ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មនុស្ស​អារម្មណ៍​មិន​នឹងន

ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ជា​អារម្មណ៍​នៃ​ភាព​ជឿជាក់​ទៅ​លើ​សមត្ថភាព គុណភាព​និង​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ក៏​ជួយ​ឲ្យ​អ្នក​មាន​ជំនឿ​លើ​សមត្ថភាព​ខ្លួន​ក្នុង​ការ​ដឹក​នាំ​ជោគវាសនា​ជីវិត​ខ្លួន​ឯង ជា​ពិសេស​ការ​ជឿ​លើ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្លួន​។ ការ​ជឿជាក់​លើ​ខ្លួន​ឯង​សំខាន់​ខ្លាំង​ណាស់​ មិន​ថា​តែ​ការ​ដឹក​នាំ​នាវា​ជីវិត​របស់​ខ្លួន តែ​វា​ក៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ផង​ដែរ។ ហើយ​ខាងក្រោម​នេះ​ជា​ភាព​ខុស​គ្នា​រវាង​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​មិន​ទុក​ចិត្ត​លើ​ខ្លួន​ឯង ព្រម​ទាំង​អត្ថប្រយោជន៍​នៃ​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ផង​ដែរ។

ភាព​ខុស​គ្នា

មនុស្ស​​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

  • អបអរ​ភាព​ជោគជ័យ​របស់​អ្នក​ដទៃ
  • ចិត្ត​ទូលាយ
  • សុទិដ្ឋិនិយម​
  • ហ៊ាន​ប្រឈម​នឹង​ហានិភ័យ
  • ហ៊ាន​សម្រេច​ចិត្ត​ភ្លាមៗ
  • សារភាព​ពេល​ដែល​ខ្លួន​ខុស
  • មាន​ទំនួល​ខុសត្រូវ

មនុស្ស​ដែល​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

  • ចិត្ត​ចង្អៀតចង្អល់
  • ទុទ្ទិដ្ឋិនិយម
  • ខ្លាច​ក្នុង​ការ​ផ្លាស់ប្ដូរ
  • លាក់​កំហុស
  • មិន​ហ៊ាន​សម្រេច​ចិត្ត
  • ធ្វើ​ខ្លួន​ដូច​ចេះ​អ្វីៗ​គ្រប់​យ៉ាង
  • លេស
  • បន្ទោស​អ្នក​ដទៃ

អត្ថប្រយោជន៍​នៃ​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង

ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ហើយ​វា​នឹង​នាំ​យក​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ផ្ទះ កន្លែង​ការងារ ទំនាក់ទំនង និង​ស្នេហា​ជា​ដើម។ ខាង​ក្រោម​នេះ​គឺ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​នៃ​ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។

  • បញ្ចេញ​សមត្ថភាព​បាន​ល្អ​ជាង​មុន៖ ជាជាង​ការ​ខ្ជះខ្ជាយ​ពេល​វេលា និង​ថាមពល​ទៅ​លើ​ការ​បារម្ភ​ថា​ខ្លួន​ឯង​មិន​ល្អ​គ្រប់គ្រាន់ អ្នក​អាច​ផ្លាស់​ប្ដូរ​វា​ទៅ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជំនួស​វិញ។ ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​នឹង​ជួយ​ឲ្យ​អ្នក​បញ្ចេញ​សមត្ថភាព​បាន​ល្អ​ជាង​មុន​ ព្រម​ទាំង​កម្លាំង​ចិត្ត​ខ្ពស់​ផង​ដែរ។
  • ទំនាក់ទំនង​ល្អ៖ ការ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​ទៅ​លើ​អារម្មណ៍​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ តែ​វា​ជួយ​ឲ្យ​អ្នក​យល់ និង​ចេះ​ស្រលាញ់​អ្នក​ដទៃ។ លើស​ពី​នេះ​វា​ នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាហាន​ដើរ​ចេញ​ពី​ទំនាក់​ទំនង​ដែល​អ្នក​មិន​ចង់​បាន ឬ​ទំនាក់ទំនង​ដែល​មិន​ផ្ដល់​តម្លៃ​ដល់​អ្នក។
  • ហ៊ាន​សាក​ល្បង​អ្វី​ដែល​ថ្មី៖ ពេល​អ្នក​ជឿជាក់​លើ​ខ្លួន​ឯង​ អ្នក​នឹង​ហ៊ាន​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​ ឬ​សាក​ល្បង​អ្វី​ដែល​ថ្មី។ មិន​ថា​ជា​ការ​ដើរ​លេង​ម្នាក់​ឯង​ រៀន​ជំនាញ​ថ្មី ឬ​សូម្បី​បង្កើត​អាជីវកម្ម​ដែល​ខ្លួន​ចង់​ធ្វើ។
  • រឹងមាំ៖ ការ​ជឿជាក់​លើ​ខ្លួន​ឯង​កាន់​តែ​មាន​ភាព​រឹង​មាំ ឬ​ងើបឈរ​ប្រឆាំង​នឹង​ ឧបសគ្គ ដែល​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្លួន។ ថាមពល​នៃ​ភាព​ជឿជាក់​នឹង​ជំរុញ​ទឹក​ចិត្ត​ មិន​ឲ្យ​អ្នក​ងាយ​បោះបង់​អ្វី​ដែល​ខ្លួន​ធ្វើ​ដោយ​សារ​តែ​ជំនឿ​ថា​អ្វី​ដែល​ខ្លួន​ធ្វើ​នឹង​ត្រឹម​ត្រូវ។ ដរាប​ណា​ភាព​ជឿជាក់​ដើរ​ទន្ទឹម​គ្នា​ជា​មួយ​នឹង​សមត្ថភាព​ ចំណេះដឹង និង​ភាព​វៃឆ្លាត នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​លើ​អ្វី​ដែល​ខ្លួន​ធ្វើ លើក​លែង​តែ​ភាព​ជឿជាក់​ជ្រុល​ហួស​ហេតុ​ដោយ​ខ្វះ​ការ​ពិចារណា នោះ​អ្នក​នោះ​ដើរ​លើ​ផ្លូវ​ខុស ឬ​ធ្វើ​រឿង​ដែល​មិន​ត្រឹម​ត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ