គន្លឹះឈ្នះ ឈ្នះ ៤ យ៉ាងកុំភ្លេចយកតាមខ្លួន ពេលទៅចរចាការងារសំខាន់ៗ

ការចរចាបានដើរតួយ៉ាងសំខាន់ជាអ្នកដោះស្រាយបញ្ហា ការអភិវឌ្ឍន៍ អ្នកបង្កើតតម្លៃ និងជាអ្នកសម្រេចនូវគម្រោងអ្វីមួយផងដែរ។ សិល្បៈនៃការចរចាដ៏ល្អមួយក៏អាចធ្វើឱ្យយើងមានភាពជឿជាក់ និងឥទ្ធិពលថែមទៀតផង។ ជាមួយគ្នានេះដែរ ដើម្បីឱ្យការចរចាលើអ្វីមួយបានសម្រេច យើងគួរតែចងចាំរឿងទាំង ៤ ដូចខាងក្រោម៖

១. កុំចង់ឈ្នះតែឯង

ជាការពិតនៅក្នុងការចរចា មនុស្សម្នាក់ៗតែងតែមានគោលបំណងរៀងៗខ្លួន។ ប៉ុន្តែកំហុសមួយដែលត្រូវបានគេរកឃើញជាទូទៅគឺអារម្មណ៍ចង់ឈ្នះតែម្នាក់ឯង។ ការចរចាប្រៀបដូចជាការលើកយករឿងអ្វីមួយមកដាក់លើតុហើយពិភាក្សាគ្នាដើម្បីស្វែងរកផលប្រយោជន៍រួមធំមួយដូច្នោះដែរ។ ប្រសិនបើយើងបណ្ដោយឱ្យអារម្មណ៍ចង់ឈ្នះមកគ្របដណ្ដប់នោះ យើងមានតែបាត់បង់ឱកាស ខាតពេលវេលា ផលប្រយោជន៍ និងមិត្តភាព ឬដៃគូសហការថែមទៀតផង។

២. ត្រូវមានវិជ្ជាជីវៈ

រាល់ការចរចា ឬពិភាក្សាទាំងអស់គឺយើងចាំបាច់ត្រូវជួបប្រភេទមនុស្សខុសៗគ្នា។ ហើយមិនមែនមនុស្សដែលយើងបានជួបទាំងនោះសុទ្ធតែអាចចុះសម្រុងជាមួយ ឬចូលចិត្តនោះទេ។ ជាឧទាហរណ៍ នៅពេលដែលយើងត្រូវជួបជាមួយមនុស្សដែលមិនចូលចិត្ត ហើយយកអារម្មណ៍ផ្ទាល់ខ្លួនមកពិភាក្សាការងារនោះ ជាលទ្ធផលមានតែភាពមិនចុះសម្រុង ឬបរាជ័យតែប៉ុណ្ណោះ។ លើសពីនេះទៀត វាក៏បានសាងជារូបភាពអាក្រក់មួយសម្រាប់ខ្លួនឯងក្នុងការទំនាក់ទំនងថែមទៀតផង។ ដូច្នេះហើយរាល់ពេលធ្វើការចរចា ចាំបាច់ត្រូវតែមានវិជ្ជាជីវៈក្នុងខ្លួន និងត្រូវតែចេះបែងចែកឱ្យដាច់។

៣. ត្រូវមានភាពស្មោះត្រង់

ភាពស្មោះត្រង់គឺជាចំណុចក៏សំខាន់បំផុតនៅក្នុងការចរចាមិនថាតែក្នុងវិស័យជំនួញ និងការទំនាក់ទំនង។ នៅពេលដែលយើងមិនមានភាពស្មោះត្រង់ ដើម្បីធ្វើការជាមួយដៃគូនោះទេនឹងធ្វើឱ្យយើងឆាប់ភ័យ ភ្លេចមុខភ្លេចក្រោយ ហើយឱកាសជោគជ័យក៏មានភាគរយទាបផងដែរ។ មិនតែប៉ុណ្ណោះ វានឹងសាងជារូបភាពដែលធ្វើឱ្យគេលែងហ៊ាន និងលែងមានទំនុកចិត្តលើយើងថែមទៀតផង។

៤. ត្រូវត្រៀមខ្លួនឱ្យរួចរាល់

មុនពេលធ្វើការចរចាអ្វីមួយ យើងចាំបាច់ត្រូវតែរៀបចំខ្លួនឱ្យបានត្រឹមត្រូវរួមទាំងគម្រោងការ ការធ្វើបទបង្ហាញ សិល្បៈក្នុងការនិយាយ និងគំនិតច្នៃប្រឌិតជាដើមអាស្រ័យតាមគោលបំណង។ ប្រសិនបើចង់ឱ្យកាន់តែច្បាស់ថែមទៀត យើងអាចរៀបចំការងារទាំងនេះជាតារាងមួយ ដើម្បីឱ្យកាន់តែរលូនទៅមុខ។ នៅពេលដែលយើងបានត្រៀមខ្លួនរួចរាល់បែបនេះនឹងធ្វើឱ្យដៃគូសហការកាន់តែមានទំនុកចិត្តហើយឱកាសជោគជ័យក៏កើនឡើងទៅតាមនោះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ