភាព​នៅ​អាយុ​ ៩០​ ឆ្នាំ​ដោយសារ​ជំងឺ​មហារីក​គ្រាប់ឈាម​ និង​រលាក​សួត។​ សាកសព​របស់​លោក​ត្រូវ​បាន​គេ​តម្កល់​នៅ​វាល​បញ្ចុះសព​ Cave Hill​ ក្នុង​ទីក្រុង​ Louisville។​ ការចាកចេញ​របស់​លោក​ បាន​បន្សល់​ទុក​នូវ​គំរូ​ដ៏​ល្អ​ដែល​បង្ហាញ​ពី​ការ​ពុះពារ​ព្យាយាម​ មិន​ចុះចាញ់​នឹង​ព្រហ្ម​លិខិត។​ ហើយ​ហាង​មាន់​បំពង​ KFC​ នៅ​តែ​មាន​ភាព​ល្បីល្បាញ​អស្ចារ្យ​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង