ហេតុអ្វីចំនួនតារាហ្វឹកហាត់ធ្លាក់ចុះ ស្របពេលដែលវិស័យខេប៉ុបកាន់តែជោគជ័យនៅលើឆាកអន្តរជាតិ?

ដ្បិតវិស័យខេប៉ុបកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនជុំវិញពិភពលោក អមដោយការវិនិយោគទៅលើតារាហ្វឹកហាត់ក៏កើនឡើង ក៏ប៉ុន្តែចំនួនអ្នកចុះឈ្មោះ ដើម្បីហ្វឹកហាត់មានការធ្លាក់ចុះ ស្របពេលដែលចំនួនអ្នកសម្រេចចិត្តបោះបង់ក្ដីសុបិនកណ្ដាលទីក៏កើនឡើងដូចគ្នា។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន​ Korea Times នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៥ នេះ។

នៅក្នុងឆ្នាំ ២០២៤ JYP Entertainment បានបញ្ហាតួលេខក្នុងរបាយការណ៍ប្រចាំឆ្នាំថា ទីភ្នាក់ងាររបស់ខ្លួនបានចំណាយប្រាក់ជាង ១.១២ ពាន់លានវ៉ុន ឬប្រមាណ ៧៦ ៥០០០ ដុល្លារអាមេរិកសម្រាប់បង្វឹកតារាខេប៉ុបថ្មី ដោយចំនួននេះមានការកើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលទីភ្នាក់ងារចំណាយប្រាក់ ៨៥០ លានវ៉ុន ឬប្រមាណ ៥៧ ៩០០០ ដុល្លារអាមេរិកសម្រាប់គោលបំណងតែមួយ។

បន្ថែមពីនេះ ការដែលបទ APT និង Golden ទទួលបានសិទ្ធិដណ្ដើមពានរង្វាន់ចម្រៀងប្រចាំឆ្នាំពីកម្មវិធី Grammy Awards គឺជាតួយ៉ាងមួយដែលបង្ហាញថា វិស័យខេប៉ុបកំពុងទទួលបានភាពជោគជ័យ និងការទទួលស្គាល់លំដាប់ពិភពលោក។

យ៉ាងណាមិញ ចំនួនតារាហ្វឹកហាត់ថ្មីបែរជាមានចំនួនធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយការស្ទង់មតិលើឧស្សាហកម្មវប្បធម៌ និងសិល្បៈប៉ុបរបស់ Korea Creative Content Agency បានបង្ហាញថា ចំនួនតារាហ្វឹកហាត់មានការធ្លាក់ចុះជាង ៣៨.៣ ភាគរយក្នុងចន្លោះឆ្នាំ ២០២០ និង ២០២២ ពីចំនួន ១ ៨៩៥ នាក់មកត្រឹមតែ​ ១ ១៧០នាក់ប៉ុណ្ណោះ។

ស្របពេលដែលចំនួនតារាហ្វឹកហាត់ពីគ្រួសារដែលមានជីវភាពធម្មតាមានចំនួនតិចជាងមុននៅក្នុងវិស័យនេះ។ ផ្ទុយមកវិញ ចំនួនតារាហ្វឹកហាត់ដែលមកពីគ្រួសារធូរធារមានការកើនឡើង ខណៈពេលដែលពួកគេមានឱកាសបានចូលហ្វឹកហាត់ មុននឹងពេលចុះកុងត្រាជាមួយនឹងទីភ្នាក់ងារណាមួយទៅទៀត។ នេះចាត់ទុកជាហេតុផលមួយនៃការធ្លាក់ចុះ ដោយរបាយការណ៍ពីការស្ទង់មតិនេះ បានសន្មតថា ទីភ្នាក់ងារអាចបន្ថយចំនួនតារាហ្វឹកហាត់ ព្រោះតែការកើនឡើងនៃការចំណាយ សម្រាប់បង្វឹកតារាជំនាន់ថ្មី។

ដោយឡែក ចំនួនអ្នកស្ម័គ្រចិត្តចាកចេញពីវិស័យនេះដោយខ្លួនឯង ស្ថិតនៅក្នុងចំនួន ៣៤.៣ ភាគរយ ពោលគឺកើនឡើង ៣.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០  ព្រោះហេតុផលថា ទីភ្នាក់ងារភាគច្រើននៅតែបន្តមានបរិយាកាសការងារដែលមិនល្អប្រសើរនៅឡើយ។  

យោងតាមនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់លោក Kang Won-rae ក្នុងឆ្នាំ ២០២៥ នេះ ក្រោមប្រធានបទ “បញ្ហាប្រឈម និងការកែលម្អប្រព័ន្ធបង្វឹកខេប៉ុបអាយដល” បានរកឃើញថា  តារាហ្វឹកហាត់ដែលជាស្រ្តីវ័យជំទង់ចំនួន ៧ ទៅ ៨ នាក់ ក្នុង ១០នាក់ បានជួបប្រទះនឹងបញ្ហា ការមករដូវមិនប្រក្រតី“។

តារាហ្វឹកហាត់ មិនបង្ហាញអត្តសញ្ញាណម្នាក់បានចែករំលែកថា៖ “ដោយសារតែពួកគេនៅក្មេងពេក ពួកគេមិនយល់ច្បាស់ពីបញ្ហារដូវនោះទេ។ ឯទីភ្នាក់ងារក៏មិនបានខ្វល់ពីរឿងនេះដូចគ្នា ព្រោះអ្វីដែលពួកគេចង់បាន គឺរាងស្អាត”។

បន្ថែមពីនេះ តារាហ្វឹកហាត់ជាច្រើនរូបបានប្រាប់ពីបញ្ហាដូចគ្នាថា ពួកគេតម្រូវឱ្យទប់ដង្ហើមនៅពេលរាំ រហូតដល់ពួកគេបានជួបប្រទះនឹងអាការ Hyperventilation ដែលបណ្ដាលឱ្យពួកគេដកដង្ហើមញាប់ ព្រោះតែបញ្ហាថប់បារម្ភ ឬភ័យខ្លាច។ ទន្ទឹមគ្នាដែរ តារាហ្វឹកហាត់ម្នាក់ទៀតបានឱ្យដឹងថា ទីភ្នាក់ងារធ្លាប់បានឱ្យគេហ្វឹកហាត់តែម្នាក់ឯង ចាប់តាំងពីម៉ោង ១រសៀល ដលម៉ោង ១១យប់ ទាំងមិនមានគ្រូបង្វឹកចាំជួយនោះទេ។

ស្របគ្នានេះ អ្នកធ្វើការនៅក្នុងវិស័យខេប៉ុបម្នាក់ បានប្រាប់ពីកាលវិភាគហ្វឹកហាត់ថា តារាហ្វឹកហាត់ទាំងនេះភាគច្រើនត្រូវចូលរៀនភាសារបរទេសតាំងតែពីម៉ោង ៩ព្រឹក រហូតដល់ម៉ោងសម្រាកថ្ងៃត្រង់ មុននឹងចូលរៀនច្រៀង និងរាំដល់ម៉ោង ១០ យប់។ យ៉ាងណាមិញ បុគ្គលដដែលនេះ បានប្រាប់បន្ថែមថា  ដ្បិតមានភាពតឹងតែងបែបនេះក្ដី តែឱកាសក្នុងការបង្ហាញវត្តមានជាតារាខេប៉ុបពេញទី គឺជាឱកាសកម្រណាស់។

លើសពីនេះទៀត ឱកាសទាំងនេះ គឺសម្រាប់តែតារាហ្វឹកហាត់ដែលស្ថិតនៅក្នុងវ័យជំទង់ប៉ុណ្ណោះ ខណៈពេលដែលតារាហ្វឹកហាត់ដែលមានវ័យលើសពី ២០ឆ្នាំ គឺជាវ័យមួយដែលគេចាត់ទុកថា ចាស់ពេកសម្រាប់ការបង្ហាញខ្លួនជាតារាខេប៉ុប។ ករណីនេះ គឺមានករណីរបស់​ Ejae ម្ចាស់បទ Golden ជាឧទាហរណ៍ស្រាប់ ដែលនាងផ្ទាល់មិនមានឱកាសអាចចាប់ផ្ដើមអាជីពនេះបានទេ ទោះបីជាបានខិតខំចំណាយពេលហ្វឹកហាត់អស់ពេល ១២ ឆ្នាំជាមួយនឹង SM Entertainment ក៏ដោយ។

ការបាត់បង់ឱកាសនេះក៏ជាបញ្ហាមួយទៀតដែរ សម្រាប់តារាហ្វឹកហាត់ដែលមិនមានជីវភាពធូរធារ ស្របពេលដែលពួកគេភាគច្រើនបានជួបបញ្ហាក្នុងការស្វែងរកការងារ ខុសពីយុវជនទូទៅដែលបានចូលរៀនទៀងទាត់។ តារាហ្វឹកហាត់មួយបានប្រាប់ទៅលោក Kang Won-rae ថា បញ្ហានេះគួរតែមានដំណោះស្រាយណាមួយ ដូចជាការបណ្ដុះបណ្ដាលជំនាញការងារជាដើម ព្រោះតារាហ្វឹកហាត់ដែលមិនអាចក្លាយជាតារាខេប៉ុបជាច្រើន បានប្រកបអាជីពជាអ្នកធ្វើការក្រៅម៉ោងសម្រាប់ដោះស្រាយជីវភាព៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *