៥​គន្លឹះ​ត្រូវ​ដឹង​បើ​សិន​ជា​​ចង់​ឲ្យ​​ទំនាក់​ទំនង​​របស់​អ្នក​បាន​​យូរ​អង្វែង

ទំនាក់ទំនង ឬ​ស្នេហា​ជា​រឿង​ដ៏​ស្មុគស្មាញ និង​ពិបាក​យល់​ខ្លាំង​ណាស់​ ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​គ្រប់​រសជាតិ​ទាំង​ភាព​រីករាយ សោកសៅ ទឹក​ភ្នែក​ និង​អារម្មណ៍​រំភើប​ ឬ​ពិសេស​គ្មាន​អ្វី​ប្រៀប​បាន​។ ដូច​ក្នុង​​ភាព​យន្ត​ស្នេហា​ មនុស្ស​តែង​ប៉ង​ឲ្យ​សាច់រឿង​ស្នេហា​នោះ​​បញ្ចប់​ដោយ​ភាព​រីករាយ ហើយ​ក្នុង​សាច់រឿង​ស្នេហា​ជីវិត​ពិត​ក៏​មនុស្ស​ចង់​ឲ្យ​វា​ស្ថិតស្ថេរ​ដល់​ទី​បញ្ចប់​ដូចគ្នា​ បើ​ទោះ​បី​​វា​ជា​រឿង​ដែល​ពិបាក​ធ្វើ និង​ធ្វើ​រឿង​ជា​ច្រើន​ដើម្បី​គ្នា​។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​ទុក​ក្នុង​ចិត្ត បើ​ចង់​ឲ្យ​ស្នេហា​របស់​ខ្លួន​ដើរ​ដល់​ទី​បញ្ចប់។

១ សាកល្បង​រឿង​ថ្មីៗ​ជា​មួយ​គ្នា ដែល​វា​ជួយ​ឲ្យ​ទំនាក់ទំនង​អ្នក​កាន់​តែ​រំភើប​ពី​រឿង​ថ្មីៗ គំនិត​ថ្មីៗ និង​បន្ថែម​​អនុស្សាវរីយ​ថ្មី​ រួម​ទាំង​ពេល​វេលា​ល្អ​ទៅ​ដល់​ទំនាក់ទំនង។

២ ត្រូវ​តែ​មាន​ពេល​វេលា​សម្រាប់​គ្នា​ខ្លះ​មិន​ថា​រវល់​យ៉ាង​ណា​នោះ​ទេ។ ស្ថិត​ក្នុង​ពេល​ពេញ​វ័យ ​ទំនួល​ខុស​ត្រូវ​កាន់​តែ​ច្រើន​ រឿង​អាទិភាព​ដែល​ខ្លួន​ត្រូវ​ធ្វើ​ក៏​មាន​ច្រើន។ ទោះ​យ៉ាង​​ទំនាក់ទំនង​របស់​អ្នក​គួរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ចំណោម​អាទិភាព​សំខាន់​ផ្សេង​ទៀត​បើ​មិន​ចង់​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់​តែ​ឃ្លាត​ឆ្ងាយ​ទៅ​ៗ​ ​ទោះ​វា​ជា​អាទិភាព​មួយ​ក៏​ដោយ ក៏​​មិន​គួរ​​ដាក់​វា​ជា​អាទិភាព​ទី​១ ភ្លេច​ការងារ​ ឬ​ការ​រកស៊ី​ដែរ។

៣ ឲ្យ​តម្លៃ​គ្នា​ឲ្យ​ដូច​គ្រា​ដំបូង យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​គ្រា​ដំបូង បារម្ភ​ឲ្យ​ដូច​គ្រា​ដំបូង កុំ​ប្រែប្រួល ហើយ​កុំ​ឈប់​ធ្វើ​អ្វីៗ​​ដើម្បី​ទំនាក់ទំនង​មួយ​នោះ។ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ប៉ុន្មាន​ឆ្នាំ ច្បាស់​ណាស់​ថា​អ្នក​នឹង​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង​ ដឹង​ពី​គ្នា​កាន់​តែ​ច្បាស់ ដឹង​ពី​គ្នា​គ្រប់​រឿង​ តែ​ដាច់​ខាត​កុំ​ធ្វើ​ឲ្យ​ដៃគូ​របស់​ខ្លួន​មាន​អារម្មណ៍​ថា​ពួកគេ អស់​តម្លៃ ឬ​​គ្មាន​អ្វី​ពិសេស​ទៀត​។

៤ កុំ​ធ្វើ​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​។ ពាក្យ​កុហក​គឺ​ជា​មេរោគ​ដែល​នឹង​សម្លាប់​​ទំនាក់ទំនង​ កុំ​កុហក​គ្នា​ បើ​ទោះ​ការពិត​ធ្វើ​ឲ្យ​ឈឺ​ចាប់​ក៏​ដោយ ព្រោះ​កុហក​ធ្វើ​ឲ្យ​ទំនុក​ចិត្ត​មិន​អាច​ដូច​ដើម​ឡើយ។ ទំនុក​ចិត្ត​ប្រៀប​ដូចជា​កែវ​ថ្ម​ បែក​គឺ​បែក​​ ព្យាយាម​កែប្រែ​យ៉ាង​ណា​ក៏​មិន​អាច​ដូច​ដើម បើ​ទោះ​ច្នៃ​ស្រោម​មាស​ឲ្យ​ក្លាយ​ជា​កែវ​វិញ​​ក៏​វា​ជា​កែវ​ដែល​មាន​ឈ្មោះ​ថា​បែក ហើយ​ងាយ​នឹង​បែក​ម្ដង​ទៀត។

៥ បង្កើត​គោលដៅ​រួមគ្នា។ ទំនាក់ទំនង​យូរអង្វែង​ចាំ​បាច់​ត្រូវ​មាន​គោលដៅ ឬ​ក្ដី​ស្រមៃ​រួម​មួយ​ដែល​អាច​ធ្វើ​រួម​គ្នា​ដូចជា គោលដៅ​ទិញ​ផ្ទះ សន្សំ​ប្រាក់​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ ឬ​គោលដៅ​បង្កើត​គ្រួសារ​បែប​ណា​ជា​ដើម។ ម្យ៉ាង​ដើម្បី​ជំរុញ​គ្នា​ឲ្យ​រីកចម្រើន​លើ​ផ្នែក​ណា​មួយ ជួយ​គ្នា​ឲ្យ​ជា​មនុស្ស​កាន់​តែ​ប្រសើរ ដៃ​គូ​កាន់​តែ​ប្រសើរ និង​មាន​ទិស​ដៅ​ច្បាស់លាស់​សម្រាប់​ទំនាក់ទំនង​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង