«សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍» បង្អួតសម្រស់ព្រៃកោងកាងទឹកសាបនៅសៀមរាប

ធ្លាប់តែ​ឃើញ ឬ​ទស្សនា​ព្រៃ​កោងកាង​​ទឹកប្រៃ លើ​ទឹកដី​ជាប់​ដែន​សមុទ្រ​មែន​ទេ? បើ​សិន​អ្នក​ចង់​ស្គាល់ និង​ឃើញ​ព្រៃ​កោងកាង​ទឹក​សាប​វិញ​ម្ដង សូម​កុំ​រំលង «សហគមន៍​ព្រៃ​ឈើ​ទឹក​ជប់​ខ្នារ​ពោធិ៍» ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៣០ គីឡូម៉ែត្រ​ពី​​ក្រុង​សៀមរាប ក្នុង​ទឹក​ដី​ស្រុក​សូទ្រ​និគម។

សម្ងំ​លាក់​ខ្លួន​យ៉ាង​ស្ងប់ស្ងាត់ ដោយ​ស្ថិត​នៅ​ក្រោម​ការ​មើល​ថែទាំ​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់ «សហគមន៍​ព្រៃឈើ និង​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍» រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​ពិតជា​កន្លែង​ដ៏​ស័ក្ដិសម​សម្រាប់​អ្នក​ចូលចិត្ត​តំបន់​លំហែ​កាយ រំសាយ​ទុក្ខ​កង្វល់ ជាមួយ​ឥទ្ធិពល​ដ៏​អស្ចារ្យ​នៃ​សម្រស់​ធម្មជាតិ​ខៀវ​ខ្ចី។

អ្នក​ទស្សនា​មិន​ត្រឹម​តែ​អាច​គយគន់​ទិដ្ឋភាព​ប្លែកភ្នែក​ចម្លែក​អារម្មណ៍ នៃ​បណ្ដុំ​នៃ​ដើម​កោងកាង​រាង​ស្រឡូន​រាប់​ពាន់​ដើម លូត​ខ្ពស់​ឡើង​យ៉ាង​ស្រស់​ស្អាត​នៅ​អម​សងខាង​ផ្លូវ​ប៉ុណ្ណោះ​ទេ អ្នក​គ្រប់​គ្នា​ក៏​អាច​រីករាយ​នឹង​សំឡេង​តន្ត្រី​ធម្មជាតិ​ប្រគំ​ឡើង​ដោយ​សត្វ​បក្សាបក្សី​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ផ្ទាល់ ព្រម​ទាំង​ប្រទះ​ភ្នែក​នឹង​អនុផល​ព្រៃឈើ និង​បុប្ផា​ព្រៃ​កម្រ​ច្រើន​ប្រភេទ​ផង​ដែរ។

រឹតតែ​ពិសេស​ទៀត​នោះ នា​ចុង​ខែ​សីហា​ឆ្នាំ ២០២២ នេះ ខាង​សហគមន៍​ទើបតែ​បាន​បញ្ចប់​ការ​សាងសង់​ស្ពាន​ឈើ​ថ្មី​ប្រវែង ៨៨១ ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទស្សនា​របស់​អ្នក​ទេសចរ​គ្រប់​រូប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​កន្លែង​អង្គុយ​ញ៉ាំ​អាហារ​នៅ​ជុំវិញ​ស្រះ ជាមួយ​បរិយាកាស​ស្ងប់ស្ងាត់ ក្រោម​ម្លប់​ត្រឈឹងត្រឈៃ​នៃ​​ព្រៃ​ខៀវ​ស្រងាត់ អម​ដោយ​ក្លិន​ក្រអូប​ឈ្ងុយ​នៃ​ផ្កា​ព្រៃ​ផង​ដែរ៕

លេខ​ទំនាក់ទំនង ៖ 011 970 854

ទីតាំង ៖  ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម
ខេត្ត​សៀមរាប https://maps.app.goo.gl/v7ERUJFaH3umnMJx9   

                                             



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ