កម្មវិធី Clean Energy Fellowship៖ កសាងអ្នកដឹកនាំផ្នែកថាមពលស្អាតប្រចាំកម្ពុជា

អង្គការអេននឺជីឡេប (EnergyLab) ក្រោមកិច្ចសហការជាដៃគូជាមួយមូលនិធិ ខុនរ៉ាដអាឌិនណៅអ៊ែរ (Konrad Adenauer Stiftung) និងការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ បានរៀបចំពិធីបើកសម្ភោធជាផ្លូវការនៃកម្មវិធី Clean Energy Fellowship សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃសៅរ៍ ទី៣០​ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។

ផ្ដួចផ្ដើមឡើងតាំងពីឆ្នាំ២០២១​ កម្មវិធីនេះត្រូវបានបង្កើតក្នុងគោលបំណង ពង្រឹងចំណេះដឹងផ្នែកថាមពលស្អាតទៅកាន់យុវជនកម្ពុជាដែលទើបចាប់ផ្ដើមចូលប្រលូកក្នុងវិស័យការងារ និងលើកទឹកចិត្ត​ឱ្យពួកគេចូលរួមកាន់តែសកម្មក្នុងអន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជា។

លោកណត្តារុណ ង៉ោ សឺន នាយក​ប្រចាំ​ប្រទេស​របស់អង្គការអេននឺជីឡេប (EnergyLab) បាន​មាន​ប្រសាសន៍​ថា «ចាប់តាំងពីឆ្នាំ២០២១មក កម្មវិធី Clean Energy Fellowship នេះ​ ជាការបង្ហាញពីឆន្ទៈរបស់អង្គការអេននឺជីឡេប (EnergyLab) ក្នុងការគាំទ្រការអភិវឌ្ឍន៍ជំនាញ​របស់យុវជនកម្ពុជា ដើម្បីឱ្យពួកគេអាចឈោងចាប់​ឱកាសនៅក្នុងវិស័យថាមពលស្អាតរបស់កម្ពុជាបានកាន់តែប្រសើរ។ យើងនឹងបន្តធ្វើកិច្ចការទាំងនេះបន្ថែមទៀតដើម្បីឆ្លើយតបទៅកាន់តម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវអន្តរកាលថាមពលស្អាត។»

ចាប់ពីពេលកម្មវិធីដំណើរការដំបូងនៅឆ្នាំ២០២១ យុវទូតចំនួន៣៦​នាក់បានបញ្ចប់កម្មវិធីដោយជោគជ័យ ដោយក្នុងនោះមានអ្នកចូលរួមជាស្រ្តីប្រមាណជាង៥០%។ លោកសេក ចាន់បូរ៉ា យុវទូតថាមពលស្អាតជំនាន់កម្មវិធីឆ្នាំ២០២៣ បានឆ្លុះបញ្ចាំងលើបទពិសោធន៍​ផ្ទាល់ខ្លួនរបស់លោកថា «តាមរយៈការចូលរួមកម្មវិធី ខ្ញុំបានក្រេបយកចំណេះដឹងផ្នែកបរិបទថាមពល​  រៀនសូត្រពីឧបសគ្គជុំវិញអន្តរកាលថាមពល​ និងយល់ដឹងពីគោលនយោបាយក៏ដូចជាខ្សែសង្វាក់ថាមពល។»

ឆ្នាំ២០២៤នេះជាឆ្នាំដែលកម្មវិធីបានជ្រើសរើសអ្នកចូលរួមច្រើនជាងឆ្នាំមុនៗ ដោយមានរហូតទៅដល់៣០យុវទូតថាមពលស្អាត ហើយពួកគេកំពុងតែចាប់ផ្ដើមក្នុងដំណើរគាំទ្រដល់អន្តរកាលថាមពលស្អាតរបស់កម្ពុជា។​ យុវទូតទាំងនោះមកពីស្ថាបន័ខុសៗគ្នា រួមមានស្ថាប័នស្រាវជ្រាវ អង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រសួងនានា។

កម្មវិធី Clean Energy Fellowship នឹងបំពាក់ចំណេះដឹង ព្រមទាំងជំនាញគ្រឹះផ្នែកថាមពលស្អាត​ដល់យុវទូតដែលចូលរួមក្នុងកម្មវិធី។ បន្ថែមពីលើនេះ កម្មវិធីក៏មានសកម្មភាពផ្សេងៗទៀតដូចជា ដំណើរទស្សនកិច្ចទៅកាន់ទីតាំងថាមពលស្អាត ឱកាសកសាងបណ្ដាញនិងទំនាក់ទំនង និងការសរសេរបទវិចារណកថាក្រោមប្រធានបទគោលថាមពលស្អាតផងដែរ។ សកម្មភាពចម្រុះទាំងនេះនឹងជម្រុញឱ្យអ្នកចូលរួម អាចបញ្ចេញគំនិតដោះស្រាយបញ្ហាក្នុងលំហថាមពលស្អាត និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាពង្រឹងវិជ្ជាជីវៈផ្ទាល់ខ្លួនផងដែរ។

ដោយមើលឃើញពីអត្ថប្រយោជន៍របស់កម្មវិធី លោក Jason Chumtong នាយកប្រចាំប្រទេសកម្ពុជានៃ​ មូលនិធិ ខុនរ៉ាដអាឌិនណៅអ៊ែរ (Konrad Adenauer Stiftung) បានលើកឡើងថា​ «ជាមួយនឹងការច្របាច់បញ្ចូលនៃសមត្ថភាព និងភាពចម្រុះរបស់យុវទូត យើងកំពុងតែបំភ្លឺវិថីទៅកាន់ចីរភាព តាមរយៈកម្មវិធី Clean Energy Fellowship​​។ ឆ្នាំនេះ យើងមិនមែនគ្រាន់តែបង្កើនចំនួនអ្នកចូលរួមនោះទេ ប៉ុន្តែយើងកំពុងតែសាទររឿងរ៉ាវ ក្ដីស្រមៃ និងសម្លេងមកពីគ្រប់មជ្ឈដ្ឋាន។ ដើម្បីពង្រីកនូវវិសាលភាពរបស់កម្មវិធី​ យើងនឹងមានការបោះពុម្ពផ្សាយនូវបទវិចារណកថារបស់យុវទូតកម្មវិធី និងផ្ដល់ការគាំទ្រផ្នែកសរសេរ​ដើម្បីធានាថា​ទស្សនៈ និងការស្រាវជ្រាវរបស់ពួកគេគាំទ្រដល់កិច្ចសន្ទនាទាក់ទិននឹងថាមពលស្អាត។»  

ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមកម្មវិធី លោក Tristan Bellingham ប្រធានគ្រប់គ្រងផ្នែកថាមពលកកើតឡើងវិញប្រចាំនូវែលសេឡង់ និងតំបន់អាស៊ាន​​ និងតំណាងឱ្យ​ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់ បានលើកឡើងថា «កម្មវិធី Clean Energy Fellowship ជាគំនិតផ្តួចផ្ដើមដ៏អស្ចារ្យ។​ អន្តរកាលថាមពលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ហើយនូវែលសេឡង់ពិតជាសាទរយ៉ាងខ្លាំង​ដល់កម្មវិធីដែលគាំទ្រការចូលរួម និងការជជែកដេញដោល ពីឧបសគ្គចម្បងក្នុងសកលលោកនៅពេលបច្ចុប្បន្ននេះ។ យើងសូមលើកទឹកចិត្តឱ្យ​យុវទូតថាមពលស្អាតកម្ពុជាជំនាន់ថ្មីនេះ សិក្សារៀនសូត្រ ស្វែងយល់ និងយកចំណេះដឹងរបស់ពួកគេ​ទៅអនុវត្ត ដើម្បីធានាបាននូវអន្តរកាលថាមពលប្រកបដោយយុត្តិធម៌។»

លោក Dr. Michael Renfrew នាយកផ្នែកប្រតិបត្តិការ និងកម្មវិធីនៃអង្គការអេននឺជីឡេប (EnergyLab) បានបន្ថែមថា «ស្របពេលដែលយើងដំណើរការកម្មវិធី Clean Energy Fellowship ជាលើកទីបួន យើងសូមអញ្ជើញភាគីពាក់ព័ន្ធ ចូលរួមតាមដាន និងរំពឹងទុកការបោះពុម្ពផ្សាយបទវិចារណកថារបស់យុវទូតយើង។ ការបោះពុម្ពផ្សាយនឹងផ្ដល់នូវទស្សនៈផ្សេងៗ ទៅលើបញ្ហាចម្បងនៃថាមពលស្អាត ក៏ដូចជាដំណោះស្រាយដែលនឹងដើរតួជាកាតាលីករយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន និងជម្រុញឱ្យកម្ពុជាឆ្ពោះទៅកាន់អនាគតប្រកបដោយចីរភាព។»

អំពីកម្មវិធីClean Energy Fellowship Program

បង្កើតឡើងតាំងពីឆ្នាំ២០២១ កម្មវិធី Clean Energy Fellowship Program ត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាល អ្នកប្រកបការងារ មកពីស្ថាប័នផ្សេងៗឲ្យយល់ដឹងស៊ីជម្រៅបន្ថែមទាក់ទងទៅនឹងថាមពលស្អាត ដើម្បីក្លាយជាយុវទូតសុឆ្ឆន្ទ:ដ៏សកម្មក្នុងប្រទេសកម្ពុជា។កម្មវិធីនេះមានរយៈពេលប្រាំមួយខែ។

កម្មវិធីClean Energy Fellowship Program មានគោលបំណងជំរុញការយល់ដឹងអំពីថាមពលស្អាតតាមរយៈការរៀនសុត្រ និងការពង្រីកចំណេះដឹងអំពីថាមពលស្អាត។ យុវជនដែលចូលរួមកម្មវិធីនឹងមានឱកាសបង្កើតបណ្តាញជាមួយអ្នកជំនាញ និងបុគ្គលដែលកំពុងធ្វើការជំរុញការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យថាមពលស្អាត។

អំពីអង្គការEnergyLab

បង្កើតឡើងក្នុងឆ្នាំ២០១៨ អង្គការអេននឺជីឡេប (EnergyLab) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលធ្វើការប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពដើម្បីគាំទ្រដល់វឌ្ឍភាពនៃថាមពលស្អាត។ ចាប់តាំងពីការបង្កើតមក យើងត្រូវបានទទួលស្គាល់ដោយដៃគូរបស់យើងថាមានភាពឯករាជ្យ ចំណេះដឹង និងធនធាន ជាមួយនឹងរបៀបវារៈប្រកបដោយតម្លាភាពដើម្បីគាំទ្រថាមពលស្អាត។

អាសយដ្ឋាន:  G1101, GIA Tower, Sopheak Mongkul Street, Koh Pict City, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia

គេហទំព័រ:https://energylab.asia/

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ



Leave a Reply

Your email address will not be published.Required fields are marked *