ពាក្យ​ណែនាំ​ ៥ឃ្លា​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​សម្រាប់​អ្នក​ចាប់​ផ្ដើម​ការងារ​ថ្មីៗ ពី​អ្នក​ជំនាញ Forbes

ពេល​ចាប់​ផ្ដើម​ការងារ​ដំបូង​ មនុស្ស​គ្រប់​រូប​​ប្រៀប​ដូច​ជា​កូន​សត្វ​ស្លាប​ដែល​ទើប​រៀន​ហើរ​ដែល​មិន​ទាន់​ស្គាល់​ពី​របៀប​ហោះហើរ​យ៉ាង​ណា និង​ស្គាល់​ថា​ការ​ហោះ​ហើរ​មាន​បរិយាកាស​បែប​ណា​នោះ​ទេ ដែល​ប្រៀប​ដូច​នឹង​បុគ្គលិក​ថ្មោង​ថ្មី​ដែល​មាន​តែ​ចំណេះ​ដឹង​មក​ពី​សាលា​ តែ​មិន​ដឹង​ថា​ពេល​ធ្វើ​មែន​ទែន​ទៅ​ត្រូវ​ធ្វើ​យ៉ាង​ណា​ និង​មាន​​បរិយាកាស​បែប​ណា​នោះ​ទេ​ដោយ​គ្រាន់​តែ​ធ្លាប់​ឭ​ពី​អ្នក​ដទៃ។ ចៀស​វាង​ការ​បង្ក​កំហុស​ និង​កុំ​ឲ្យ​ខាត​ពេល​វេលា ហើយ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ចាប់​ផ្ដើម​ការងារ​ដំបូង​ ខាង​ក្រោម​នេះ​ជា​ដំបូន្មាន​ក្នុង​ការ​ចាប់​ផ្ដើម​ការងារ​ពី​អ្នក​ជំនាញ​ទស្សនាវដ្ដី​ Forbes។

១ ត្រូវ​ប្រាកដ​ថា​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ

ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ការងារ ពិចារណា​ឲ្យ​បាន​ដិតដល់​ចំពោះ​ប្រភេទ​ក្រុមហ៊ុន និង​ប្រភេទ​អតិថិជន​​ដែល​អ្នក​គិត​ថា​អាច​ជួយ​បង្កើត​បែបផែន​ជីវិត​ដែល​អ្នក​ចង់​បាន។ វា​អាច​ទៅ​រួច​ដែល​អ្នក​អាច​រក​ចំណូល​បាន​ច្រើន​ តែ​ត្រូវ​ប្ដូរ​ដោយ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​បាន​ស្រលាញ់។ ត្រូវ​គិត​ពី​គោលដៅ​វែង​ឆ្ងាយ និង​ត្រូវ​ប្រាកដ​ថា​ការងារ​មួយ​នោះ​នឹង​នាំ​អ្នក​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ​ នេះ​ជា​ដំបូន្មាន​ពី​លោក Monique Alvarez

២ កុំ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

ពេល​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ការងារ​ដំបូង​ៗ ខ្ញុំ​តែង​ប្រៀប​សមត្ថភាព​របស់​ខ្លួន​ទៅ​នឹង​អ្នក​ដទៃ​​ជុំ​វិញ​ខ្លួន ហើយ​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​ស្វែង​រក​អ្វី​ តែ​តាម​ពិត​អ្វី​ដែល​ខ្ញុំ​ត្រូវ​​ស្វែង​រក​គឺ​ជា​ខ្លួន​ឯង​។ បន្ទាប់​មក​ខ្ញុំ​ក៏​យល់​ពី​ខ្លួន​ឯង​ យល់​ពី​ភាព​ខ្លាំង​របស់​ខ្លួន និង​លក្ខណៈ​ពិសេស​របស់​ខ្លួន​ឯង​ នេះ​ជា​ដំបូន្មាន​របស់​លោក India Martin ដែល​ណែនាំ​ឲ្យ​អ្នក​ឈប់​ប្រៀប​ធៀប​ខ្លួន​ជា​មួយ​អ្នក​ដទៃ​ហើយ​ងាក​មក​ខិត​ខំ​ធ្វើ​ការ​បន្ថែម និង​អភិវឌ្ឍន៍​ខ្លួន​ឯង​វិញ។

៣ អ្នក​អាច​គ្រប់​គ្រង​បាន​តែ​រឿង ៣ប៉ុណ្ណោះ

វា​ជា​ដំបូន្មាន​ដែល​មាន​ឥទ្ធិពល​មួយ​ដោយ​​លោក Darcy Eikenberg។ លោក​ណែនាំ​ថា​អ្នក​អាច​គ្រប់​គ្រង​រឿង​តែ​ ៣ប៉ុណ្ណោះ​គឺ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​និយាយ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ​ និង​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​គិត។ ហើយ​ការ​គិត​មួយ​នេះ​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ និង​បាន​ផ្លាស់ប្ដូរ​អាជីព​របស់​ខ្ញុំ​ទាំង​មូល​ទៀត​ផង​លោក Darcy បន្ត។

៤ ផ្ដោត​លើ​ការ​ស្ដាប់

ដំបូង​ត្រូវ​ស្ដាប់​សិន​ ហើយ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ អ្នក​មិន​ចាំ​បាច់​ត្រូវ​នាំ​ចម្លើយ​ទៅ​ជា​មួយ​ក្នុង​កិច្ច​ប្រជុំ​នោះ​ទេ អ្នក​មិន​ទាន់​បាន​សួរ​ និង​រក​បញ្ហា​ពិត​ប្រាកដ​របស់​ក្រុម​ឲ្យ​ឃើញ​នៅ​ឡើយ​។ ដំបូង​អ្នក​ត្រូវ​ស្ដាប់​សិន ស្ដាប់​ឲ្យ​បាន​ល្អ និង​ធ្វើ​ខ្លួន​ឲ្យ​ជា​ទ្រព្យ​របស់​ក្រុម​ហ៊ុន​ដោយ​នាំ​យក​ដំណោះស្រាយ​រួម​សម្រាប់​ក្រុមហ៊ុន ដោយ​លោក​ Josh Luke ។

៥ ចាត់​ទុក​កន្លែង​ការងារ​ឲ្យ​ដូច​កន្លែង​ពិសោធន៍

ដំបូន្មាន​សំខាន់​បំផុត​ដែល​ខ្ញុំ​អាច​ចែក​រំលែក​បាន​គឺ​ត្រូវ​ចាត់​ទុក​កន្លែង​ការងារ​ឲ្យ​ដូច​កន្លែង​ពិសោធន៍​របស់​អ្នក – លោក​ Gaurav Valani និយាយ។ វា​មិន​ថ្វី​ទេ​ដែល​បរាជ័យ​នៅ​គ្រា​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​អាជីព​ការងារ​របស់​ខ្លួន បើ​វា​បរាជ័យ​វា​ក៏​អាច​ជួយ​ឲ្យ​អ្នក​រក​ឃើញ​ការងារ​ក្នុង​ក្ដី​ប្រាថ្នា ឬ​ការងារ​ដែល​អ្នក​ស្រលាញ់​ពិត​ប្រាកដ។ ម្យ៉ាង​កន្លែង​ការងារ​ក៏​ជា​កន្លែង​ដែល​បង្កើន​ទំនាក់ទំនង​បាន​ច្រើន​ ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្វី​ដែល​អ្នក​ធ្វើ​ទៅ​ថ្ងៃ​មុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន