លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អញ្ជើញចូលរួមពិធីសម្ពោធរឿង «ការណាត់ជួប ប៉ុល ពត»

លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ​ចំណាន ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ​​បាន​​អញ្ជើញ​ជា​កិត្តិយស​​ចូលរួមពិធី​សម្ពោធ​រឿង​ «​​​​ការ​ណាត់​ជួប​ ប៉ុល​ ពត​»​​ ដែល​ត្រៀមនឹង​ដាក់​បញ្ចាំង​ជូន​ទស្សនា​នៅ​តាម​បណ្ដា​រោង​កុន​នា​ថ្ងៃ​ទី​​៩ ​ខែ​សីហា​ ឆ្នាំ ២០២៤។

ក្រោយ​ពី​ត្រូវ​បាន​ជ្រើស​រើស​ទៅ​ចាក់​បញ្ចាំង​​ជា​លើក​ដំបូង​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ លើក​ទី​៧៧​ នៅ​ឯ​ប្រទេស​បារាំង​ ពេល​នេះ​រឿង ​«​​​​ការ​ណាត់​ជួប​ប៉ុល​ពត​»​​​​ ដែល​ផលិត​ឡើង​ដោយ​ផលិតករ​ខ្មែរ​លោក​ ​​ប៉ាន់ ​រិទ្ធី​ កំពុង​ត្រៀម​ចាក់​បញ្ចាំង​ហើយ​នៅ​តាម​បណ្ដា​រោង​កុន​​​នា​ថ្ងៃ​ទី​​៩ ​ខែ​សីហា​ ខាង​មុខ​នេះ​។ ​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​របប​ខ្មែរ​ក្រហម​​​​មួយ​នេះ​ក៏​បាន​រៀប​ចំ​ពិធី​សម្ពោធ​ដោយ​ផ្ទាល់​នៅ​រោង​ភាពយន្ត​លេជេន​ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​រួមទាំងថ្នាក់​ដឹក​នាំ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ។​​

ក្នុង​នោះ​ដែរ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​ លោក​ជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ​ចំណាន​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផងដែរ ។ ​លោក​ជំទាវ​​បាន​​កោត​សរសើរ​ និង​អប​អរ​សាទរ​​ចំពោះ​សមិទ្ធផល​ភាពយន្ត​រឿង​​ «​​​​ការ​ណាត់​ជួប ​ប៉ុល​ ពត​»​ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ផ្ដល់​កិត្តិយស​ដល់​សមាគម​សិល្បករ​ខ្មែរ​​ក្នុង​ការ​ចូល​រួម​ទស្សនា​ស្វែងយល់​ពី​ភាពយន្ត​​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុង​របប​ខ្មែរ​ក្រហម​មួយ​នេះ​។​

តាម​រយៈ​ការ​ចាក់​បញ្ចាំង​ខ្សែ​រឿង​មួយ​នេះ​ពិតជាបានរួមចំណែកធ្វើឱ្យពិភពលោកបានដឹងកាន់តែច្បាស់បន្ថែមទៀតអំពីសង្គ្រាម ជាពិសេសអំពើប្រល័យពូជសាសន៍ដែលធ្លាប់កើតមាននៅកម្ពុជាអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ដោយបានកាប់សម្លាប់ប្រជាជនស្លូតត្រង់រាប់លាននាក់ ឬអាចជាមូលដ្ឋានមួយសម្រាប់ការសិក្សាស្រាវជ្រាវនានាផងដែរ។ ដោយឡែក ចំពោះយុវជនកម្ពុជាខ្មែរជំនាន់ក្រោយវិញ ខ្សែភាពយន្ត «ការណាត់ជួបប៉ុល ពត» ពិតជារួមចំណែកឱ្យពួកគេយល់កាន់តែច្បាស់ពីសោកនាដកម្មសង្គ្រាមក្នុងអតីតកាលកម្ពុជា ហើយបំផុសស្មារតីស្រឡាញ់សុខសន្តិភាព និងខិតខំចូលរួមថែរក្សាសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ។

គួរ​រំឭក​ដែរ​ថា​ លោក ប៉ាន់ ​រិទ្ធី​ ​ជា​អ្នក​ដឹកនាំ​រឿង ​និង​ជា​អ្នក​និពន្ធ​ភាពយន្ត​ឯកសារ​កម្ពុជា​។ ​​ភាពយន្ត​ឯកសារ​ល្បីល្បាញ​បំផុត​របស់​​ផលិតករ​រូប​នេះ​មាន​ដូចជា​ S21: The Khmer Rouge Killing Machine (២០០៣) និយាយអំពីគុកទារុណកម្មដ៏អាក្រក់របស់ខ្មែរក្រហម និង​ភាពយន្តឯកសារ The Missing Picture (២០១៣) បានក្លាយជាភាពយន្តខ្មែរដំបូងគេដែលត្រូវបានឈ្នះពានរង្វាន់ Academy ជា “ភាពយន្តភាសាបរទេសល្អបំផុត”៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ