១២ ការពិតនៃជីវិតជាថ្នាំប៉ូវផ្លូវចិត្តសម្រាប់អ្នកកំពុងឈានចូលវ័យ ៣០ឆ្នាំ

. អាយុ ៣០ ឆ្នាំមិនមែនជាវ័យចាស់ទេ។ វ័យនេះជាវ័យដែលបេះដូងរបស់យើងនៅតែមានក្តីស្រមៃ ប៉ុន្តែចាប់ផ្តើមដឹងថាអ្វីដែលខ្លួនឯងមិនអាចទ្រាំទ្របាន និងដឹងពីព្រំដែនកំណត់របស់ខ្លួនឯង ដែលជាសញ្ញាប្រាប់ថាយើងកំពុងចាស់ទុំពិតប្រាកដ។

. ប្រសិនបើពេលនេះជីវិតមិនទាន់នឹងនដូចដែលយើងរំពឹងទុកទេ ក៏មិនចាំបាច់បន្ទោសខ្លួនឯងដែរ។ វ័យនេះមិនមែនជាវ័យដែលត្រូវមានអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែជាវ័យដែលត្រូវចាប់ផ្តើមជ្រើសរើសអ្វីដែល “ត្រូវ” នឹងយើងជាជាងអ្វីដែល “គួរ”។

. នៅពេលមានអារម្មណ៍ថាឆាប់ហត់ជាងមុន មិនមានន័យថាយើងទន់ខ្សោយនោះទេ ប៉ុន្តែវាអាចមានន័យថាកន្លងមកយើងព្យាយាមរត់លឿនខ្លាំងពេក ស្ងៀមស្ងាត់ខ្លាំងពេក និងគិតជំនួសអ្នកដទៃច្រើនពេក។

. មិត្តភក្តិខ្លះអាចចាប់ផ្តើមបាត់ខ្លួន មិនមែនដោយសារតែអ្នកណាខុស អ្នកណាត្រូវ ប៉ុន្តែដោយសារតែផ្លូវជីវិតចាប់ផ្តើមខុសគ្នា ហើយការមានមិត្តភក្តិតិចជាងមុនក៏មិនបានធ្វើឱ្យយើងគ្មានតម្លៃនោះដែរ។

៥. ស្នេហាក្នុងវ័យ ៣០ ឆ្នាំច្រើនតែស្ងប់ស្ងាត់ជាងក្នុងវ័យ ២០ ឆ្នាំ ប៉ុន្តែវាជាស្នេហាពិតជាងដូចគ្នា ព្រោះយើងមិនបានស្វែងរកមនុស្សដែលធ្វើឱ្យបេះដូងយើងលោតញាប់ទៀតទេ ប៉ុន្តែយើងកំពុងស្វែងរកនរណាម្នាក់ដែលធ្វើឱ្យចិត្តយើងស្ងប់ និងមានសុវត្ថិភាព។

៦. ប្រសិនបើកំពុងព្រួយបារម្ភអំពីការងារ លុយកាក់ ឬអនាគត សូមចងចាំថាគ្មាននរណាម្នាក់ចាត់ចែងជីវិតខ្លួនឯងបានល្អរាល់ថ្ងៃនោះទេ សូម្បីតែអ្នកដែលមើលទៅហាក់ដូចជាមានជីវិតល្អប្រសើរ ក៏មានយប់ខ្លះដែលពួកគេយំស្ងាត់ៗដូចគ្នា។

៧. ការយំនៅអាយុ ៣០ ឆ្នាំមិនមែនជារឿងគួរឱ្យខ្មាសអៀននោះទេ។ វាជាសញ្ញាមួយដែលបង្ហាញថាបេះដូងរបស់យើងនៅមានភាពស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង។

៨. អាយុ ៣០ ឆ្នាំគឺជាពេលវេលាដែលត្រូវជ្រើសរើសខ្លួនឯងកាន់តែច្រើន មិនមែនដោយសារអាត្មានិយម ប៉ុន្តែដោយសារតែយើងទើបតែយល់ច្បាស់ថាការទុកខ្លួនឯងជាជម្រើសចុងក្រោយ នឹងធ្វើឱ្យយើងឈឺចាប់យូរជាងអ្វីទាំងអស់។

៩. ប្រសិនបើមិនទាន់ប្រាកដថាជីវិតនេះត្រូវដើរទៅផ្លូវណា នោះក៏ជារឿងធម្មតា ព្រោះផ្លូវជីវិតរបស់យើងមិនត្រូវបានកំណត់តាំងពីដំបូងៗនោះទេ ប៉ុន្តែវានឹងកាន់តែច្បាស់នៅពេលយើងដើរបានកាន់តែច្រើន។

១០. កុំខ្លាចការផ្លាស់ប្តូរ ព្រោះពេលខ្លះ អ្វីដែលយើងគិតថាគួរតែរក្សាទុក តាមពិតគឺជាអ្វីដែលយើងត្រូវហ៊ានទម្លាក់ចោលដើម្បីឱ្យជីវិតដើរទៅមុខបានធូរស្រាលជាងមុន។

១១. ផ្លូវចិត្តរបស់មនុស្សវ័យ ៣០ ឆ្នាំច្រើនតែមានភាពហត់នឿយដោយសារអម្រែកទំនួលខុសត្រូវច្រើន ប៉ុន្តែវាក៏រឹងមាំបំផុតដែរ ព្រោះតែមកដល់វ័យនេះយើងបានឆ្លងកាត់ទាំងការខកចិត្ត បរាជ័យ និងការបាត់បង់ ប៉ុន្តែនៅតែជ្រើសរើសផ្ដល់ក្ដីស្រឡាញ់ដល់ពិភពលោកនេះបាន។

១២. ចុងក្រោយ ចង់ប្រាប់អ្នកដែលមានវ័យ ៣០ ឆ្នាំថា៖ អ្នកដើរបានឆ្ងាយជាងអ្វីដែលអ្នកគិតហើយ អ្នកពូកែជាងអ្វីដែលអ្នកសរសើរខ្លួនឯងខ្លាំងណាស់។ គ្រាន់តែអាចក្រោកឈរបាន នៅពេលដែលជីវិតមិនងាយស្រួល ក៏ចាត់ទុកថាជាមោទនភាពចំពោះខ្លួនឯងបាត់ទៅហើយ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

Leave a Reply

Your email address will not be published. Required fields are marked *