កូនខ្មែរ-បារាំង មាលា បដិសេធមិនសម្ដែងតួឯករឿង «ប្រវត្តិសាស្ត្រ​នាង​នាថ» ពេល លៀក លីដា ហៅ casting

តារា​សម្ដែង​ដែល​កំពូល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន មាលា ជា​កូន​ខ្មែរ​កាត់​បារាំង ត្រូវ​បាន​ផលិតករ និង​ត្រូវ​ជា​ម្ចាស់​ផលិត​កម្ម LD លៀក លីដា សរសើរ​ពេញ​ៗ​មាត់ ព្រោះ​ពេល​លោក​ឲ្យ​ដើរ​ជា​តួឯក បែរជា​សុំ​លោក​ដើរ​តួ​តូចតាច​បំផុត​ក្នុង​រឿង​ទៅ​វិញ។

លៀក លីដា បាន​ផ្ដល់​សំណេះសំណាល​ក្នុង Podcast រៀនថត Rean Thort ដែល​ប្រធាន​បទ​ក្នុង​កម្មវិធី ​ពិស្ដារ​ពី​វិស័យ​ផលិត​ភាពយន្ត​ខ្មែរ។ ពិធី​ករ និង​ជា​ម្ចាស់​កម្មវិធី​លោក ឆេង សុភ័ក្រ្ត បាន​លើក​ជា​សំណួរ​ផ្សេង​ៗ​ទាក់ទង​ការ​រើស​តួ​មក​សម្ដែង,ការ​បណ្ដុះបណ្ដាល​តួ… ក្នុង​ភាពយន្ត​ដែល​ផលិតកម្ម LD ផលិត។ សម្រាប់​ចម្លើយ​របស់​ចាងហ្វាង LD តាម​សំណួរ​មួយ​ៗ​បាន​ច្បាស់លាស់ ហើយ​ក៏​បាន​និយាយ​ពី​​ជម្រើស​តួអង្គ​ដែរ​ថា តារា​ក៏​ចង់​តែ​លេង​ជា​តួឯក​​មាន​ច្រើន ប៉ុន្តែ​មិន​ទាំងអស់​ឡើយ។

ក្នុង​នោះ​លោក​ក៏​បាន​លើក​ឧទាហរណ៍​ចំ​ៗ​ថា កញ្ញា មាលា តួ​ស្រី​រឿង «ប្រវត្តិសាស្ត្រ​នាង​នាថ» ត្រូវ​បាន​ក្រុម​ការងារ​ជ្រើសរើស​ជា​តួឯក​ស្រី ប៉ុន្តែ​ពេល​ហៅ​មក​ជួប កញ្ញា​ថា​មិន​លេង​ជា​តួឯក​ឡើយ។ លៀក លីដា បាន​បញ្ជាក់​ថា កូន​ខ្មែរ​កាត់​បារាំង​ដ៏​​​ស្រស់​ស្អាត​នេះ​បែរ​សុំ​លេង Role តូច​បំផុត​ក្នុង​រឿង​សិន។

នៅ​ក្នុង​បទ​កិច្ច​សន្ទនា​នោះ​ម្ចាស់​ផលិតកម្ម​ក៏​បាន​បញ្ជាក់​ថា កាល​ដែល មាលា ជ្រើស​សុំ​លេង​តួ​តូច​នោះ ព្រោះ​ខ្លាច​ខូច​ការងារ​របស់​លោក។ ទង្វើ​របស់​តារា​ស្រី​វ័យ​ក្មេង​រូប​នោះ ធ្វើឲ្យ លៀក លីដា លាន់​មាត់​សរសើរ​ថា នាង​ជា​មនុស្ស​បុគ្គលិកលក្ខណៈ​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​គ្មាន​នរណា​ធ្វើ​បែប​នេះ​ពី​មុន​មក​ឡើយ។

ក្រោយ មាលា បង្ហាញ​ពី​ភាព​ស្មោះត្រង់​​រួច លោក​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង និង​បាន​ប្រាប់​ទៅ​កញ្ញា​វិញ​ថា ការ​កំណត់​ឲ្យ​លេង Role ណា​មិន​សំខាន់​ឡើយ សំខាន់​ថា​តើ មាលា មាន​ចំណង់ចំណូលចិត្ត (passion) ទៅ​ដល់​ណា។ មួយ​វិញ​ទៀត​ពី​ខាង​ម្ចាស់​ផលិតកម្ម LD ប្រាប់ Mélia Constantin ថា បើ​នាង​មាន​ឱកាស​សម្ដែង​តួឯក គឺ​ត្រូវ​សម្ដែង​ទៅ ហើយ​បើ​ទៅ​មិន​រួច លោក​ក៏​មិន​បន្ត​យក​តទៅ​ទៀត​ដែរ ដោយ​លោក​មិន​បណ្ដោយ​ឲ្យ​នាង​ធ្លាក់​ទឹក ហើយ​រឹតតែ​មិន​បណ្ដោយ​ឲ្យ​រឿង​បរាជ័យ​ព្រោះ​នាង​ដែរ។

សម្រាប់​ជំហាន​បន្ទាប់​លោក​បាន​សួរ​ទៅ​កាន់ មាលា ថា​តើ​នាង​អាច​លះបង់​បាន​ប៉ុណ្ណា សម្រាប់​រឿង​នេះ។ ស្រលាញ់​រឿង​ប៉ុណ្ណា? លះបង់​ពេលវេលា​បាន​ប៉ុណ្ណា? ហ៊ាន​ហត់ ហ៊ាន​លំបាក​ប៉ុណ្ណា? ជា​ការ​ឆ្លើយ​តប​តារា​ខ្មែរ​កាត់​បារាំង​រូប​នេះ បញ្ជាក់​ទៅ​កាន់ លៀក លីដា ច្បាស់​ៗ​ថា ស្រលាញ់​សាច់​រឿង (ប្រវត្តិសាស្ត្រ​នាង​នាថ) ហើយ​នឹង​ធ្វើ​តាម​ការ​ប្រាប់​របស់​អ្នក​ដឹក​នាំ​គ្រប់​យ៉ាង។ ក្រោយ​និយាយ​ស៊ី​ចង្វាក់​គ្នា ខាង​ផលិតកម្ម​បាន​ណែនាំ​ទៅ​ដល់​តារា​ស្រី​រូប​នេះ​គ្រប់​យ៉ាង។

«ប្រវត្តិសាស្ត្រ​នាង​នាថ» គឺជា​ភាព​យន្ត​ដំបូង​របស់ Mélia Constantin នាង​ត្រូវ​សម្ដែង ៣ តួអង្គ ​និង​ចាយ​ទុន ១ លាន​ដុល្លារ​ក្នុង​ការ​ផលិត។ លៀក លីដា បាន​លើក​ឡើង​ថា បើ​ទោះ​ជា​ការ​ចាយ​ទុន​ច្រើន​លើ​តួឯក​ស្រី​ថ្មី​ក៏​ពិត​មែន តែ​លោក​ច្បាស់​ថា​អាច​បង្ហាត់​បង្ហាញ​កញ្ញា មាលា ក្លាយ​ជា​តួឯក​ដ៏​ល្អ។ “រឿង​ទី​១ មិន​អាច Professional តែ​ក៏​ក្បែរ​នោះ​ដែរ ទីបំផុត​គាត់​អាច​ធ្វើ​បាន” នេះ​ជា​ការ​បន្ថែម​ចុងក្រោយ​របស់​លោក លៀក លីដា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *