កុលាលភាជន៍ស្រង់ពីសំពៅលិចរាប់រយឆ្នាំមុន ត្រូវពិនិត្យ​ និងវាយតម្លៃដោយក្រសួងវប្បធម៌

កាលពីថ្ងៃសុក្រទី២ ខែកក្កដា ឆ្នាំ ២០២៣ ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការឱ្យដឹងថា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួង បានចុះទៅត្រួតពិនិត្យ​ និងវាយតម្លៃសមុច្ច័យកុលាលភាជន៍ ដែលស្រង់យកពីទីតាំងសំពៅលិចនៅទីតាំងភូមិសាស្ត្រចន្លោះកោះតាគៀវ​ និងកោះឬស្សី។ ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ​ ក៏បានពិ​ភា​ក្សា​ជាមួ​យ​កម្លាំ​ងនៃ​ទី​ប​ញ្ជាកា​រ​ល​ម្ហ​ស​មុ​ទ្រ ដើ​ម្បី​នាំ​យ​កកុ​លា​ល​​​ភាជ​ន៍​ដែ​ល​បា​នស្រ​ង់​ពី​សំ​ពៅ​លិ​ច​កាលរាប់រយ​ឆ្នាំមុ​​ន ​ម​ក​រក្សា​ទុ​ក​នៅក្រ​សួ​ង​វប្ប​ធ​ម៌។​

សមុច្ច័យដែលបានស្រង់ចេញពីសំពៅលិចរួមមានកុលាលភាជន៍ច្រើនប្រភេទ ខ្លះជា ពាងត្រចៀកបួន ក្រឡត្រចៀកបួន ខួច ក្អម ចាន ឆ្នាំង ជើងក្រានរួមទាំងវត្ថុផ្សេងៗជាច្រើន។ កុលាលភាជន៍ភាគច្រើន ដុតក្នុងកំដៅខ្ពស់ និងមានផ្ទៃរលោង ផលិតនៅក្នុងតំបន់ ដូចជា ឡមេណាំណយ និងឡស្រីសជនាល័យ ក្នុងខេត្តសិង្ហបុរី និងសុខោទ័យ ក្នុងប្រទេសថៃសព្វថ្ងៃនេះ​។ ចំពោះ ភាជន៍ផលិតបែបប្រពៃណី គឺផលិតនៅតាមភូមិក្បែរក្រុងអយុធ្យា។

តាមការសិក្សាប្រៀបធៀបសមុច្ច័យកុលាលភាជន៍រកឃើញ  យើងអាចសន្មតថា ដំណើរសំពៅដឹកទំនិញជំនួញនេះ ប្រហែលអាចស្ថិតនៅចន្លោះ ស.វ ទី ១៥ ដល់ ស.វទី ១៧ នៃគ​.ស ឬយើងអាចនិយាយបានថាស្ថិតនៅរវាង ៣០០ ឆ្នាំ ទៅ ៥០០ ឆ្នាំ មុនពេលបច្ចុប្បន្ន។

ក្រុមការងារក្រសួងវប្បធម៌ដឹកនាំដោយឯកឧត្តម អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ និងក្រុមការងារនៃទីបញ្ជាការជួរមុខលម្ហសមុទ្រដឹកនាំដោយ ឯកឧត្តម ឧត្តមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ បានបើកកិច្ចពិភាក្សា អំពីកុលាលភាជន៍ស្រង់ចេញពីសំពៅបុរាណលិចនៅបាតសមុទ្រក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលកំពុងរក្សាទុកនៅបញ្ជាការដ្ឋានជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រ ខេត្តព្រះសីហនុ។

ក្នុងជំនួបពិភាក្សា ឯកឧត្តម អ៊ុក សុខា បានស្នើសុំ ឯកឧត្តម ឧត្តមនាវីទោ ជួយសហការអភិរក្សទីតាំងសំពៅលិច លើកផ្ទាំងសញ្ញាសម្គាល់តំបន់ការពារបេតិកភណ្ឌវប្បធម៌ក្រោមទឹកក្នុងភូមិសាស្ត្រខាងលើ និងប្រគល់កុលាភាជន៍ដែលរកឃើញជូនក្រសួងវប្បធម៌រក្សាទុកជាសម្បត្តិវប្បធម៌ជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។