Kaizen គោលការណ៍​មួយ​ដែល​ជួយ​ឲ្យ​អ្នក​យក​ឈ្នះ​ភាព​ខ្ជិល

មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​គោលដៅ និង​គោលបំណង​ចង់​ធ្វើ​អ្វី​មួយ ប៉ុន្តែ​ជា​រឿយៗ​មិន​ថា​តែ​គោលបំណង​ ឬ​គោលដៅ​ទេ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់ ដោយ​សារ​គិត​ថា​ខ្លួន​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ ចាំ​ស្បែក​ចាំ​ធ្វើ ចាំ​ខែ​ក្រោយ ចាំ​ឆ្នាំ​ក្រោយ ចាំ​ៗ​រហូត​ទាល់​តែ​មិន​ធ្វើ​សោះ។ ពេល​ខ្លះ​ទៀត​អាច​ចាំ​ផ្ដើម​ធ្វើ​បាន​ហើយ​ តែ​ក្រោយ​ធ្វើ​ប៉ុន្មាន​ដង ឬ​ប៉ុន្មាន​ថ្ងៃ​ក៏​ឈប់​ដោយ​ឯងៗ។ ដូច្នេះ​ហើយ​ជំនួស​ឲ្យ​ការ​ធ្វើ​អ្វី​មួយ​ដោយ​ប្រញាប់ប្រញាល់ ឆាប់​បោះបង់ និង​ខ្ជិល​ អ្នក​អាច​ធ្វើ​តាម​គោលការណ៍​មួយ​របស់​ជប៉ុន​គឺ Kaizen។

Kaizen ឬ​ច្បាប់​មួយ​នាទី ជា​គោលការណ៍​មួយ​ដែល​ជនជាតិ​អនុវត្ត​ដើម្បី​យក​ឈ្នះ​ភាព​ខ្ជិល និង​ដើម្បី​ការ​អភិវឌ្ឍខ្លួន។ ពាក្យ​ថា​ Kai មាន​ន័យ​ថា​ ផ្លាស់ប្ដូរ ឯ​ Zen មាន​ន័យ​ថា​ ភាព​វៃ​ឆ្លាត ដែល​គោលការណ៍​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Masaaki Imai ដែល​ជឿ​ថា​គោលការណ៍​មួយ​នេះ​អាច​ប្រើប្រាស់​ទៅ​លើ​អាជីវកម្ម និង​ការ​អភិវឌ្ឍខ្លួន។

នៅ​ក្នុង​ប្រទេស​ជប៉ុន​ វា​តែង​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​ទៅ​អភិវឌ្ឍបច្ចេកទេស​ក្នុង​ការ​ដឹកនាំ។ Imai បាន​លើកឡើង​ថា​ អ្នក​មិន​អាច​ធ្វើ​ Kaizen ២ទៅ៣ ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​រំពឹង​ថា​វា​នឹង​បាន​ផល​ឆាប់​នោះ​ទេ។ ដើម្បី​ឲ្យ​ Kaizen មាន​ប្រសិទ្ធភាព​អ្នក​ត្រូវ​តែ​ធ្វើ​វា​ក្នុង​រយៈ​ពេល​យូរ។ តែ​យ៉ាង​ណា​តើ​អ្វី​ជា​ Kaizen ឲ្យ​ពិត​ប្រាកដ។

ដើម្បី​ឲ្យ​ងាយ​ស្រួល​យល់ ប្រសិន​បើ​គោលដៅ​របស់​អ្នក​អាន​សៀវភៅ​មួយ​ក្បាល​ឲ្យ​ចប់ អ្នក​គ្រាន់​តែ​អាន​វា​ ១នាទី​ក្នុង​មួយ​ថ្ងៃ ក្នុង​ពេល​វេលា​ដដែលៗ​ ជា​រៀង​រាល់​ថ្ងៃ។ មិន​ថា​អ្នក​ខ្ជិល​ប៉ុនណា​ រវល់​ប៉ុនណា​ គឺ​អ្នក​អាច​ធ្វើ​វា​បាន​ ត្រឹម​តែ​ ១នាទី​ប៉ុណ្ណោះ។ ជា​ធម្មតា​មនុស្ស​យើង តែង​តែ​មាន​លេស ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ដូចជា​វា​ត្រូវ​ការ​ពេល​វេលា​ជា​ដើម។ តែ​យ៉ាង​ណា​យើង​នឹង​គ្មាន​លេស​តបត​ ទៀត​នោះ​ទេ​នៅ​ពេល​ដែល​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ត្រូវ​ការ​ពេល​ត្រឹម​តែ​ ៦០វិនាទី​ប៉ុណ្ណោះ។

ការ​ចាប់​ផ្ដើម​មួយ​ជំហាន​ម្ដង​ជួយ​ឲ្យ​អ្នក​មាន​វិន័យ និង​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ធំៗ។ ការ​យក​ឈ្នះ​សមីការ​តូចៗ​បែប​នេះ​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​របស់​ខ្លួន។ អ្នក​ប្រហែល​ជា​គិត​ថា​ ១នាទី​មិន​ងាយ​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ​ទេ​ ប៉ុន្តែ​សម្រាប់ Kaizen នៅ​ពេល​ដែល​អ្នក​ជោគជ័យ មាន​វិន័យ​ហើយ​ អ្នក​នឹង​អាច​បន្ថែម​ពេល​វេលា​នៃ​ការ​អនុវត្ត​គោលការណ៍​ទៅ​ ៥នាទី​ក្នុង​មួយ​ថ្ងៃ ១៥​នាទី ៣០​នាទី ឬរាប់​ម៉ោង​ក៏​បាន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់