បង្ហាញមុខសិល្បករកំពូលៗដែលបានឡើងសម្ដែងកម្មវិធី Super Bowl Halftime Show ១០ ឆ្នាំចុងក្រោយ

Super Bowl គឺជាកម្មវិធី​ប្រកួតបាល់ឱបប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមធ្វើឡើងចាប់តាំងតែពីឆ្នាំ ១៩៦៧ និងក្លាយជាជាទីពេញនិយមខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតនៅលើសាកលលោក។

ដោយឡែក​ ក្រៅតែពីការប្រកួតកីឡា ជារៀងរាល់ឆ្នាំអ្នកនិយមទស្សនាកម្មវិធីថ្នាក់ជាតិមួយនេះក៏ទន្ទឹងរង់ចាំទស្សនាការឡើងសម្ដែងពីសិល្បករចម្រៀងល្បីៗនៅក្នុងវគ្គ Super Bowl Halftime Show ផងដែរ ដោយហេតុថាការសម្ដែងទាំងនេះសុទ្ធសឹងតែមានគុណភាពខ្ពស់ មិនខុសគ្នាពីកម្មវិធីប្រគំតន្ត្រីធំៗនោះទេ។

ខាងក្រោមនេះ ជាកំពូលការសម្ដែងទាំង ១០ ពីកម្មវិធី Super Bowl Halftime Show​ ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ ២០២៥៖

. Super Bowl Halftime Show 2025

នៅក្នុងកម្មវិធីប្រចាំ២០២៥ ដែលទើបតែរំលងទៅនេះ សិល្បករដែលបានឡើងសម្ដែងនៅក្នុងវគ្គ Halftime Show គឺ Kendrick Lamar អមដោយភ្ញៀវកិត្តិយស SZA។

ការសម្ដែងរបស់តារ៉េបរូបនេះទទួលបានជោគជ័យខ្លាំង ដោយស្ថានីយទូរទស្សន៍ Fox បានបញ្ជាក់ថា នៅក្នុងវគ្គដែល Kendrick Lamar ឡើងសម្ដែង ចំនួនអ្នកទស្សនាជាមធ្យមបានកើនឡើងដល់ ១៣៣.៥លានអ្នក ក្លាយជាកម្មវិធី Super Bowl Halftime Show ដែលទទួលបានការចូលទស្សនាច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

២. Super Bowl Halftime Show 2024

Usher គឺជាតារាប្រុសដែលលេចធ្លោខ្លាំង ប្រចាំកម្មវិធី Super Bowl Halftime Show 2024 ជាមួយគ្នានឹងតារាកិត្តិយសចំនួន ៦រូបទៀត គឺ Alicia Keys, Jermaine Dupri, H.E.R., will.i.am, Lil Jon និង Ludacris។

ក្រោយពីការសម្ដែងនៅក្នុងវិធីនេះ អាជីពជាតារាចម្រៀងរបស់លោកក៏កាន់តែទទួលបានជោគជ័យខ្លាំងជាងមុន និងអាចរកប្រាក់ចំណូលបន្ថែមរហូតដល់ទៅជាង​ ១០០លានដុល្លារអាមេរិក។

៣. Super Bowl Halftime Show 2023

ក្នុងឈុតពណ៌ក្រហមពេញមួយតួខ្លួន Rihanna បានផ្ដល់ការសម្ដែងដ៏អស្ចារ្យនៅក្នុងកម្មវិធី Super Bowl Halftime Show 2023។ អ្វីដែលធ្វើឱ្យវត្តមានរបស់តារាស្រីរូបនេះកាន់តែមិនអាចបំភ្លេចបាននោះ កឺដោយសារតែម្ចាស់បទ We Found Love រូបនេះ នៅតែអាចសម្ដែងលះល្អ បើទោះបីជាគ្រានោះ ខ្លួនកំពុងងពពោះកូនទី២ក្ដី។

៤. Super Bowl Halftime Show 2022

ការសម្ដែងក្នុងកម្មវិធី Super Bowl Halftime Show 2022 មិនខុសគ្នាពីការប្រគំតន្រ្តីហ៊ីបហបដ៏ធំមួយប្រចាំឆ្នាំនោះទេ។ ជាក់ស្ដែង នៅក្នុងឆ្នាំ ២០២២ កម្មវិធីនេះបានប្រជុំទៅដោយកំពូលតារាហ៊ីបហបសុទ្ធតែម្ដង រួមមាន Eminem, Dr. Dre. Snoop Dogg, Kendrick Lamar និង Mary J. Blige។

៥. Super Bowl Halftime Show 2021

ដ្បិតSuper Bowl Halftime Show 2021 អាចនឹងមិនធំដុំដូចឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺកូវីដ ១៩ក្ដី  The Weekend នៅតែតាំងចិត្តខ្លាំងចំពោះកម្មវិធីមួយនេះ។ ជាក់ស្ដែង សារព័ត៌មាន​ Independent បានរាយការណ៍ថា The Weekend បានចំណាយលុយផ្ទាល់ខ្លួនជាង ៧លានដុល្លារអាមេរិកសម្រាប់កម្មវិធីនេះ ដែលធ្វើឱ្យការសម្ដែងជារួមទាក់ភ្នែកទស្សនិកជនខ្លាំងមិនធម្មតា។

៦. Super Bowl Halftime Show 2020

Super Bowl 202០ បានធ្វើធ្វើឱ្យទស្សនិកជនកាន់តែរំជួលចិត្តនៅពេលដែលកំពូលតារាចម្រៀងស្រី ២រូប គឺ Shakira និង Jennifer Lopez បានរួមដៃគ្នាឡើងសម្ដែងក្នុងវគ្គ Halftime Show ។ ក្រៅពីនេះ​ Bad Bunny, J Balvin និង Emme Muniz ក៏បានចូលរួមសម្ដែងជាភ្ញៀវកត្តិយសផងដែរ។

៧. Super Bowl Halftime Show 2019

ដោយមានក្រុម Maroon 5 ជាសិល្បករទោលសម្រាប់ការសម្ដែងប្រចាំ Super Bowl Halftime Show 2019 តារាចម្រៀងប្រចាំក្រុម Adam Levine បានបង្ហើរសំនៀងទៅតាមប្រភេទចម្រៀងប៉ុប និងរ៉កបានយ៉ាងទាក់ទាញ។ យ៉ាងណាមិញ​ នៅពេលដែល Travis Scott និង Big Boi ដែលជាតារាហ៊ីបហប បានចូលរួមជាភ្ញៀវកិត្តិយសនារាត្រីនោះ តារាទាំងពីរកាន់តែធ្វើឱ្យបរិយាកាសទាំងមូលប្លែកភ្នែក ប្លែកត្រចៀកខ្លាំង តាមរយៈការបញ្ចូលចម្រៀង ៣ប្រភេទចូលគ្នា គឺ​ចម្រៀងប៉ុប រ៉ក និងហ៊ីបហប។​

៨. Super Bowl Halftime Show 2018

ការត្រឡប់មកកាន់វេទិកា Super Bowl Halftime Show លើកនេះ ការតែធ្វើឱ្យ Justin Timberlake ទទួលបានការចាប់អារម្មណ៍ខ្លាំង។ ជាក់ស្ដែងកាលពីឆ្នាំ ២០១៤ តារាប្រុសវ័យ ៤៤ឆ្នាំរូបនេះធ្លាប់បានឡើងសម្ដែងរួមគ្នាជាមួយនឹងសិល្បករដដៃទៀតម្ដងរួចមកហើយ ក្នុងនាមជាតារាកិត្តិយស តែនៅក្នុងឆ្នាំ ២០១៩វិញ Justin Timberlake បានធ្វើការសម្ដែងទោល ដោយមិនមានតារាកិត្តិយសរូបណាចូលរួមនោះទេ។

៩. Super Bowl Halftime Show 2017

ការសម្ដែងរបស់ Lady Gaga នៅក្នុងកម្មវិធី Super Bowl Halftime Show 2017 គឺជា Iconic មួយដែលមិនអាចបំភ្លេចបាន។ ចាប់ផ្ដើមប្លែកខុសពីសិល្បករដទៃ​ Lady Gaga​​ បើកឆាកដោយឡើងច្រៀងនៅលើដំបូលរបស់កីឡដ្ឋាន មុននឹងលោតចុះមកលើឆាកតាមខ្សែរ៉ត និងសម្ដែងពេញដោយកម្លាំងតាំងពីចាប់ផ្ដើម រហូតដល់បញ្ចប់ទៅវិញ។

១០. Super Bowl Halftime Show 2016

មន្តស្នេហ៍នៃ Super Bowl Halftime Show 2016 គឺភាពចម្រុះគ្នាទាំងតារាចម្រៀង ប្រភេទតន្រ្ដី និងការតុបតែងឆាកដែលមានពណ៌ជាច្រើន រហូតទស្សនិកជនបានកើតសរសើរថាជា ការសម្ដែងដ៏សប្បាយបំផុតមួយពី Super Bowl Halftime Show ។ ជាក់ស្ដែង នៅក្នុងឆ្នាំនោះ ក្រុម Coldplay បានទទួលតួនាទីជាសិល្បករគោល ព្រមគ្នានឹងភ្ញៀវកិត្តិយស Beyonce និង Bruno Mars៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *