ឧទ្យានទាំង ៥ កន្លែងក្នុងពិភពលោកស្រស់ស្អាតដូចក្នុងរឿងនិទាន

ពេលនិយាយដល់សួនផ្កា មនុស្សភាគច្រើននឹងនឹកស្រមៃពេលវេលាមួយដ៏ស្រស់ស្រាយ ស្ងប់ស្ងាត់ និងរ៉ូមែនទិកជាមិនខាន។ ជាពិសេសកន្លែងទាំងនោះច្រើនមាននៅក្នុងរឿងនិទានដែលជាកន្លែងតួឯកប្រុសស្រីបង្កើតអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយគ្នាផងដែរ។ ដូច្នេះហើយប្រិយមិត្តមានដឹងអត់ថាការពិតនៅលើពិភពលោកយើងនេះក៏មានកន្លែងទាំង ៥ នេះដែលមានសម្រស់ស្អាតមិនខុសពីក្នុងរឿងនិទាននោះទេ។

១. ឧទ្យាន Versailles ប្រទេសបារាំង

ផ្អែកលើឯកសារយោងទូទាំងពិភពលោកចាប់តាំងពីសតវត្សរ៍ទី ១៧ សួនច្បារមួយនេះត្រូវបានរចនាឡើងដោយ André Le Nôtre  អមជាមួយប្រឡាយទឹកជាច្រើន និងគ្រប់គ្រងដោយស្ដេច Louis XIV។ ស្នាដៃសិល្បៈមួយនេះគឺជាឋានសួគ៌តំណាងឱ្យមហិច្ឆតារបស់ Louis XIV កាលទ្រង់នៅស្ដេចវ័យក្មេង។ ព្រះអង្គត្រូវបានគេល្បីល្បាញថាជាបុរសដែលឈ្លក់វង្វេងនឹងភាពអស្ចារ្យ។ សួនច្បារ Versailles ត្រូវបានសាងសង់ឡើងនៅដីទំហំជិត ២០០០ ហិចតាមានទម្រង់ជាឈើឆ្កាងដោយបង្កប់លក្ខណៈពិសេសជាមួយរូបចម្លាក់ទេវកថាមិនតិចជាង ៤០០ រូបដែលធ្វើឱ្យសួន Versailles សារមន្ទីរបើកចំហររូបចម្លាក់ធំបំផុតនៅលើពិភពលោក។ លើសពីនេះសួនច្បារមួយនេះក៏មានបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងដើមឈើប្រមាណជាង ២០ ម៉ឺនដើមផងដែរ។ យោងតាម Palace of Versailles បានបង្ហាញ ជារៀងរាល់ឆ្នាំសួនច្បារដ៏ស្រស់ស្អាតមួយនេះស្វាគមន៍ភ្ញៀវទេសចរដល់ទៅជិត ១០ លាននាក់​ឯណោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះ ឧទ្យាន Versailles នឹងអនុញ្ញាតឱ្យអ្នកទស្សនាដោយថ្មើរជើង និងជិះកង់ចូលលេងដោយឥតគិតថ្លៃចាប់ពីខែវិច្ឆិកាដល់ខែមីនាផងដែរ។

២. ឧទ្យាន Keukenhof ប្រទេសហូឡង់

សួនច្បារ Keukenhof ត្រូវបានគេហៅមួយទៀតថាជា «សួននិទាឃរដូវដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក» ហើយនេះគឺជាការពិតដែលមិនអាចប្រកែកបាន។ នៅក្នុងសួនផ្កាសម្បូរទៅដោយផ្កា crocuses, daffodils, hyacinths ជាពិសេសគឺផ្កា tulips តែម្ដង។ ដូច្នេះហើយជារៀងរាល់ខែមីនា ភ្ញៀវទេសចរដែលបានទៅលេងកម្សាន្ដនៅទីនោះបានឃើញនូវសម្រស់ដើមផ្កាជាង ៧ លានដើមរីកលូតលាស់ឡើងបង្អួតភាពស្រស់ស្អាតនៅលើផ្ទៃដី  ៨០ ហិចតា។ សួនផ្កាដ៏ស្រស់ស្អាតមួយនេះត្រូវបានផ្ដួចផ្ដើមគំនិតធ្វើឡើងនៅឆ្នាំ ១៩៤៩ ដោយក្រុមអ្នកដាំផ្កាចំនួន ២០​ នាក់នាំគ្នាបង្កើតផែនការប្រើប្រាស់នូវអចលនវត្ថុណាមួយដើម្បីដាក់តាំងបង្ហាញនូវពូជផ្កានិទាឃរដូវ ដែលនេះហើយគឺជាកំណើតនៃសួនច្បារ Keukenhof ។ ក្រោយមកនៅឆ្នាំ ១៩៥០ ឧទ្យានមួយនេះក៏ចាប់ផ្ដើមទទួលបានភាពជោគជ័យភ្លាមៗដោយទទួលបានអ្នកចូលទៅទស្សនាចំនួន ២៣៦ ០០០ នាក់ក្នុងឆ្នាំដំបូង។ រហូតដល់បច្ចុប្បន្នឧទ្យាន Keukenhof បានស្វាគមន៍អ្នកទស្សនាច្រើនជាងមួយលាននាក់ជារៀងរាល់ឆ្នាំដោយសំបុត្រចូលទស្សនាមានតម្លៃ ២០ អឺរ៉ូប្រហែលជាង ២១ ដុល្លារអាមេរិក។

៣.ឧទ្យាន Butchart ប្រទេសកាណាដា

ឧទ្យាន Butchart ត្រូវបានគេកំណត់ជាតំបន់ប្រវត្តិសាស្រ្តជាតិនៃប្រទេសកាណាដានៅក្នុងឆ្នាំ ២០០៤ ដោយសព្វថ្ងៃនេះឧទ្យានមួយនេះនៅតែជាកម្មសិទ្ធិរបស់គ្រួសារលោកស្រី Butchart ដដែល។ បកត្រឡប់ទៅឆ្នាំ ១៩០៤ លោកស្រី Jennie Butchart ជាភរិយាក្រោយរបស់មហាសេដ្ឋី Robert បានចាប់ផ្ដើមគំនិតជាមួយចក្ខុវិស័យ ​និងចំណង់ចំណូលចិត្តដោយប្រែក្លាយពីថ្មកំបោរនៅខាងក្រោយផ្ទះទៅបង្កើតសួនច្បារមានរូបរាងប្លែកៗជាច្រើនទៅតាមរចនាបថនៃសម័យកាលនីមួយៗ ដើម្បីជំរុញឱ្យមានសោភ័ណភាពប្លែកភ្នែកប្រកបដោយគំនិតសិល្បៈសម្រាប់អ្នកទស្សនា និងមនុស្សជំនាន់ក្រោយផងដែរ។ នៅក្នុងឧទ្យាន​ Butchart សម្បូរទៅដោយប្រភេទផ្កានិទាឃរដូវដូចជាផ្ការ៉ូដឌឺដុន ផ្កាធូលីប ផ្កា Daffodil ផ្កា Ornamental Cherry ផ្កាម៉ាណូលីយ៉ា និងផ្កាផូនី។ ជាធម្មតាពេលវេលាល្អបំផុតក្នុងការទៅទស្សនាសួនផ្កានិទាឃរដូវមួយនេះគឺនៅចន្លោះដើមខែមេសាដល់សប្ដាហ៍ដំបូងនៃខែឧសភា។ ជារៀងរាល់ឆ្នាំឧទ្យាន Butchart ស្វាគមន៍ភ្ញៀវទេសចរប្រមាណជិតមួយលាននាក់ដោយតម្លៃសំបុត្រគឺខុសៗគ្នាទៅតាមអាយុនៃអ្នកទស្សនា។

៤. ឧទ្យាន Taj Mahal ប្រទេសឥណ្ឌា

ឧទ្យាន Taj Mahal ត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅឆ្នាំ ១៦៣២ នៃគ.សដោយស្ដេច Mughal Emperor Shah Jahan ដើម្បីរំលឹកទៅភរិយារបស់ទ្រង់ Mumtaz Mahal ដែលបានលាចាកលោកដោយសារការសម្រាលបុត្រនៅក្នុងឆ្នាំ ១៦៣១។ ការសាងសង់ឧទ្យាននេះឡើងបានធ្វើឱ្យទ្រង់ទាំង ២ ក្លាយជាគូស្នេហ៍អធិរាជដែលមិនអាចបំបែកបានចាប់តាំងពីការរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ១៦១២។ ឧទ្យាននេះផងដែរបានបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ ១៦៥៣ នៃគ.សដោយចំណាយពេលអស់ ២៣ ឆ្នាំនៅលើផ្ទៃដី ៣០០ ម៉ែត្រការ៉េជាមួយនឹងវិហារឥស្លាម ផ្ទះស្នាក់ ខ្លោងទ្វារសំខាន់ និងទីធ្លាខាងក្រៅជាដើម។ នៅក្នុងឧទ្យាន Taj Mahal សម្បូរដោយរុក្ខជាតិប្រភេទ geophytes រួមមាន tulip, narcissus និង iris។ ជាងនេះទៅទៀតស្ថាបត្យកម្ម សួនច្បារ និងការតុបតែងត្រូវបានចាត់ទុកជាកំពូលសិល្បៈ Indo-Mughal (ឥណ្ឌូ-មុងហាល) ផងដែរ។ ពេលវេលាល្អបំផុតដើម្បីទៅទស្សនាឧទ្យាន Taj Mahal គឺចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ នៅពេលដែលអាកាសធាតុក្នុងប្រទេសឥណ្ឌាមានកម្រិតសមល្មម មិនក្ដៅពេក មិនត្រជាក់ពេក និងមិនភ្លៀងពេក។ ចំពោះតម្លៃសំបុត្រគឺ ៥០ រ៉ូពីប្រហែល ០.៦០ ដុល្លារអាមេរិកសម្រាប់ពលរដ្ឋឥណ្ឌា និង ១១០០ រ៉ូពីប្រហែល ១៣ ដុល្លារអាមេរិកសម្រាប់ភ្ញៀវអន្តរជាតិ។ ប្រសិនបើចង់ចូលទស្សនាក្នុងព្រះវិហារ នោះតម្រូវឱ្យ ២០០ រ៉ូពីប្រមាណជាង ២ ដុល្លារបន្ថែមទៀត។

៥. ឧទ្យាន Kirstenbosch ប្រទេសអាហ្វិកខាងត្បូង

បើទោះបីជាស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងពិតមែន ប៉ុន្តែសម្រស់នៃការរៀបចំរបស់សួនរុក្ខសាស្រ្ត Kirstenbosch ដែលស្ថិតនៅជើងភ្នំ Table Mountain គឺកម្រនឹងមានឧទ្យានណាមួយយកឈ្នះបានមែនទែន។ សួនរុក្ខសាស្រ្តមួយនេះបានក្លាយជាក​ន្លែងទាក់ទាញដ៏សំខាន់សម្រាប់អ្នកទេសចរដែលអាចរុករករុក្ខជាតិរបស់ជនជាតិដើមភាគតិច និងរុក្ខជាតិបរទេសមួយចំនួនផ្សេងទៀតនៅក្នុងកន្លែងអភិរក្សដ៏ធំមួយនេះ។ ទន្ទឹមនឹងនេះឧទ្យាន Kirstenbosch បានក្លាយជាសួនរុក្ខសាស្រ្តដ៏ធំបំផុតក្នុងពិភពលោកមួយដែលមានទំហំ ៥២៨ ហិចតាជិតទីក្រុង Cape Town ខេត្ត Western Cape ប្រទេសអាហ្វ្រិកខាងត្បូង។ ងាកទៅឆ្នាំ ១៩០៣ លោក Henry Harold Welch Pearson ជាអ្នករុក្ខសាស្ត្រមកពីសាកលវិទ្យាល័យ Cambridge បានធ្វើដំណើរមក Cape Colony ដើម្បីទទួលមុខតំណែងជាសាស្រ្តាចារ្យប្រធានផ្នែករុក្ខសាស្ត្រដែលទើបបង្កើតថ្មីនៅមហាវិទ្យាល័យ South African College បានផ្ដើមគំនិតបង្កើតសួននេះឡើង។ នៅពេលដែលឧទ្យាន Kirstenbosch ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ១៩១៣ បានធ្វើឱ្យតំបន់នេះក្លាយជាកន្លែងការពាររុក្ខជាតិដែលមានដើមកំណើតលើទឹកដីអាហ្វ្រិកខាងត្បូង។ ពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺនៅចុងបញ្ចប់នៃរដូវរងាដល់ដើមរដូវក្តៅ (ខែសីហា – វិច្ឆិកា) ដោយសាររដូវនោះគឺសម្បូរទៅដោយផ្កាស្រស់ស្អាតទាក់ទាញ និងរុក្ខជាតិគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ចំពោះតម្លៃសំបុត្រវិញគឺសម្រាប់ពលរដ្ឋពេញវ័យក្នុងស្រុកគឺប្រហែល ៦ ដុល្លារអាមេរិក និងកូនក្មេងជាង ២ ដុល្លារអាមេរិក។ ចំណែកឯជនបរទេសវិញ មនុស្សពេញវ័យប្រហែល ១២ ដុល្លារ និងកូនក្មេងជាង ២ ដុល្លារដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរ ក្រៅពីឧទ្យានទាំង ៥ ខាងលើនេះហើយក៏នៅមានឧទ្យានស្អាតៗជាច្រើនដូចជា៖

  • ឧទ្យាន Gardens by the Bay នៅប្រទេសសាំងហ្គាពួរ
  • ឧទ្យាន Shinjuku Gyoen ទីក្រុងតូក្យូ ប្រទេសជប៉ុន
  • ឧទ្យាន Boboli Gardens ប្រទេសអ៊ីតាលីជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក