ចង់​ក្លាយ​ជា​អ្នក​មាន​ដូច​សេដ្ឋី ​គួរ​ស្វែង​យល់​របៀប​រក​លុយ ៧ ​វិធី​នេះ​

បច្ចុប្បន្ន​នេះ​ មាន​អ្នក​សុខចិត្ត​នៅ​លីវ​ច្រើន​ ធ្វើឱ្យ​រាល់​ចំណូល​ និង​ចំណាយ​ធ្លាក់​ជា​បន្ទុក​ចំពោះ​មនុស្ស​តែម្នាក់។​ ហេតុនេះ​ហើយ​ ការរៀបចំ​គោលដៅ​ដើម្បី​បន្ថែម​ប្រាក់ចំណូល​ជា​អ្វី​ដែល​មនុស្ស​ជាច្រើន​គ្រោង​នឹង​ធ្វើ។​ លោក​ Manoj Arora​ អ្នកនិពន្ធ​សៀវភៅ​ “A Father’s Diary”​ ណែនាំ​វិធី​ ៧​ យ៉ាង​ដើម្បី​រក​ចំណូល​បន្ថែម​ដែល​មហាសេដ្ឋី​និយម​ប្រើ​វា។​

១.​ Earned Income​ (ចំណូល​បាន​ពី​ការងារ​ពេញម៉ោង)​

ចំណូល​ដែល​បាន​មកពី​ធ្វើការ​ពេញម៉ោង​ ដូចជា​ ប្រាក់ឈ្នួល​ ឬ​ប្រាក់ខែ។​ ទន្ទឹម​នឹង​នេះ​ប្រាក់ខែ​ អាច​ក្លាយ​ជា​អន្ទាក់​ធ្វើឱ្យ​អ្នក​មិន​អាច​ចេញ​រួច​ពី​ Comfort Zone​ របស់​ខ្លួន​ក៏​មាន។​ ចំពោះ​អ្នក​នៅលីវ​ មាន​ចំណូល​ពី​ប្រាក់ខែ​តែម្យ៉ាង​ អាច​មាន​ហានិភ័យ​បន្តិច​ ព្រោះ​បើ​ថ្ងៃណា​មួយ​មាន​រឿង​នឹក​ស្មាន​មិន​ដល់​ ដូចជា​ ត្រូវ​បញ្ឈប់​ការងារ​ភ្លាមៗ​ ប្រាក់ចំណូល​ដ៏​សំខាន់​នោះ​អាច​នឹង​រលាយ​បាត់​ក្នុង​មួយ​ប៉ព្រិច​ភ្នែក។​

២.​ Profit Income​ (ចំណូល​ពី​ប្រាក់ចំណេញ)​

នៅ​ពេល​គិត​អំពី​ការបង្កើន​ប្រាក់ចំណូល​ មនុស្ស​ភាគច្រើន​គិតដល់​ការលក់ដូរ។​ បច្ចុប្បន្ន​នេះ​ ការលក់​តាម​អនឡាញ​ ពិតជា​ពេញនិយម​ខ្លាំងណាស់​ដោយសារ​វិនិយោគ​តិច​ មិន​ចាំបាច់​បើក​ហាង​ ហើយ​ឥតគិត​ថ្លៃ​ទៀត​ផង។​ ឬ​ម្យ៉ាង​ទៀត​អាច​បង្កើត​ការងារ​ដល់​ខ្លួន​តាមរយៈ​ជំនាញ​ដែល​អ្នក​មាន​ ដូចជា​ ធ្វើម្ហូប​ ឬ​ធ្វើនំ។​

៣.​ Interest Income​ (ចំណូល​ដែល​បាន​មកពី​ការប្រាក់)​

ការប្រាក់​ភាគច្រើន​បាន​មកពី​ការផ្ញើរ​ប្រាក់​នៅ​ធនាគារ​ ឬ​ “ការប្រាក់​ផ្គួប”​ សូម្បី​តែ​បិតា​វិនិយោគ​លោក​ Warren Buffett​ ក៏​និយាយ​ថា​នេះ​ជា​មិត្ត​ពិត​របស់​អ្នកវិនិយោគ​ដែរ។​ មាន​វិធី​មួយ​ទៀត​ការប្រាក់​ដែល​បាន​មកពី​ការទិញ​ឆ្នោត​សន្សំ​ ឬ​ GSB​ ដែល​ជា​ប្រាក់បញ្ញើ​មាន​កាលកំណត់​ ប៉ុន្តែ​ទទួល​បាន​ការប្រាក់​ច្រើន​ជាង​ធនាគារ​ផ្សេងៗ។​ គ្រាន់តែ​ថា​វិធី​នេះ​អ្នក​ត្រូវ​សិក្សា​ឱ្យ​ស៊ីជម្រៅ​ ប្រសិន​បើ​ចង់​បាន​ប្រភព​ប្រាក់​បន្ថែម។​

៤.​ Divide Income​ (ចំណូល​ពី​ភាគលាភ)​

ជា​ចំណូល​ពីការ​លេង​ភាគហ៊ុន​ផ្សេងៗ​ដោយ​ទទួល​បាន​ការប្រាក់​ច្រើន​ជាង​ប្រាក់បញ្ញើ​តាម​ធនាគារ។​ វិធី​នេះ​តម្រូវ​ឱ្យ​អ្នក​សិក្សា​ឱ្យ​កាន់តែ​លម្អិត​ទៀត​ ព្រោះ​ប្រាក់ចំណេញ​កាន់តែ​ច្រើន​ ហានិភ័យ​ក៏​កាន់តែ​ខ្ពស់​ដែរ។​

៥.​ Rental Income​ (ចំណូល​ពី​ការ​ដាក់​ជួល)​

ទ្រព្យសម្បត្តិ​ដាក់​ជួល​ពេញនិយម​បំផុត​គឺ​ អចលនទ្រព្យ​ រួមមាន ៖​ ផ្ទះ​ ខុនដូ​ បន្ទប់ជួល​ ឬ​ដីធ្លី។​ អ្នកខ្លះ​ប្រហែល​ជា​គិត​ថា​សុទ្ធ​តែ​ជា​របស់​ហួស​ពី​លទ្ធភាព។​ ប៉ុន្តែ​បើ​អ្នក​សិក្សា​ឱ្យ​បាន​ដិតដល់​នឹង​យល់​ថា​ វា​មិន​ចាំបាច់​ធំដុំ​អី​ទេ​ ព្រោះ​សម័យ​នេះ​ សូម្បីតែ​ “ទូរស័ព្ទដៃ”​ ក៏​មាន​គេ​ជួល​យក​ទៅ​ថតរូប​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ ឬ​ជួល​ហ្គេម​ប្រចាំ​ថ្ងៃ។​

៦.​ ចំណូល​ពី​ប្រាក់ចំណេញ​ដាក់​លក់​ត​

ជា​មុខរបរ​លក់​អចលនទ្រព្យ​ ឧទាហរណ៍​អ្នក​ទិញ​ខុនដូ​ក្នុង​តម្លៃ​ ៦​ ម៉ឺន​ដុល្លារ​ ហើយ​រៀបចំ​ តុបតែង​ថ្មី​ រួច​ដាក់​លក់​ក្នុង​តម្លៃ​ ៧​ ម៉ឺន​ដុល្លារ​ អ្នក​នឹង​ទទួល​បាន​ ១​ ម៉ឺន​ដុល្លារ។​ ឬ​លក់​ទំនិញ​អ្វីផ្សេង​ដូចជា​ កាបូប​ម៉ាកយីហោ​ ក៏​បាន​ ព្រោះ​ម៉ាក​មួយ​ចំនួន​តម្លៃ​កើនឡើង​ស្ទើរតែ​រាល់​ឆ្នាំ។​

៧.​ Royalty Income​ (ចំណូល​ពី​ចំណេះដឹង​ និង​សមត្ថភាព)​

ចំណេះដឹង​ និង​សមត្ថភាព​ដែល​អ្នក​ប្រើ​បង្កើត​ស្នាដៃ​ ឬ​ “កម្មសិទ្ធិ​បញ្ញា”​ ដូចជា​ ស្នាដៃ​តែង​និពន្ធ​ ​ការរចនា​ឡូហ្គោ​ ឬ​លក់​ Franchise។​ ទាំងនេះ​សុទ្ធតែ​ជា​សមិទ្ធផល​ចម្រាញ់​ចេញ​ពី​ខួរក្បាល​តែមួយ​ និង​ដៃ​ទាំងពីរ​របស់​អ្នក​ម្នាក់​ប៉ុណ្ណោះ។​

ទោះ​យ៉ាង​ណា អ្នក​មិន​ចាំបាច់​បង្កើត​ប្រភព​ចំណូល​ឱ្យ​បាន​ទាំង​ ៧​ នោះ​ទេ​ ដោយសារ​តែ​មហាសេដ្ឋី​ភាគច្រើន​មិនថា​ Bill Gates​ ឬ​ Warren Buffett​ នោះ​ទេ​ មាន​ប្រភព​ចំណូល​ច្រើន​ជាង​មួយ​ឬ​ពីរ​ប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ