ដ្បិតមិនបានប្រាក់មួយរៀល តែហេតុអ្វីតារាម្នាក់ៗនៅតែចង់ឡើងសម្ដែងនៅ Super Bowl Halftime Show?

កម្មវិធីប្រកួតបាល់ឱបអាមេរិក Super Bowl ឆ្នាំ ២០២៥ ទើបតែបានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការសម្ដែងពិសេសពីតារារ៉េបល្បីឈ្មោះ Kendrick Lamar។ ដ្បិតការសម្ដែងក្នុងកម្មវិធីដ៏ធំនេះមិនទទួលបានកម្រៃក្ដី ក៏ប៉ុន្តែសិល្បករមិនតិចរូបទេ ដែលនៅតែប៉ងចង់ទទួលបានឱកាសមួយនេះ។ តើអ្វីជាមូលហេតុ ពីក្រោយក្ដីបំណងនេះ?

ជាធម្មតា ការឡើងសម្ដែងនៅចន្លោះពេល Super Bowl Halftime Show សិល្បករម្នាក់ៗមិនទទួលបានថ្លៃខ្លួនឡើយ ក៏ប៉ុន្តែ National Football League (NFL) ដែលជាអ្នករៀបចំកម្មវិធី នឹងចាត់ចែងទៅលើការចំណាយទាំងអស់ដែលទាក់ទងទៅនឹងការសម្ដែងមួយនេះ។ ជាក់ស្ដែង តំណាងពី NFL ធ្លាប់បានបញ្ជាក់ពីរឿងខាងលើជាមួយនឹងទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១៦ថា៖ “យើងមិនបានចាយប្រាក់ទៅឱ្យសិល្បករទេ តែយើងនឹងទទួលខុសត្រូវទៅលើចំណាយទាក់ទងនឹងការផលិតផ្សេងៗ ជំនួសវិញ”។

ការចំណាយទាំងអស់នេះ ជាធម្មតាគឺជាតួនាទីរបស់អ្នកឧបត្ថម្ភកម្មវិធី ដោយរៀងរាល់ឆ្នាំ NFL តែងមានអ្នកឧបត្ថម្ភជាក់លាក់សម្រាប់ Halftime Show តែម្ដង។ មិនខុសគ្នាពីឆ្នាំមុនៗដែរ នៅក្នុងឆ្នាំ ២០២៥នេះ Apple Music បានចូលរួមធ្វើជាអ្នកឧបត្ថម្ភធំនៅចន្លោះពេលនេះ និងបានចាយប្រាក់ទៅលើការចំណាយនានារបស់សិល្បករមួយរូបៗ។

យ៉ាងណាមិញ ទោះមិនទទួលបានប្រាក់កម្រៃដោយផ្ទាល់ពីការឡើងសម្ដែងនៅ Super Bowl Halftime Show ក្ដី តែផលដែលទទួលបានក្រោយពីការសម្ដែងនៅក្នុងកម្មវិធីនេះ គឺជាអ្វីដែលតារាចម្រៀងម្នាក់ៗចង់បាន។ មូលហេតុនោះគឺថា កម្មវិធីប្រកួតបាល់ឱបមួយនេះ ជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងអស់ពេលរាប់ឆ្នាំរួចមកហើយ និងជាទីនិយមរបស់ទស្សនិកជនទាំងក្នុងសហរដ្ឋអាមេរិក និងបណ្ដាលប្រទេសជាច្រើនទៀត ដែលនឹងទាក់ទងប្រជាប្រិយភាពទៅឱ្យបណ្ដាតារាទាំងនោះដូចគ្នា។ តួយ៉ាង មានការសន្និដ្ឋានថា តារាចម្រៀង​ Usher ដែលធ្លាប់ឡើងសម្ដែងក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៤ អាចរកចំណូលបានជាង ១០០លានដុល្លារអាមេរិកបន្ថែមនៅក្នុងឆ្នាំដដែលនេះ។  

តួរលេខពីទស្សនាវដ្ដី Forbes បានបង្ហាញថា ក្រោយកម្មវិធីចប់ Usher បានទទួលចំនួនអ្នកស្ដាប់នៅលើ Spotify កើនឡើងជាង ៥៥០ភាគរយ ដោយចំនួននេះ គឺគិតត្រឹមតែទស្សនិកជននៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ជាឧទារហណ៍មួយទៀត នៅក្នុងឆ្នាំ២០២៣ Rihanna អាចលក់ចេញចម្រៀងរបស់ខ្លួនតាមបែបឌីជីថល បានច្រើនជាងមុនរហូតដល់ទៅ ៣៩០ភាគរយ។

យ៉ាងណាមិញសម្រាប់ឆ្នាំ ២០២៥ នេះវិញ សារព័ត៌មាន The Standard ក៏រំពឹងដែរថា Kendrick Lamar ក៏នឹងទទួលផលល្អបន្ទាប់ពីការសម្ដែងនេះដូចគ្នា ជាពិសេសគឺទៅលើចំនួនលក់ចេញរបស់អាល់ប៊ុមចុងក្រោយបង្អស់ GNX ក៏ដូចជាកម្មវិធីប្រគំតន្រ្តី Grand National Tour របស់ម្ចាស់បទ Not Like Us រូបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *