បន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩បានបញ្ចប់ ការប្រគំតន្ត្រីទេសចរណ៍របស់សិល្បករល្បីៗក៏ចាប់ផ្ដើមមានសកម្មភាពខ្លាំងឡើងវិញ ជាពិសេសសម្រាប់ក្រុមចម្រៀងខេប៉ុប មានសិល្បករជាច្រើនបានចេញសម្ដែងនៅទីក្រុងផ្សេងៗទាំងអាស៊ី អាមេរិក និងអឺរ៉ុប។
ថ្មីៗនេះដែរ Billboard ទើបតែចែករំលែកទិន្នន័យអំពីសិល្បករ K-Pop ដែលមានការប្រគំតន្ត្រីទេសចរណ៍រកចំណូលបានខ្ពស់បំផុតគិតចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ដោយការប្រគំតន្ត្រីមួយៗសុទ្ធតែមានអ្នកចូលរួមទស្សនាច្រើននិងអាចរកចំណូលបានរាប់សិបលាន និងរយលានដុល្លារក៏មាន។ ចង់ដឹងថាមានក្រុមណាខ្លះ ហើយការប្រគំតន្ត្រីរបស់ក្រុមណារកចំណូលបានច្រើនជាងគេសូមតាមដានទាំងអស់គ្នា៖
១០. NCT DREAM | SM Entertainment

ចំនួនឆាកសម្ដែង៖ ៤
សំបុត្រលក់ដាច់៖ ៣៦៩០០ សន្លឹក
ប្រាក់ចំណូលសរុប៖ ៧ លានដុល្លារ
៩. LE SSERAFIM | Source Music

ចំនួនឆាកសម្ដែង៖ ៩
សំបុត្រលក់ដាច់៖ ៧៧៥០០ សន្លឹក
ប្រាក់ចំណូលសរុប៖ ៧,៩ លានដុល្លារ
៨. ATEEZ | KQ Entertainment

ចំនួនឆាកសម្ដែង៖ ១០
សំបុត្រលក់ដាច់៖ ១០ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ១៣,៩ លានដុល្លារ
៧. Stray Kids | JYP Entertainment

ចំនួនឆាកសម្ដែង៖ ៨
សំបុត្រលក់ដាច់៖ ១១ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ១៦,១ លានដុល្លារ
៦. ENHYPEN | BELIFT LAB

ចំនួនឆាកសម្ដែង៖ ១៩
សំបុត្រលក់ដាច់៖ ៣៣ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ៣៣ លានដុល្លារ
៥. SEVENTEEN | Pledis Entertainment

ចំនួនឆាកសម្ដែង៖ ១២
សំបុត្រលក់ដាច់៖ ៤៤ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ៤៣,៣ លានដុល្លារអាមេរិក
៤. TXT | BIGHIT Music

ចំនួនឆាកសម្ដែង៖ ២៧
សំបុត្រលក់ដាច់៖ ៣៧ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ៤៦,៨ លានដុល្លារ
៣. TWICE | JYP Entertainment

ចំនួនឆាកសម្ដែង៖ ១៨
សំបុត្រលក់ដាច់៖ ៣៤ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ៥៤,២ លានដុល្លារ
២. Suga | BIGHIT Music

ចំនួនឆាកសម្ដែង៖ ២៦
សំបុត្រលក់ដាច់៖ ៣១ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ៥៧,១ លានដុល្លារ
១. BLACKPINK | YG Entertainment

ចំនួនឆាកសម្ដែង៖ ២៩
សំបុត្រលក់ដាច់៖ ៧០ម៉ឺនសន្លឹក
ប្រាក់ចំណូលសរុប៖ ១៤៨,៣ លានដុល្លារ ៕






















































Account
Security
Favourite Content