ទម្លាប់​ចុង​សប្ដាហ៍​៣យ៉ាង​ដែល​ជួយ​បង្កើន​ក្ដី​សុខ និង​ផលិតភាព​ការងារ

រៀង​រាល់​ចុង​សប្ដាហ៍​ចាស់​តែង​តែ​ជា​ឱកាស​ថ្មី​ក្នុង​ការ​រៀបចំ​សប្ដាហ៍​បន្ទាប់​ឲ្យ​បាន​ល្អ និង​មាន​លទ្ធផល​ខ្ពស់។ ចុង​សប្ដាហ៍​ជា​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​ការ​ទៅ​លើ​គំនិត​ថ្មី​ សម្រាក និង​កាត់​ផ្ដាច់​ពី​ការងារ​ដ៏​ស្មុគស្មាញ ឬ​ការ​សិក្សា​ជា​ដើម។ យ៉ាង​ណា​ជំនួស​ឲ្យ​ការ​គេងស្ពឹក​នៅ​លើ​គ្រែ​ ឬ​ដេក​អូស​ទូរស័ព្ទ​ពេញ​មួយ​ថ្ងៃ អ្នក​អាច​សាកល្បង​បង្កើត​ទម្លាប់​ខាង​ក្រោម​នេះ​ដែល​ជួយបង្កើន​ក្ដី​សុខ និង​ផលិតភាព​ការងារ។

១ សង្កេត​មើល​​ខ្លួន​ឯង

ចុង​សប្ដាហ៍​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​ខ្លួន​ឯង​។ អង្គុយ​ចុះ​ទាញ​សៀវភៅ​ចេញ​មក​ បន្ទាប់​មក​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ទាំង​នេះ៖

  • តើ​អ្វី​ជា​គោលដៅ​រយៈ​ពេល​ខ្លី និង​វែង​របស់​ខ្ញុំ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដើម្បី​ឆ្ពោះ​ទៅ​រក​វា​ទេ?
  • តើ​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​គោលដៅ​ណា​ខ្លះ​ទេ?
  • តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​សប្ដាហ៍​នេះ?
  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​បំផុត​ក្នុង​សប្ដាហ៍​នេះ?

ជា​យោបល់​ក្នុង​ការ​សរសេរ៖ ​ចូល​សរសេរ​ដោយ​សេរី​ដោយ​មិន​ចាំ​បាច់​កែ លុប ឬ​ផ្អាក​ដើម្បី​រក​គំនិត​បន្ថែម ឬ​ឲ្យ​ច្បាស់​លាស់​ពេក​នោះ​ទេ។ ពេល​នឹក​ឃើញ​អ្វី​ចូរ​សរសេរ​វា​ចូល​ទៅ​ ដែល​ការ​ពិត​នោះ​បង្ហាញ​ការ​ពិត​ពី​ខ្លួន​អ្នក ធ្វើ​ឲ្យ​អ្នក​យល់​ពី​បញ្ហា​ និង​ខ្លួន​ឯង​បាន​ច្បាស់។

២ ទំនាក់​ទំនង​ជា​មួយ​នឹង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ ឬ​គ្រួសារ

គុណភាព​​ជីវិត​អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជុំ​វិញ​ខ្លួន។ ដើម្បី​រក្សា​ភាព​ជិត​ស្និទ្ធ​ និង​ទំនាក់ទំនង​ល្អ​បាន​គឺ​ត្រូវ​តែ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។ ដូច្នេះ​ហើយ​ចំណាយ​ពេល​វេលា​ខ្លះ​ខល​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ និង​ឆាត​លេង​ជា​មួយ​មិត្តភ័ក្ដិ​ដែល​វា​អាច​ជួយ​បង្កើត​សុភមង្គល​ដល់​ជីវិត​របស់​អ្នក​ ព្រម​ទាំង​ជួយ​សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ។

៣ ធ្វើ​អ្វី​ដែល​ផ្ដល់​ថាមពល​ដល់​អ្នក ឬ​អ្វី​ដែល​អ្នក​ចូល​ចិត្ត

មនុស្ស​ម្នាក់ៗ​មាន​អ្វី​ដែល​ខ្លួន​ធ្វើ​ទៅ​ផ្ដល់​ថាមពល​មក​វិញ​ខុស​ៗ​គ្នា​ដូចជា ការ​ស្ដាប់​ចម្រៀង រាំ ទៅ Gym លេង​បាល់ទាត់/បាល់ទះ ទៅ​ហាង​កាហ្វេ​ស្អាតៗ ញុំា​អី​ជុំ​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ជា​ដើម។ សកម្មភាព​ទាំង​នេះ​ផ្ដល់​ឲ្យ​អ្នក​នូវ​ថាមពល​ជា​ច្រើន​សម្រាប់​ចាប់​ផ្ដើម​សប្ដាហ៍​ថ្មី​ប្រកប​ដោយ​ភាព​វិជ្ជមាន និង​កម្លាំង​ចិត្ត​ដែល​វា​ប្រៀប​ដូច​ទៅ​នឹង​រថយន្ត​​​ត្រូវ​សាំង​ ហើយ​មនុស្ស​ក៏​ត្រូវ​ការ​ថាមពល​ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ