អ្នកដឹកនាំរឿង Squid Game ចេញមកបញ្ជាក់ ស្របពេលឈុតចុងក្រោយ ធ្វើឱ្យអ្នកគាំទ្រគិតថា ហូលីវូដអាចនឹងផលិតរឿងនេះឡើងវិញ

អ្នកនិពន្ធ និងដឹកនាំរឿង Hwang Dong Hyuk បាននិយាយថា បច្ចុប្បន្ននេះ លោកនៅមិនទាន់ទទួលបានការស្នើសុំទិញសិទ្ធិផលិតរឿងនេះឡើងវិញនោះទេ។ យ៉ាងណាមិញអាចនឹងមានរឿងផ្សេងគ្នាដាច់ដោយឡែក ដែលមានគំនិតផ្អែកតាមគ្រោងរឿងរបស់ Squid Game។

នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយនឹងសារព័ត៌មាន​ Xports News លោក Hwang Dong Hyuk បានឱ្យដឹងពីសាច់រឿងផ្សេងៗជុំវិញរឿង Squid Game រដូវកាលចុងក្រោយនេះ ព្រមគ្នានឹងសុខភាពរបស់លោក ក្រោយចំណាយពេលផលិតរឿងនេះអស់ពេលជាង ៦ឆ្នាំ។

ប្រធានបទមួយទៀត ដែលលោកបានចែករំលែកនៅក្នុងកិច្ចសម្ភាសន៍នេះ គឺទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា ហូលីវូដបានទិញសិទ្ធិទៅផលិតឡើងវិញ។ ជាក់ស្ដែង មុននឹងរដូវកាលទី ២បានចាក់ផ្សាយ មានព័ត៌មានលេចឮម្ដងហើយថា អ្នកដឹកនាំរឿង David Fincher នឹងផលិតរឿងនេះឡើងវិញ ក៏ប៉ុន្តែ Netflix បានច្រានចោលការលើកឡើងនេះ។

យ៉ាងណាមិញ នៅឈុតឆាកចុងក្រោយនៃរដូវកាលទី ៣នេះ Netflix បែរជាមានបញ្ចូលនូវឈុតឆាកមួយ នាំឱ្យអ្នកគាំទ្រយល់ថា អាចជាតម្រុយនៃការផលិតរឿងនេះឡើងវិញលើទឹកដីអាមេរិក ដោយឈុតនោះមានតារាស្រី Cate Blanchett បានបង្ហាញខ្លួនក្នុងនាមជា Ttakji Woman។

ឆ្លើយតាមជុំវិញរឿងខាងលើ អ្នកដឹកនាំរឿងវ័យ ៥៤ឆ្នាំ បានឆ្លើយតបវិញថា៖ “ខ្ញុំមិនបានឮអ្វីជាផ្លូវការទេ។ ខ្ញុំក៏មិនទាន់ដឹងព័ត៌មានច្បាស់លាស់ដែរ។ បើខ្ញុំទទួលបានសំណើនេះ ខ្ញុំ​នឹង​ពិចារណា​វា​យ៉ាង​ហ្មត់ចត់”។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិកនៅគ្រាមុន លោកក៏ធ្លាប់បង្ហាញដែលថា អាចនឹងមានឱកាសផលិតរឿងថ្មីផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធគ្នានឹងរឿង Squid Game ក៏ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា វាមិនប្រាកដនឹងអាចកើតឡើងទេ តែបើឱកាសមកដល់ លោកនឹងសាកល្បងធ្វើវា។

គួរឱ្យដឹងផងដែរថា ភាពជោគជ័យនៅក្នុងរឿងភាគទាំង ៣រដូវកាលនេះ Hwang Dong Hyuk អាចនឹងទទួលបានឱកាសច្រើនពីទឹកដីហូលីវូដ ក៏ប៉ុន្តែលោកបានឱ្យដឹងវិញថា ពេលនេះលោកចង់សម្រាកព្យាបាលរាងកាយសិន និងត្រឡប់មកប្រើជីវិតដូចមុន ដោយមិនទាន់គិតគូរដល់ឱកាសទាំងនោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *