បង្ហាញមុខកូនខ្មែរដ៏ឆ្នើម នៅពីក្រោយការបង្កើតរូបស្ដេចនាគរាជដ៏អស្ចារ្យ ក្នុង MV ទេវរាជ

វីដេអូចម្រៀង «ទេវរាជ» របស់កំពូលតារាចម្រៀង ទេព បូព្រឹក្ស បានចេញជាផ្លូវការកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ នេះ និងកំពុងទទួលបានគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី កក្រើកទូទាំងប្រទេសកម្ពុជា។ សមិទ្ធផលមួយនេះ កើតចេញពីគំនិតផ្ដួចផ្ដើមពីកំពូលតារារ៉េប លោក ជី ដេវីត ជាមួយនឹងភរិយា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

បើនិយាយអំពីឈុតឆាកនៅក្នុងវីដេអូចម្រៀង ដែលចាយទុនអស់ជាង ៣០ម៉ឺនដុល្លារនេះ គឺពិតជាអស្ចារ្យខ្លាំង។ ប្លង់នីមួយៗពោរពេញដោយភាពច្នៃប្រឌិត ដោយយករចនាបទបុរាណខ្មែរ មកបញ្ចូលគ្នាជាមួយសម័យទំនើប បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ សម្រាប់បទចម្រៀងក្នុងស្រុក គឺអាចទុកថាជាវីដេអូដ៏កំពូលមួយ។ ជាពិសេសការប្រើបច្ចេកវិទ្យា CGI (Computer-generated imagery) ដើម្បីបង្កើតបានជារូបភាពនិម្មិតដ៏អស្ចារ្យ ក្នុង MV​ មួយនេះ។ ក្នុងនោះប្លង់នាគរាជបញ្ចេញឬទ្ធីបារមី នៅប្រាសាទអង្គរ និង ប្រាសាទកោះកេរ ក្នុងបទចម្រៀង គឺពិតស្អាតខ្លាំង ដូចរូបភាពពិតៗ និងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជន។

តើនរណាជាអ្នកនៅពីក្រោយការបង្កើតរូបភាពដ៏អស្ចារ្យ ដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រនេះ?លោក យក់ ស៊ីវ៉ាល់រី ​គឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ Project MV ​បទទេវរាជនេះ។

ប្រាប់មកកាន់បណ្ដាញសារព័ត៌មាន AMS-Infotainment​ នៅថ្ងៃ អង្គារ៍ ទី២៨ ឧសភា នេះ យក់ ស៊ីវ៉ាល់រី បានឱ្យដឹងថា លោក គឺជាប្រធានផ្នែក CGI​ សម្រាប់ការបង្កើតរូបភាព 3D, Animation​ ផ្សេងៗនៅក្នុងបទ ទេវរាជ ព្រមទាំងការបង្កើតរូបភាពស្ដេចនាគ ដែលជារចនាបទខ្មែរទាំងស្រុង ដោយមានការសិក្សាយ៉ាងច្បាស់លាស់។ កិច្ចការមួយនេះមិនអាចធ្វើដោយគ្មានឯកសារ គ្មានតឹកតាង មកបញ្ជាក់បានឡើយ ទម្រាំអាចបង្កើតរូបភាពមួយ ដោយប្រើបច្ចេកវិទ្យាកុំព្យូទ័រ ឱ្យក្លាយជារូបនាគរាជដ៏រស់រវើ់កមួយ គឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

លោក យក់ ស៊ីវ៉ាល់រី បានបន្តឱ្យដឹងទៀតថា ពេលដែលទទួលបាន Project​ មួយនេះ គឺលោកបានពិភាក្សាជាមួយ Director ​ថាចង់បានរូបភាពនាគរាជក្នុងទម្រង់បែបណា ដើម្បីកុំឱ្យខុសពីរចនាបទនាគខ្មែរ។ បែបនេះហើយ ទើបលោក និង Director​ បានសិក្សាស្រាវជ្រាវ និងឆ្លងមតិយោបល់ជាមួយសាស្ត្រាចារ្យ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ ដើម្បីចៀសវាងកុំឱ្យមានកំហុសឆ្គងណាមួយ ដែលខុសពីរចនាបទខ្មែរ។ ជាក់ស្ដែងទម្រង់ខ្លួននាគ គឺលោកបានសិក្សាតាមរយៈចម្លាក់នាគរាជ នៅតាមវត្តអារាមនានាក្នុងប្រទេសកម្ពុជា។ ចំណែកឯព្រះកេសនាគ ព្រមទាំង ពន្លឺឆព័ន្ធរង្សី ទម្រង់ជាស្លឹកពោធិ៍ នៅពីក្រោយព្រះកេសនាគ គឺសិក្សា និងដកស្រង់ពីព្រះកេសនាគ នៅឯប្រាសាទអង្គរ។

ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺពិតជាលម្អិត ផ្ចិតផ្ចង់ ជាទីបំផុត មុននាគរាជមួយ អាចក្លាយជារូបភាពដ៏អស្ចារ្យ។ ជាក់ស្ដែងព្រះកេសនាគទាំង ៧នេះ គឺត្រូវការសិក្សាយ៉ាងលម្អិត។ ដំបូងឡើយ លោក យក់ ស៊ីវ៉ាល់រី ត្រូវបង្កើតរូបនាគ ជាមួយនឹងព្រះកេសមួយឱ្យត្រូវសិន ទើបជំហានបន្ទាប់ទៅបង្កើតព្រះកេស ៦ផ្សេងទៀត ឱ្យក្លាយជានាគរាជព្រះកេស ៧។ ក្រោយពេលបង្កើតបានទម្រង់រូបរាងនាគរាជ ទាំងព្រះកេស ទាំងខ្លួន ទាំងកន្ទុយ ត្រឹមត្រូវតាមរចនាបទខ្មែរអស់ហើយ ទើបលោកទម្លាក់បន្តទៅកាន់ក្រុមការងាររចនា ដើម្បីបន្ថែមពណ៌ បន្ថែមស្បែក និងស្រកាឱ្យមើលទៅ គឺដូចពិតៗ មានឬទ្ធីអំណាចបារមី។

ពោលស្នាដៃដ៏ប្រណីតនេះ គឺកើតចេញពីទេពកោសល្យ និងភាពប៉ិនប្រសប់ បូករួមនឹងគំនិតច្នៃប្រឌិត ទើបអាចឱ្យសមិទ្ធផលមួយនេះទទួលបានការគាំទ្រលើសពីការស្មាន។ យ៉ាងណាមិញកិច្ចការមួយនេះក៏មិនអាចទៅដោយរលូនបានដែរ ប្រសិនបើមានតែ លោក យក់ ស៊ីវ៉ាល់រី គឺនៅមានក្រុមការងារជំនាញផ្សេងៗជាច្រើនរូបទៀត ដូចជាលោក សម័យ ម៉ុងឌីណា ក្រុមការងារផ្នែក Modeling Artist។

លោក សម័យ ម៉ុងឌីណា ក្រុមការងារផ្នែក Modeling Artist

លោក យក់ ស៊ីវ៉ាល់រី បច្ចុប្បន្នជា Director មកពីសិល្បស្ទូឌីយោ (Sil Studio) ​ហើយលោកជាប្រធានផ្នែក CGI ក្នុងវីដេអូចម្រៀងទេវរាជ។ នេះក៏មិនមែនជាលើកទី១ឡើយ សម្រាប់ការបង្កើតរូបភាពបែប 3D, Animation ក្នុងបទចម្រៀង កន្លងទៅលោកក៏ជាអ្នកនៅពីក្រោយការបង្កើតរូបភាព 3D តួអង្គលោក G-Devith​ ក្នុងបទ Goblin ផងដែរ៕

ទស្សនាបទ ទេវរាជ៖

ទស្សនាបទ Goblin៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *