ត្រួសៗអំពីចំណងជើង​ខ្សែភាពយន្ត ត្រៀមបញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ

ត្រឡប់​មកឆ្នាំនេះ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) បាន​​​នាំ​ខ្សែ​ភាពយន្ត​ទាំង​ជាតិ​ និង​អន្តរជាតិ​ដល់​ទៅ ​១៥១ ​រឿង​មក​ពី ​៤១ ​ប្រទេស​ជុំវិញ​ពិភពលោក ​ក្នុង​នោះ​មាន​ភាពយន្ត​ខ្មែរ​​​ ៦០ ​រឿង​សុទ្ធ​សឹង​ជា​ប្រភេទ​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ​

ទី១ ៖ «ជីវិត​កូន​ថ្លៃ កូន​ត្រូវ​តែ​រស់» ជា​ខ្សែ​ភាពយន្ត​បែប​ពិភព​និម្មិត​ដំបូង​គេ​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមិទ្ធិករ​ភាពយន្តជនជាតិក្រិ-​អាម៉េរិកាំងលោកស្រី Victoria Bousis និងសម្ដែងដោយតារាល្បីហូលីវូដសញ្ជាតិខ្មែរ-បារាំង ELODIE YUNG។ ខ្សែ​ភាព​យន្តក្នុង​ទម្រង់​បច្ចេកវិទ្យា​ពិភព​និម្មិត ឬ Virtual Reality ជា​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្នុង​របប​ខ្មៅ​ងងឹត ​៣ ​ឆ្នាំ​ ៨ខែ ​២០​ថ្ងៃ ផ្អែក​លើ​រឿង​ពិត​របស់​លោក​ ពិន​ យ៉ា​ថៃ​ វិស្វករ​ខ្មែរ​ដែល​បាន​រួច​ជីវិត​ពី​របប​ខ្មែរ​ប៉ុល​ពត។ បទ​ពិសោធន៍​ពិភព​និម្មិត VR នឹង​ត្រូវ​បាន​ផ្ដល់​ជូន​ទស្សនា​ដោយ​សេរីនៅ​មជ្ឈមណ្ឌល​បុប្ផាណា។

ទី២ ៖ «ស្ត្រី​គ្មាន​ព្រំដែន៖រឿងរ៉ាវ​ស្ត្រី​ជុំ​វិញ​ពិភពលោក» ជា​ប្រភេទ​ខ្សែ​ភាពយន្ត​ដែល​បង្ហាញ​អំពី​ភាព​ធន់ កម្លាំង និង​ថាមពល​ផ្លាស់​ប្ដូរ​របស់​ស្ត្រី​មក​ពី​វប្បធម៌​ផ្សេងៗ​គ្នា​និង​ឆ្លង​ទ្វីប។ ក្នុង​នោះ​ក៏​នឹង​មាន​ការ​ចាក់​បញ្ចាំង​រឿង «CLIMACTERIC WOMAN» ជា​ប្រភេទ​រឿង​របស់​ជន​ជាតិ​កូរ៉េ​ដោយ​អ្នក​ដឹក​នាំ Yeonjin Jo។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ការ​ចាក់​បង្ហាញ​ខ្សែ​ភាពយន្ត​ដែល​ផលិត​នៅ​ក្នុង​ស្រុក​ដូច​ជា «អ្នក​ស្នង​អគារ» «ព្រះ​ភូមិ» និង «ថ្ងៃ​អង្គារ» ផង​ដែរ។​​

ទី៣ ៖ «ដំណើរ​ផ្សង​ព្រេង​អូស្ត្រាលី​ត្រជាក់​ភ្នែក» ជា​ប្រភេទ​រឿង​កំប្លែង​បែប​លទ្ធិនិយម​របស់​អូស្ត្រាលី។ រឿង​នេះ​និយាយ​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​ព្រី​ស៊ី​ឡា ម្ចាស់ក្សត្រី​នៃ​វាល​ខ្សាច់ ​មនោសញ្ចេតនា​ដ៏​ស្ម័គ្រស្មោះ​នៃ​អាពាហ៍ពិពាហ៍ និង​ចំណង​ដ៏​ទាក់ទាញ​នៃ​សត្វ​ឆ្កែ​ក្រហម។ ខ្សែ​ភាពយន្ត​១​នេះ​នឹង​នាំ​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ទទួល​យក​ភាព​កំប្លែង ក្ដី​ស្រលាញ់ និង​ដំណើរ​ផ្សងព្រេង​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​អូស្ត្រាលី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ទី​៤ ៖ «ការ​លួច» ជា​ខ្សែ​ភាពយន្ត​ឯកសារ​ចាក់​ដំបូង​គេ​នៅ​កម្ពុជា។ ការ​លួច ឬ LOOT គឺ​ជា​ភាពយន្ត​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តិ​កាល​ពី​អតីតកាល និង​សកម្មភាព​បច្ចុប្បន្ន​ដើម្បី​ប្រគល់​និង​ស្ដារ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ឡើង​វិញ។ ភាពយន្ត​ឯកសារ​ថ្មី​សន្លាង​មួយ​នេះនឹង​លាត​ត្រដាង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រើ​ទាហាន​កុមារ​វាយ​ឆ្មក់​ទៅ​លើ​ប្រាសាទ​ខ្មែរ​​និង​ការ​ប្រគល់​ត្រឡប់​មក​ឱ្យ​ម្ចាស់​ដើម​កាន់​កាប់​វិញ។

ទី​៥ ៖ «​វ៉ា​ឃីម​» រឿង​និទាន​ផ្ទាល់​ខ្លួន​តែ​មាន​ន័យ​សាកល​ជា​ភាពយន្ត​និយាយ​ពី​រឿង​កូន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​កូន​ខ្មែរ​ជា​ច្រើន​នាក់ដែល​បាន​វិល​​ត្រឡប់​មក​កាន់​ទី​កំណើត​ក្រោយ​ការ​ចាកចេញ​ទៅ​រស់​នៅ​ទី​ក្រុង​រ៉ូម​តាំង​ពី​អាយុ​៤​ឆ្នាំ។ នៅ​អាយុ​១៨​ឆ្នាំ​នៅ​ពេល​ដែល​បាន​ត្រឡប់​មក​កាន់​ស្រុក​កំណើត​របស់​ខ្លួន​តើ វ៉ា​ឃីម នឹង​មាន​ប្រតិកម្ម​បែប​ណា? តើ​សាច់​រឿង​បន្ត​ទៀត​ទៅ​បែប​ណា​?​ក្នុង​ថ្ងៃ​ចាក់​បញ្ចាំង​ក៏​និង​មាន​កម្មវិធី​សំនួរ​ចម្លើយ​របស់​អ្នក​ដឹក​នាំ​រឿង «​វ៉ា​ឃីម​» Francesca Pirani រួម​ជាមួយ​តួ​អង្គ​ផង​ដែរ។

ទី​៦ ៖ «ម៉ែ​អើយ ផ្កាយ​រះ​ក្នុង​ខ្លួន​កូន» ដឹក​នាំ​ដោយ​ Benjamin Rigley & Sreymom Mab។ ខ្សែ​ភាពយន្ត​នេះ​រៀបរាប់​អំពី​ដំណើរ​ជីវិត​ក្រុម មេធា ដែល​ជា​ក្រុម​វាយ​ស្គរ​នារី​គ្រប់រូប​នៅ​កម្ពុជា​ដែល​បង្កប់​នូវ​ភាព​ធន់​និង​អំណាច។

ក្រៅ​អំពីចំណង​ជើងដែលបានរៀបរាប់​ត្រួស​ៗ​ខាងលើ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា (CIFF) ក៏ត្រៀមចាក់បញ្ចាំងខ្សែភាពយន្តជាច្រើនទៀតក្នុងរយៈពេល ​៩​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៩​ មីនា ​២០២៥ ​នៅ​តាម​បណ្ដា​ទីតាំង​មួយ​ចំនួន​ដូច​ជា រោង​ភាពយន្ត Legend Olympia , Excahnge Square , Major Cineplex Aeon 1 & Mean Chey , វិទ្យាស្ថាន​បារាំង , មជ្ឈមណ្ឌល​បុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និង រោងភាពយន្ត Feble។ រី​ឯ​សំបុត្រ​ចូល​ទស្សនា​​បើក​ឱ្យ​សាធារណជន​ចូលរួម​ដោយ​សេរីឥត​គិត​ថ្លៃ​ និង​ចែក​ជូន​មុន​១​ម៉ោង​នៃ​ការ​ចាក់​បញ្ចាំង​រឿង៕

នេះជា​លីង​សម្រាប់​តាម​ដាន​រាល់​ព័ត៌មាន​បន្ថែម​អំពី​ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ជាតិ​និង​អន្តរជាតិ​ទាំង ​១៥១​ ចំណង​ជើង ៖ https://www.facebook.com/cambodiaiff

ប្រភពរូបភាព ៖ Cambodia International Film Festival 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន



Leave a Reply

Your email address will not be published.Required fields are marked *