មនុស្សស្ងប់ស្ងាត់ ឬ Introvert ភាគច្រើនគេជាមនុស្សដែលមានភាពឯកជនខ្ពស់ មិនសូវបើកចំហពីអារម្មណ៍របស់ខ្លួន មិនសូវនិយាយរួសរាយរាក់ទាក់ ប៉ុន្តែបើសង្កេតឲ្យបានដិតដល់ពួកគេក៏មានចំណុចពិសេសៗជាច្រើនផងដែរ។ ខាងក្រោមនេះ AMS នឹងនាំទាំងអស់មកស្វែងយល់ពីចំណុចពិសេស៩យ៉ាងដែលមានតែមនុស្សស្ងប់ស្ងាត់ប៉ុណ្ណោះដែលមាន៖

១. អាចពឹងពាក់ខ្លួនឯងបានគ្រប់ពេលវេលា៖ គេមិនចូលចិត្តពឹងអ្នកដទៃប៉ុន្មានទេ ព្រោះពួកគេគិតថាវាជារឿងរំខានទៅវិញទេដែលត្រូវឱ្យអ្នកដទៃមកជួយរឿងរបស់ខ្លួនឯង។ ភាពឯករាជ្យនេះហើយធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនឯងមានភាពរឹងមាំ អាចចាត់ការបញ្ហាជីវិតបានដោយខ្លួនឯង។
២. ជាមនុស្សរៀនពូកែ៖ គេជឿថាការសិក្សាគឺជាថាមពលដ៏អស្ចារ្យ ដូច្នេះហើយមនុស្សស្ងប់ស្ងាត់តែងតែយកចិត្តទុកដាក់នឹងអ្វីដែលខ្លួនពេញចិត្ត និងចង់រៀនពីអ្វីថ្មីៗដើម្បីដឹងពីសមត្ថភាពរបស់ខ្លួនបានកាន់តែច្បាស់ ហើយនឹងក្លាយជាអ្នកជំនាញទៅលើមុខវិជ្ជាដែលពួកគេពេញចិត្តនោះ។
៣. ងាយស្រួលយកចិត្ត៖ ពួកគេមិនទាមទារអ្វីច្រើនទេ ម្យ៉ាងវិញទៀត គេចូលចិត្តនៅផ្ទះ អានសៀវភៅច្រើនជាងចេញទៅដើរលេងខាងក្រៅមានមនុស្សច្រើនអ៊ូអរ។ ហេតុនេះទើបគេអាចសន្សំប្រាក់ និងមានពេលសម្រាកយ៉ាងគ្រប់គ្រាន់បន្ទាប់ពីធ្វើការងារហត់នឿយជាច្រើនមក។
៤. ការពិតជាមនុស្សពូកែនិយាយ៖ ប្រសិនអាចនាំគេបើកមាត់បានហើយនោះ គេមិនខ្វះរឿងនិយាយឡើយ ហើយក៏មិនចូលចិត្តនិយាយរឿងសាច់ការអ្វីពេកដែរ តែមិនមែនមានន័យថាគេមិនចូលចិត្តចូលក្នុងសង្គមនោះទេ។
៥. ជាអ្នកស្តាប់ដ៏ល្អ៖ ពួកគេមិនសូវនិយាយស្ដីក៏ពិតមែន ប៉ុន្តែក្នុងទំនាក់ទំនងពួកគេចូលចិត្តស្តាប់មុននឹងនិយាយ មានការសង្កេតខ្ពស់ហើយលាក់ទុកក្នុងចិត្ត។ គេមានការត្រៀមខ្លួនបានយ៉ាងល្អមុននឹងចូលក្នុងវង់សន្ទនានោះ ដើម្បីបង្កើនភាពជឿជាក់ក្នុងការជជែក។
៦. អាចទុកចិត្តបាន៖ ពួកគេពូកែរក្សារឿងសម្ងាត់ណាស់ព្រោះពួកគេជឿថា ការជឿនរណាម្នាក់មិនមែនជារឿងងាយនោះទេ។ ដូច្នេះទើបគេមិនងាយប្រាប់រឿងរបស់អ្នកទៅនរណាម្នាក់ទេ នេះហើយជាហេតុផលបង្ហាញមនុស្សដែលមានភាពផ្ទាល់ខ្លួនខ្ពស់គឺជាមិត្តដែលល្អបំផុត។
៧. ឆាប់យល់ពីអារម្មណ៍ខ្លួនឯង៖ នេះជាចំណុចខ្លាំងមួយទៀតរបស់មនុស្សមិនសូវនិយាយស្ដី ដោយពួកគេជាចៅហ្វាយនាយអារម្មណ៍ខ្លួនឯង ចាំវិភាគ គិតសាឡើងវិញ ធ្វើឱ្យពួកគេយល់អ្វីៗគ្រប់យ៉ាងបានត្រឹមត្រូវ និងអាចកម្ចាត់ទស្សនៈមិនល្អចេញពីខ្លួនបានយ៉ាងអស្ចារ្យ។
៨. ពូកែសង្កេត៖ អាចតាមទាន់រាល់ការការផ្លាស់ប្តូរបានយ៉ាងរហ័ស អាចនិយាយបានថាគេជាមនុស្សដែលអាចសង្កេតឃើញម៉ូដសក់របស់អ្នកច្រើនដងជាងគេបង្អស់ ធ្វើឱ្យមនុស្សជុំវិញខ្លួនពេញចិត្តនឹងការពូកែសង្កេតរបស់ពួកគេនឹងហើយ។
៩. មានការតាំងចិត្តខ្ពស់៖ ពួកគេផ្ចិតផ្ចង់នូវអ្វីដែលខ្លួនកំពុងធ្វើជានិច្ច គ្រប់ពាក្យដែលគេនិយាយចេញមកសុទ្ធតែបង្កប់ន័យនៅក្នុងនោះដែរព្រោះពួកគេគិតថាការនិយាយគឺគ្រាន់តែជាពាក់កណ្តាលនៃរឿងរ៉ាវទាំងអស់ប៉ុណ្ណោះ។ ពួកគេមានភាពមោះមុតចំពោះគោលដៅរបស់ខ្លួន ហេតុនេះហើយទើបធ្វើឱ្យពួកគេមានភាពជោគជ័យច្រើនជាងមនុស្សធម្មតា ៕



























Account
Security
Favourite Content