ថ្លៃជាងមាស! សាង ៤ ចំណុចនេះឱ្យបានទោះគ្រួសារមិនមានទ្រព្យច្រើន តែអាចមានសុភមង្គលបរិបូរ

ក្នុងគ្រួសារនីមួយៗ គ្រួសារក៏ចង់បានស្នាមញញឹម ភាពរីករាយ ភាពកក់ក្ដៅ និងសុភមង្គលផងដែរ។ ចំណុចដែលបានរៀបរាប់ទាំងអស់នេះ សុទ្ធតែការសាងឡើងដោយផ្ទាល់ពីសមាជិកក្នុងគ្រួសារ។ ដូច្នេះហើយ ថ្ងៃនេះ AMS សូមចែករំលែកជូន ៤ ចំណុចដែលគ្រួសារនីមួយៗគួរធ្វើដើម្បីបង្កើតសុភមង្គល៖

១. ភាពសុខដុមក្នុងគ្រួសារ

​បរិយាកាសរស់នៅរបស់គ្រួសារនីមួយៗគឺជារឿងសំខាន់បំផុតក្នុងកសាងភាពសុខដុម។ ផ្ទុយទៅវិញ ប្រសិនបើក្នុងគ្រួសារចេះតែមានជម្លោះទាស់ទែងគ្នា ប្រកែកគ្នារាល់ថ្ងៃ នោះមិនមានឡើយពាក្យថាសុខដុម។ លើសពីនេះការរក្សាទង្វើល្អៗបែបនេះក៏ជាទម្លាប់ល្អ និងមានឥទ្ធិពលមួយដែលយើងអាចបង្ហាត់បង្ហាញទៅដល់ក្មេងៗជំនាន់ក្រោយផងដែរ។

២. សម្ព័ន្ធភាពប្ដីប្រពន្ធ

ប្ដីប្រពន្ធគឺប្រៀបបាននឹងដៃទាំងគូដែលចាំឱបក្រសោបក្ដីសុខក្នុងគ្រួសារ។ អ្នកទាំងពីរច្បាស់ណាស់ត្រូវសហការគ្នាបង្កើតស្នាមញញឹម និងភាពកក់ក្ដៅ។ ដូច្នេះវាជារឿងចាំបាច់ដែលអ្នកទាំងពីរចេះយោគយល់ពីគ្នា លើកទឹកចិត្តគ្នា កាត់បន្ថយជម្លោះ ជួយគ្នា និងព្យាយាមស្វែងរកចំណុចកណ្ដាលល្អមួយដើម្បីរស់នៅឱ្យកាន់តែចុះសម្រុងជាមួយគ្នាឱ្យបានយូរអង្វែង។

៣. ការបង្ហាត់បង្ហាញកូនចៅ

ឪពុកម្ដាយគឺជាគ្រួដំបូងបង្អស់របស់កូនៗ ដូច្នេះហើយអ្នកទាំងពីរត្រូវតែធ្វើខ្លួនឱ្យល្អជាគំរូទៅដល់ក្មេងៗជំនាន់ក្រោយ។ ប្រសិនបើកូនចៅរបស់យើងចាប់ផ្ដើមមានទម្លាប់ចេះគិតវែងឆ្ងាយ ឧស្សាហ៍ព្យាយាម ចេះលើកទឹកចិត្ត រក្សាទង្វើល្អ និងមានសីលធម៌រស់នៅល្អជាដើម នោះគឺមូលដ្ឋានដ៏រឹងមាំដែលអាចឱ្យពួកគេយល់ដឹងពីរបៀបបង្កើតជីវិតប្រកបដោយសុភមង្គលជាមិនខាន។

៤. ទំនាក់ទំនង

ច្បាស់ណាស់ថានៅក្នុងគ្រួសារជៀសមិនផុតពីការទំនាក់ទំនងគ្នានោះទេ។ ប៉ុន្តែត្រូវមើលដែរថាតើទំនាក់ទំនងមួយនោះជាការប្រាស្រ័យទាក់ទងរបៀបណា។ ប្រសិនបើទំនាក់ទំនងនោះជិតស្និទ្ធ មានសីលធម៌ មានភាពវិជ្ជមានច្រើន នោះវាគឺគំរូដ៏ល្អមួយសម្រាប់ក្មេងៗជំនាន់ក្រោយអនុវត្តនាពេលអនាគត។ ប៉ុន្តែប្រសិនបើទំនាក់ទំនងមួយនោះមានតែភាពរកាំរកូសមិនចេះចប់ នោះច្បាស់ណាស់ថាទោះមានទ្រព្យសម្បត្តិមហាសាលច្រើនប៉ុណ្ណា ក៏មិនអាចទិញពាក្យថាភាពកក់ក្ដៅបានដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ