មកស្គាល់អាការ Workplace Telepressure ៖ សម្ពាធផ្លូវចិត្តដែលត្រូវបង្ខំឱ្យប្រញាប់តបសារការងារ ទោះផុតម៉ោងការងារក៏ដោយ

ធ្លាប់សង្កេតមើលខ្លួនឯងអត់ ទោះជាផុតម៉ោងធ្វើការហើយ ប៉ុន្តែនៅពេលមាន Notification រឿងការងារលោតឡើងមក យើងតែងតែប្រញាប់ទាញទូរស័ព្ទមកអានភ្លាមៗ ដោយសារតែក្នុងចិត្តមានអារម្មណ៍ថាត្រូវតែប្រញាប់ឆ្លើយតបនៅពេលនោះ។ អ្នកស្រាវជ្រាវហៅស្ថានភាពនេះថា Workplace Telepressure ឬសម្ពាធផ្លូវចិត្តដែលធ្វើឱ្យយើងបារម្ភ និងមានអារម្មណ៍ថាត្រូវតែប្រញាប់ឆ្លើយតបសារ ឬអ៊ីមែលការងារជានិច្ច។

សាកល្បងសង្កេតមើលថា តើយើងកំពុងមានសញ្ញានៃស្ថានភាពនេះដែរឬទេ? ដូចជា៖ ឱ្យតែមានសារលោតមកគឺត្រូវតែប្រញាប់បើកមើលភ្លាមៗ មានអារម្មណ៍ថាអន្ទះសា ឬព្រួយបារម្ភថានឹងត្រូវមេកើយ ឬមិត្តរួមការងារមើលមកក្នុងផ្លូវមិនល្អ ឬគ្មានការទទួលខុសត្រូវប្រសិនបើឆ្លើយតបយឺតយ៉ាវ ឬសូម្បីតែនៅថ្ងៃឈប់សម្រាក និងមុនពេលគេង ខួរក្បាលនៅតែបន្តបារម្ភរហូតមិនអាចផ្តាច់ចេញពីការងារបានពិតប្រាកដ។

ការស្រាវជ្រាវមួយពីនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យអាមេរិក Northern Illinois និងនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យរដ្ឋ San Diego បានប្រមូលទិន្នន័យពីបុគ្គលិកចំនួន ២៣៤ នាក់ ក្នុងរយៈពេល ៣ ខែ ដើម្បីមើលថាអារម្មណ៍បែបនេះប៉ះពាល់ដល់សុខភាព និងផ្លូវចិត្តយ៉ាងដូចម្តេចខ្លះ ហើយលទ្ធផលបានរកឃើញថា ទោះបីជាបច្ចេកវិទ្យាជួយឱ្យយើងធ្វើការបានបត់បែនជាងមុនពិតមែន ប៉ុន្តែមនុស្សជាច្រើនបែរជាមានអារម្មណ៍ថា ត្រូវរង់ចាំត្រៀមខ្លួន (Standby) លើរឿងការងាររហូត មិនថានៅផ្ទះ ឬកំពុងសម្រាកនោះឡើយ។ អារម្មណ៍ដែលត្រូវតែរង់ចាំឆ្លើយតបសារនោះ ធ្វើឱ្យខួរក្បាលរបស់យើងនៅតែវិលវល់ និងជំពាក់ជំពិនជាមួយការងាររហូតមិនបានសម្រាក។

បញ្ហាមិនមែនស្ថិតនៅលើត្រឹមតែក្រុមហ៊ុនចង់ឱ្យយើងឆ្លើយតបសារលឿន ឬថ្នាក់ដឹកនាំបញ្ជាការងារហើយត្រូវតែឆ្លើយតបភ្លាមៗនោះទេ ប៉ុន្តែមូលហេតុចម្បងកើតចេញពី «វប្បធម៌អង្គភាព» ឬការរំពឹងទុកដោយប្រយោល។ ឧទាហរណ៍៖ នៅពេលឃើញមិត្តរួមការងារឆ្លើយតបសារលឿន យើងក៏មានអារម្មណ៍ស្រ្តេសថាត្រូវតែធ្វើតាម ឬជួនកាលថ្នាក់លើអាចផ្ញើសារ នៅពេលយប់ជ្រៅ ទោះបីជាគាត់ប្រាប់ថា «ចាំធ្វើនៅព្រឹកស្អែកក៏បាន» ប៉ុន្តែក្នុងផ្នែកចិត្តវិទ្យា អ្នកទទួលសារតែងតែទាញយកការរំពឹងទុកនោះមកដាក់សម្ពាធលើខ្លួនឯងដដែល រហូតមានអារម្មណ៍ថាឱ្យតែឃើញសារការងារភ្លាម គឺត្រូវតែប្រញាប់ឆ្លើយតបវិញភ្លែត។

លទ្ធផលនៃការសិក្សាបានរកឃើញថា មនុស្សដែលមានកម្រិត Workplace Telepressure ខ្ពស់ តែងតែពិបាកក្នុងការរលាស់រឿងការងារចេញពីខួរក្បាល ឬនិយាយឱ្យងាយយល់គឺ ទោះបីជាផុតម៉ោងធ្វើការហើយក៏ដោយ ក៏នៅតែគិតពីរឿងការងារ ហើយមិនអាចផ្តាច់ខ្លួនចេញពីការងារបានពិតប្រាកដឡើយ។ ទិន្នន័យបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះថា ប្រសិនបើបណ្តោយឱ្យខ្លួនឯងស្ថិតក្នុងស្ថានភាពនេះយូរអង្វែង រាងកាយ និងខួរក្បាលនឹងបញ្ជាឱ្យយើងស្ថិតក្នុងទម្រង់ «ត្រៀមខ្លួនទប់ទល់» រហូត គ្មានពេលរីករាយជាមួយជីវិតនោះឡើយ។

ហើយនៅពេលដែលខួរក្បាលមិនបានសម្រាក វាបង្កផលប៉ះពាល់ចម្បង ២ យ៉ាង៖

ទីមួយគឺ រាងកាយអស់កម្លាំង៖ មនុស្សដែលមានស្ថានភាពនេះនឹងមានអារម្មណ៍ថាហត់នឿយជាងប្រក្រតីខ្លាំង ព្រោះនៅពេលយើងបារម្ភពីរឿងការងារ វានឹងធ្វើឱ្យយើង «សម្រាកបានមិនពេញលេញ» ហើយការសម្រាកមិនពិតប្រាកដនេះនឹងសន្សំទុករហូតធ្វើឱ្យរាងកាយល្វើយទាំងអស់។

ទីពីរគឺ គុណភាពនៃការគេងធ្លាក់ចុះ ៖ មនុស្សដែលមានរោគសញ្ញានេះ តែងតែមានបញ្ហាទាក់ទងនឹងការគេងតាមមក ដូចជា ពិបាកគេងលក់ គេងលក់មិនស្ទប់ ឬភ្ញាក់ឡើងហើយនៅតែមានអារម្មណ៍ថាល្វើយ មិនស្រស់ថ្លា ដែលមូលហេតុគឺតភ្ជាប់មកពីការដែលខួរក្បាលរបស់យើងមិនព្រមផ្តាច់ចេញពីរឿងការងារ។

ក្នុងស្ថានភាពនេះ អាចធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថា «ចូលតួជាមួយការងារ» (Engaged) កាន់តែខ្លាំង ដោយអ្នកខ្លះមានអារម្មណ៍ថាខ្លួនឯងស្វាហាប់ និងមានចំណែករួមជាមួយការងារនៅពេលបានតាមដានសារការងាររហូត។ ប៉ុន្តែប្រសិនបើរាងកាយមិនបានសម្រាកពិតប្រាកដទេ ក្នុងរយៈពេលវែង វានឹងហុចផលអវិជ្ជមានត្រឡប់មកបំផ្លាញថាមពល និងកាត់បន្ថយភាពស្និទ្ធស្នាលជាមួយការងារទៅវិញ។ និយាយមួយបែបទៀតគឺ រោគសញ្ញានេះអាចធ្វើឱ្យយើងមានអារម្មណ៍ថាខិតខំប្រឹងប្រែងក្នុងរយៈខ្លី ប៉ុន្តែប្រសិនបើវាទៅរំខានពេលវេលាសម្រាកច្រើនពេក ចុងក្រោយវានឹងធ្វើឱ្យយើងអស់កម្លាំងចិត្ត (Burnout) បានដូចគ្នា។

សម្រាប់ការទប់ទល់បឋម យើងអាចធ្វើបានដោយការកំណត់ព្រំដែនឱ្យខ្លួនឯង ដូចជា៖ កំណត់ពេលវេលាពិនិត្យសារឱ្យច្បាស់លាស់ និងមិនបើកអានសារការងារនៅថ្ងៃឈប់សម្រាក ប្រសិនបើមិនមែនជារឿងបន្ទាន់ រួមទាំងការបង្កើតច្បាប់ជាមួយក្រុមឱ្យច្បាស់លាស់ថា តើការងារប្រញាប់កម្រិតណាគួរប្រើប្រាស់វិធីទំនាក់ទំនងបែបណា ដើម្បីកាត់បន្ថយភាពព្រួយបារម្ភ។ ក្រៅពីនេះ ការប្រើប្រាស់ជំនួយដូចជាការបិទការជូនដំណឹង (Notification) នៅក្រៅម៉ោងធ្វើការ ក៏អាចជួយមិនឱ្យសំឡេងជូនដំណឹងមកជំរុញឱ្យកើតកម្រិតស្ត្រេសបានដែរ។

ដូច្នេះ Workplace Telepressure មិនមែនត្រឹមតែជាទម្លាប់ញៀននឹងការពិនិត្យទូរស័ព្ទទូទៅនោះទេ ប៉ុន្តែវាប៉ះពាល់ដល់សុខភាពរបស់យើងដោយផ្ទាល់ និងថែមទាំងជាដើមហេតុសន្សំស្ត្រេសលាក់មុខ ដែលតែងតែហុចផលឱ្យបរិយាកាសក្នុងការធ្វើការប្រែជាអាក្រក់ជាងមុន រួមទាំងធ្វើឱ្យអ្នកធ្វើការងាយរអ៊ូរទាំ និងមួម៉ៅបានងាយជាងមុនទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *