មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៤ ឆ្នាំនេះកាន់តែអស្ចារ្យ!

កាន់តែអស្ចារ្យមហោស្រពជាតិភាពយន្តខ្លីថ្នាក់ជាតិលើកទី៤ ឆ្នាំ ២០២៤ នេះ មានការចូលរួមពីកញ្ញា ស៊ីន យូប៊ីន និង លោក ខាំងវៃហាំង ដែលជាទូតសុឆន្ទៈប្រចាំមហោស្រពភាពយន្ត ដើម្បីធ្វើការផ្សព្វផ្សាយឲ្យកាន់តែទូលាយ។

កញ្ញា ស៊ីនយូប៊ីន បានលើកឡើងថា កញ្ញាបានទន្ទឹងរង់ចាំយូរមកហើយងតាំងពីមហោស្រពភាពយន្តបានធ្វើឡើងនៅឆ្នាំ ២០០១៧ ហើយពេលនោះដែរ កញ្ញាបានជាប់ជាតួសម្តែងឆ្នើមនៅក្នុងខ្សែរភាពយន្តមួយ ដែលស្របពេលនោះហើយដែលគំនិតមួយបានផុសឡើង ឲ្យតារាស្រីស្រស់ស្អាតរូបនេះ ចង់ឃើញមហោស្រពជាតិកាន់តែអស្ចារ្យដូចមហោស្រពអន្តជាតិល្បីៗ លើសកលលោក។ កញ្ញាបន្ថែមថា ការចូលរួមចំណែក ពីមហោជន អ្នកសិល្បៈ  និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានបង្កើត និងគាំទ្រព្រឹត្តការណ៌នេះគឺពិតជាផ្នែកមួយដ៏សំខាន់ដើម្បីបង្កើតធនធានផលិតករវ័យក្មេងនៅលើឧស្សាហកម្មភាពយន្ត ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌របស់យើង។

ចំណែកឯតារាប្រុសរូបសង្ហារ ខាត់ វ៉ៃហាំង វិញ បានលើកទឹកចិត្តដល់យុវជន យុវតីឲ្យចូលរួមក្នុងការការប្រកួតប្រជែងនៅក្នុងព្រឹត្តការណ៌នេះ ឲ្យកាន់តែច្រើន ក៏ដូចជាចែករំលែកនៅសាច់រឿងដ៏អស្ចារ្យទៅកាន់ទស្សនិកជន។

លោក ប៉ុក បូរក្ស ក្នុងនាមជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិរៀបចំមហោស្រពជាតិ ភាពយន្តខ្នាតខ្លីលើកទី៤ បានបង្ហាញ គោលបំណងសំខាន់ បីធំៗនៃមហោស្រព៖ ទីមួយ ដើម្បីជំរុញលើកទឹកចិត្ត និងផ្តល់ឧកាសដល់យុវជន។ ទីពីរ ជាវេទិការមួយដើម្បីដឹងពីកម្រិតសមត្ថភាពរបស់ខ្លួន និងធ្វើការចែករំលែកទទួលយកបទពិសោធន៌ថ្មីៗ។ ទី៣​ ជាការបង្កើតបរិយាកាសសម្បូរបែបបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីផលិតភាពយន្តដែលបង្កប់នូវអត្តសញ្ញាណប្រពៃណី វប្បធម៌ ក៏ដូចជាអ្វីដែលជាកិត្យានុភាពជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ លោក ប៉ុក បូរក្ស មានឆន្ទៈក្នុងការពង្រីកវិសាលភាពនៃមហោស្រពដែលមានការចូលរួមជាអន្តជាតិ ទៅថ្ងៃអនាគត។

ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញចំណាប់អារម្មណ៌ថា ភាពយន្តខ្លី ជាជំហានដំបូង ដ៏សំខានសម្រាប់ផលិតករ ដើម្បីឆ្ពោះទៅផលិតខ្សែភាពយន្តវែង ហើយការផលិតភាពយន្តខ្លី គឺការបង្ហាញខ្លឹមសារដែលបង្កប់ទៅដោយការអប់រំ និងភាពច្នៃប្រឌិតខ្ពស់ដែលធ្វើឲ្យអ្នកទស្សនាចង់ដឹង និងតាមដាន។

មហោស្រពជាតិភាពយន្តខ្លីថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៤ និងបើកទទួលពាក្យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *